សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ស្ដី​ពី​ ផែនការ​រៀបចំ​ដែនដី​ខេត្ត​មណ្ឌល​គី​រី​រយៈពេល​ ២០​ឆ្នាំ​

​នៅ​ថ្ងៃ​ទី​ ១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF)​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ស្ដី​ពី​ ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​រយៈពេល​ ២០​ឆ្នាំ​។​ ការ​បង្កើត​ផែនការ​រៀបចំ​ដែនដី​នេះ​ គឺជា​ដំណើរការ​ដែល​មាន​ចូលរួម​ពី​ពហុភាគី​ដូច​ជា​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​(USAID)​ និង​ក្រុម​អ្នកជំនាញ​កសាង​ផែនការ​រៀបចំ​ដែនដី​ ក្នុង​គោលដៅ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង​ប្រកបដោយ​ភាព​រស់​រវើក​ និង​និរន្តរភាព​ផ្សារ​ដែល​ភ្ជាប់​នឹង​ការ​អភិរក្ស​ មានការ​បំ​ភាយ​ឧស្ម័ន​កម្រិត​ទាប​ និង​ការ​ប្រើប្រាស់​ដីធ្លី​ប្រកបដោយ​និរន្តរភាព​ដើម្បី​ថែរក្សា​ការពារ​ធនធានធម្មជាតិ​។​

អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​នៅកម្ពុជា (WWF-Cambodia)

ទាញយក៖ pdf