សេចក្ដីថ្លែងការណ៍៖ ខេមបូចាអំពាវនាវឲ្យអាជ្ញាធរនាំខ្លួនជនល្មើសដែលបានវាយប្រហារមកលើអ្នកសារព័ត៌មានក្នុងខេត្តសៀមរាបមកផ្ដន្ទាទោសតាមផ្លូវច្បាប់
នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានចេញសេចក្ដីថ្លែងការណ៍មួយ អំពាវនាវឲ្យអាជ្ញាធរក្នុងខេត្តសៀមរាបនាំខ្លួនជនល្មើសដែលបានវាយប្រហារមកលើអ្នកសារព័ត៌មានអាណាចក្រខ្មែរឈ្មោះ ប្រន ស៊ាន មកផ្ដន្ទាទោសតាមផ្លូវច្បាប់។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកសារព័ត៌មានដែលកំពុងដើរតួនាទីសំខាន់ក្នុងការរាយការណ៍បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗទៀតនៅក្នុងសង្គម ត្រូវទទួលរងការគម្រាមកំហែង និងវាយដំ។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា