កាតព្វកិច្ច របស់និយោជកក្នុងការជំរុញការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិត
នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីកាតព្វកិច្ច របស់និយោជកក្នុងការជំរុញការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិត។
ម្ចាស់ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតជ្រាបអំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងត្រូវសហការជាមួយអាជ្ញាធររៀបចំការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិតរបស់ខ្លួន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ