សេចក្តីប្រកាស
ធនាគារអភិវឌ្ឍអាស៊ីផ្តល់កម្ចីសម្រាប់ការសាងសង់ស្ថានីយចម្លងផ្លូវសមុទ្រ ដើម្បីជម្រុញវិស័យទេសចរណ៍នៅភាគខាងត្បូង
ធនាគាអភិវឌ្ឍអាស៊ី (ADB) បានព្រមព្រៀងលើកម្ចី ១៨លានដុល្លាសហរដ្ឋអាមេរិច ដើម្បីសាងសង់ ស្ថានីយចម្លងផ្លូវសមុទ្រមួយកន្លែង និងហេដ្ឋារចនាសម្ព័នដទៃទៀតនៅភាគខាងត្បូងនៃ ប្រទេសកម្ពុជា ដើម្បីបើកឱកាសសម្រាប់វិស័យទេសចរណ៍ បនែ្ថមទៅលើតំបន់ទាក់ទាញមួយ ចំនួនដូចជាតំបន់ប្រាសាទល្បីៗនៅអង្គរ។ ...
ធនាគារអភិវឌ្ឍអាស៊ី
ការប្រឡងថ្នាក់ជាតិជ្រើសរើសសិស្សចូលរៀនថ្នាក់មូលដ្ឋាន ឆ្នាំសិក្សា២០១៤-២០១៥
គណៈកម្មាការប្រឡងថ្នាក់ជាតិ ជូនដំណឹងដល់គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល និងនិស្សិតអោយបានជ្រាបថាគណៈកម្មាការនឹងធ្វើការប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិត ឲ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានចំនួន២៥១៩នាក់ សម្រាប់ ឆ្នាំសិក្សា ២០១៤-២០១៥។ ...
ទីស្តីការគណៈរដ្ឋមន្រ្តី
អ្នកការពារសិទ្ធិមនុស្សចំនួន១១នាក់ត្រូវចាប់ដាក់ពន្ធនាគារ
អ្នកអង្កេតការណ៍សម្រាប់ការការពារនៃអ្នកការពារសិទិ្ធមនុស្ស បាននិយាយថា រាជរដ្ឋាភិបាលកម្ពុជាត្រូវបញ្ចប់ការបង្ក្រាប អ្នកការពារសិទ្ធិដីធ្លី និងដោះលែងជាបន្ទាន់ ជនដែលត្រូវដាក់ពន្ធនាគារ កាលពីថ្ងៃទី ១១-១២ ខែវិច្ឆិការ។ ...
អ្នកអង្កេតការណ៍សម្រាប់ការការពារនៃអ្នកការពារសិទិ្ធមនុស្ស
សង្គមស៊ីវិលថ្កោលទោសការចាប់ និងឃុំខ្លួនតំណាងសហគមន៍បឹងកក់ទាំងប្រាំពីរនាក់
ក្រុមសង្គមស៊ីវិល មានការសោកស្តាយជាខ្លាំងចំពោះការចាប់ឃុំខ្លួន និងផ្តន្ទាទោសអ្នកតំណាងសហគមន៍បឹងកក់ទាំង៧នាក់ បន្ទាប់ពីមានការតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤។ ...
ក្រុមអង្គការសង្គមស៊ីវិល
សេចក្តីប្រកាសព័ត៌មានរបស់ សាលារាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០នាទី មានប្រជាពលរដ្ឋតំបន់បឹងកក់ សហគមន៍បុរីកីឡា និងលោកសង្ឃប្រមាណ ៤០នាក់/អង្គ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានី ...
សាលារាជធានីភ្នំពេញ
សេចក្ដីថ្លែងការណ៍របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចលើប្រាក់ឈ្នួលអប្បបរមាថ្មីក្នុងកម្រិត១២៣ដុល្លារ ហើយដែលក្រោយមករាជរដ្ឋាភិបាលបានសម្រេចដោយឯកតោភាគីបន្ថែម៥ដុល្លារទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់អនុវត្តចាប់ពីខែមករាឆ្នាំ២០១៥ ...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
សេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ គណៈកម្មការប្រឹក្សាការងារបានប្រជំុពិភាក្សាលើសំណើរប្រាក់ឈ្នួលអប្បបរមា ១១០ដុល្លា ១២១ដុល្លា និង ១៤០ដុល្លា។ ដើម្បីកាត់បន្ថយគន្លាតរវាងគូរភាគី ភាគីរាជរដ្ឋាភិបាលស្នើរប្រាក់ឈ្នួលអប្បបរមា១២៣ដុល្លា សម្រាប់ឆ្នាំ២០១៥។ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករ និយោជិតឆ្នាំ២០១៥
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងថា ក្នុងឆ្នាំ២០១៤នេះ ក្រសួងបានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពង្រឹងយន្តការ នីតិវិធី និងលក្ខណៈវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីប្រកាសព័ត៌មានរបស់ សាលារាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋតំបន់បឹងកក់ប្រមាណ៤០នាក់/អង្គ បានប្រមូលផ្តុំគ្នានៅមុខសាលារាជធានី ក្នុងគោលបំណងស្នើសុំឱ្យមានការដោះស្រាយបញ្ហា ...
សាលារាជធានីភ្នំពេញ
ម.ស.ម.ក សម្ពោធយុទ្ធនាការអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនិទណ្ឌភាព
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនស្សកម្ពុជា សម្ពោធយុទ្ធនាការបញ្ចប់ និទណ្ឌភាពប្រចាំឆ្នាំក្នុងឱកាសទិវាបញ្ចប់និទណ្ឌភាពអន្តរជាតិសម្រាប់បទល្មើសប្រឆាំងលើអ្នកសារព័ត៌មាន ដែលអង្គការសហប្រជាជាតិទទួលស្គាល់ជាលើកដំបូង។ យុទ្ធនាការនេះសំដៅសំណូម ពររាជរដ្ឋាភិបាលកម្ពុជាឲ្យបញ្ចប់និទណ្ឌភាព។ ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី-ប្រទេសកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងទឹកប្រាក់ ៩៩ លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពជីវិត
នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិត អួន ព័ន្ធមុនីរ័ត្ន និងធនាគារអភិវឌ្ឍន៍អាស៊ី (ហៅកាត់ថា ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយឥតសំណង និងកម្ចីសរុបទឹកប្រាក់ចំនួន ៩៩ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ ...
ធនាគារអភិវឌ្ឍន៍អាស៊ី
ការរក្សាដីក្នុងតំបន់៖ របាយការណ៍សង្ខេបលេខ៣ ស្តីពីការតស៊ូលើបញ្ហាដីធ្លី
ការប្រកាសអំពី របាយការណ៍សង្ខេបកម្រងឯកសារលេខ៣ ស្តីពីការតស៊ូលើបញ្ហាដីធ្លី, “ការរក្សាដីក្នុងតំបន់” ដោយអង្គការ Focus on the Global South, អង្គការយុទ្ធនាការជាសកលសម្រាប់កំណែទម្រង់កសិកម្ម និង បណ្តាញសកម្មភាពស្រាវជ្រាវដីធ្លី។ ...
Focus on the Global South
ការអញ្ជើញចូលរួមសន្និសីទកាសែត - កង្វល់របស់អង្គការសង្គមស៊ីវិល និងសហគមន៍ទៅលើការកាប់ឈើខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា
អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និង តំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង និងក្រចេះ នឹងជួបជុំគ្នាដើម្បីធ្វើសន្និសីទ កាសែតមួយដែលបានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដើម្បីសម្តែងកង្វល់របស់ពួកគេអំពីការកើនឡើងនៃការកាប់ ...
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
របាយការណ៍តម្លាភាពទី៣ បង្ហាញពីការធ្វើឱ្យប្រសើរក្នុងលក្ខខណ្ឌការងារ
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារនៅថ្ងៃនេះ បានចេញផ្សាយរបាយការណ៍តម្លាភាពលើកទី៣ ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៤។ របាយការណ៍នេះ ឆ្លុះបញ្ជាំងពីលក្ខខណ្ឌការងារ របស់រោងចក្រកាត់ដេរចំនួន២៤៨រោងចក្រ ...
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា
សេចក្តីថ្លែងការណ៍រួមគ្នាទាក់ទងនឹងការបន្តការប្រព្រឹត្ដខុសច្បាប់របស់អាជ្ញាធរខេត្តឧត្តរមានជ័យ ទៅកាន់បុគ្គលិកអង្គការសមធម៌កម្ពុជា
យើងជាក្រុមសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមថ្កោលទោសនូវសកម្មភាព របស់អាជ្ញាធរខេត្តឧត្តរមានជ័យ ដែលបានចូលរួមនៅក្នុងការស្ទះ ការយាយី ការបំពានសិទ្ធិកម្មករ មានចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ មក (សូមមើលឧបសម្ព័ន្ធ ១៖ តារាង ...
ក្រុមអង្គការសង្គមស៊ីវិល
សេចក្តីថ្លែងការណ៍រួមស្តីពីជំហររបស់សង្គមស៊ីវិលក្នុងការចូលរួមសង្កេតការលើដំណើរការនៃការដោះស្រាយបញ្ហាលំនៅដ្ឋាននៅសហគមន៍បុរីកីឡា
យើងជាក្រុមអង្គការសង្គមស៊ីវិល រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), សមាគមការពារសិទ្ធិមនុស្សកម្ពុជានិងអភិវឌ្ឍន៍ (ADHOC), សមាគមន៍ធាងត្នោត (STT), ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF) និង គណៈកម្មាធិការសកម្មភាពសិទ្ធិមនុស្សកម្ពុជា (CHRAC) ដែលជាអ្នកធ្វើសេចក្តីថ្លែងការណ៍រួម ...
ក្រុមអង្គការសង្គមស៊ីវិល
សេចក្តីជូនដំណឹង៖ លទ្ធផលសម្រេចបានលើការអនុវត្តបទបញ្ជាលេខ ០១បប នយោបាយចាស់សកម្មភាពលើវិស័យដីធ្លី ក្នុងការវាស់វែងដីធ្លី និងចេញប័ណ្ណ កម្មសិទ្ធិជូនប្រជាពលរដ្ឋមកទល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤
Iក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា៖ មកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះ លទ្ធផលសម្រេចបានលើការអនុវត្តបទបញ្ជាលេខ ០១ បប ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា ឆ្នាំ២០១៤
នាវេលាម៉ោង ០៨:៣០ នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នៅអគ្គនាយកដ្ឋានពន្ធដា មានរៀបចំកិច្ចប្រជុំបូក សរុបការងារសារពើពន្ធប្រចាំខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា ព្រមទាំង មានការ ...
អគ្គនាយកដ្ឋានពន្ធដា
ធនាគារអភិវឌ្ឍន៍អាស៊ី និងប្រទេសជប៉ុន ផ្តល់ជំនួយដល់ការអនុវត្តសកម្មភាពនៅមូលដ្ឋាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា
ធនាគារអភិឌ្ឍន៍អាស៊ី (ហៅកាត់ថា ADB) និងរដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយគាំទ្រដល់គម្រោង ដែលអនុវត្តនៅមូលដ្ឋានមួយ ដើម្បីគ្រប់គ្រងហានិភ័យ និងកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិដទៃទៀត តាម ...
ធនាគារអភិវឌ្ឍន៍អាស៊ី
ទីភ្នាក់ងារ USAID និងទីភ្នាក់ងារ NASA ប្រកាសពីការបង្កើនការប្រើបច្ចេកទេសសំរាប់ការអភិវឌ្ឍន៍នៅតំបន់មេគង្គក្រោម
ថ្ងៃនេះទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងទីភ្នាក់ងារអវកាសជាតិសហរដ្ឋអាមេរិក (NASA) បានប្រកាសគំរោងរយៈពេល ៥ ឆ្នាំមួយដែលជំរុញការប្រើប្រាស់រូបភាពពីផ្កាយរណប ដើម្បីជួយតំបន់មេគង្គក្រោម ក្នុងទ្វីបអាស៊ីក្នុងការធ្វើការទស្សន៍ទាយ ...
ស្ថានទូតសហរដ្ឋអាមេរិក
សេចក្តីថ្លែងការណ៍រួម ស្តីពីសារាចររបស់ប្រធានរដ្ឋសភា ដែលមិនស្របតាមក្របខណ្ឌនៃច្បាប់ និងគោលការណ៍នៃប្រសិទ្ធិភាព តម្លាភាព និងប្រជាធិបតេយ្យ
អង្គការសង្គមស៊ីវិលនៅកម្ពុជា បានយល់ឃើញថាសារាចរស្តីពីវិធីសាស្ត្រធ្វើការ របស់គណៈកម្មាធិការរដ្ឋសភាជាតិ បានចេញនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ដោយប្រធានរដ្ឋសភា ដែលសារាចរនេះ មិនគោរពតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ តម្លាភាព ប្រសិទ្ធភាព រដ្ឋធម្មនុញ្ញ និង បទបញ្ជាផ្ទៃក្នុង ...
ក្រុមអង្គការសង្គមស៊ីវិល
វេទិកាការប្រែប្រួលអាកាសធាតុតំបន់ទន្លេមេគង្គលើកទី២ - ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងបរិបទឆ្លងព្រំប្រទល់
គណៈកម្មការទន្លេមេគង្គ (MRC) នឹងរៀបចំវេទិការយៈពេល៣ថ្ងៃ សម្រាប់ក្រុមមន្ត្រីរដ្ឋាភិបាល គ្រឹះស្ថានសិក្សាស្រាវជ្រាវ អ្នកជំនាញ ក៏ដូចជាអ្នកតំណាងមកពីអង្គការនៅអាងទន្លេ ដៃគូអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គ ភ្នាក់ងារអភិវឌ្ឍន៍ ក្រុមសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីចែករំលែក និងផ្លាស់ ...
គណៈកម្មការទន្លេមេគង្គ
ការបំភ្លឺរបស់ក្រសួងរ៉ែ និងថាមពលលើគម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែង
សន្និសិទរៀបចំឡើង ដើម្បីបំភ្លឺចំពោះការបំផ្លោងពាក្យខុសពីការពិត អំពីគម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែង ដូចជា បំផ្លោងពាក្យបំផ្លើស ថាគម្រោងនេះធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ព្រៃឈើ សត្វព្រៃ ត្រី ក្រពើ ...
ក្រសួងធនធានរ៉ែ និងថាមពល
ការសិក្សាថ្មីបង្ហាញពីបរិមាណខ្ពស់នៃកង្វះឈាមក្រហម និងគ្មានសុវត្ថិភាពអាហារ ក្នុងចំណោមកម្មកររោងចក្រកាត់ដេរនៅកម្ពុជា
អង្គការអន្តរជាតិខាងការងារ (ILO) នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ជាមួយនឹងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ព្រមទាំងអង្គរស្រាវជ្រាវ និងផ្តល់ប្រឹក្សារអិលធីឌី នៅថ្ងៃនេះ បានចេញផ្សាយលទ្ធផលមួយចំនូន នៃការស្រាវជ្រាវជាបឋម ស្តីពី “ការសិក្សាពី ...
រោងចក្រកាន់តែប្រសើរនៅកម្ពុជា