ឯកឧត្តម​ លឹ​ម​ ចុក​ ហ៊ុយ​ អគ្គលេខាធិការ​អាស៊ាន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ១៤​ ខែមករា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្តម​ លឹ​ម​ ចុក​ ហ៊ុយ​ អគ្គលេខាធិការ​អាស៊ាន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ថ្ងៃ​ទី​ ១៥​ ដល់ទី​ ១៩​ ខែមករា​ ឆ្នាំ​២០២២​។​ ទស្សនកិច្ច​របស់​ ឯកឧត្តម​ លឹ​ម​ ចុក​ ហ៊ុយ​ មក​ព្រះរាជាណាចក្រ​ក​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នា​ពេល​បច្ចុប្បន្ន​នឹង​ស្វែងរក​មធ្យោបាយ​នានា​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ និង​ការ​សម្របសម្រួល​រវាង​លេខាធិការដ្ឋាន​អាស៊ាន​ និង​ក្រសួង​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​សសរស្តម្ភ​ទាំង​បី​របស់​សហគមន៍​អាស៊ាន​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf