សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA)​ ផ្ដល់​ថវិកា​ ១០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ពង្រីក​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសម្អាត​មីន​ និង​ផ្ដល់​ជំនួយ​ដល់​ជន​រង​គ្រោះ​នៅ​ ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១​ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត

នៅ​ថ្ងៃ​ទី​ ១៥​ ខែមីនា​ ឆ្នាំ​២០២១​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA)​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ផ្ដល់​ថវិកា​ ១០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ពង្រីក​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសម្អាត​មីន​ និង​ផ្ដល់​ជំនួយ​ដល់​ជន​រង​គ្រោះ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១​ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​ ផ្ដោត​សំខាន់​លើ​ការ​បោសសម្អាត​គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ បង្កើន​ការ​ផ្ដល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ ការ​អប់រំ​គ្រោះថ្នាក់​អំពី​មីន​ និង​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​ក្នុង​វិស័យ​សកម្មភាព​មីន​ ដើម្បី​សម្រេច​គោលដៅ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន​ត្រឹម​ឆ្នាំ​ ២០២៥​។​

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA)​

ទាញយក៖ pdf