សេចក្ដីប្រកាសព័ត៌មានស្ដីពី មួយភាគបីនៃប្រភេទត្រីទឹកសាបដែលពិភពលោកមិនសូវផ្ដោតការយកចិត្តទុកដាក់កំពុងទទួលរងការឈានទៅរកការផុតពូជ
នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីបង្ហាញថា មួយភាគបីនៃប្រភេទត្រីទឹកសាបដែលពិភពលោកមិនសូវផ្ដោតការយកចិត្តទុកដាក់កំពុងទទួលរងការឈានទៅរកការផុតពូជ ដែលបណ្ដាលមកពីកត្តាគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះប្រព័ន្ធអេកូឡូស៊ីទឹកសាប និងត្រីទឹកសាបរួមមានការនេសាទហួសកម្រិត ការបំផ្លាញទីជម្រក ទំនប់វារីអគ្គីសនីកាត់ដងទន្លេ ប្រើប្រាស់ទឹកហួសកម្រិតសម្រាប់ស្រោចស្រព ការបំពុលទឹកដែលមានប្រភពពីគេហដ្ឋាន កសិកម្ម និងឧស្សាហកម្មជាដើម។
អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF)