ការរង់ចាំជួបដោះស្រាយជាមួយតំណាង ឬបងប្អូនអតីតបុគ្គលិកនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត អំពីការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ
នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការរង់ចាំជួបដោះស្រាយជាមួយតំណាង ឬអតីតបុគ្គលិកនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត អំពីការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។
ដើម្បីបន្តការពារឱ្យបាននូវផលប្រយោជន៍ស្របច្បាប់របស់បងប្អូនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ដែលកំពុងធ្វើការតវ៉ា ក្រសួងបានត្រៀមទទួលជួបជាមួយតំណាង ឬអតីតបុគ្គលិក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងាររបស់ក្រុមហ៊ុនជូនដល់អតីតបុគ្គលិក នៅទីស្តីការក្រសួង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ