កសិកម្ម

​ផលិតកម្ម​ផ្នែក​កសិកម្ម​

រដ្ឋ​សភា​ស្នើ​ឲ្យ​ទប់​ស្កាត់​ក្រុម​ហ៊ុន​ចិន​កុំ​ឲ្យ​ដេញ​ពល​រដ្ឋ​ចេញ​ពី​ដី​ជម្លោះ

ប្រធាន​គណៈ​កម្មការ​ទីមួយ​នៃ​រដ្ឋសភា​ បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ទប់​ស្កាត់​ក្រុម​ហ៊ុន​ចិន​យូ​ញៀន ​កុំ​ឲ្យ​ប្រើ​ប្រាស់​មធ្យោបាយ​ផ្សេងៗ​បង្ខិត​បង្ខំ​ប្រជា​ពលរដ្ឋ​ ៣០ ​គ្រួសារ នៅ​ឃុំ​កោះស្តេច ស្រុក​គិរីសាគរ​ ចេញ​ពី​លំនៅឋាន​ដែល​ខុស​នឹង​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល។ ...

ប៉ិច សុធារី
http://bit.ly/1xrTqiI

តុលាការ​កោះហៅ​អ្នក​ភូមិ​ដែល​ជាប់​ពាក់​ព័ន្ធវិវាទដីធ្លី​មក​សាកសួរ​

អ្នកភូមិ​ជន​ជាតិ​ដើម​ភាគតិច​ព្នង​៧នាក់​​ដែលជាប់ពាក់ព័ន្ធវិវាទដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូដែលកាន់កាប់ដោយ​វៀត​​ណាម​​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ ត្រូវ​សាលាដំបូង​ខេត្ត​កោះ​ហៅ​មក​សាកសួរ​​បន្ទាប់ពី​​ក្រុមហ៊ុន​នេះ​បាន​ចោ​ទ​ប្រកាន់​ពួកគាត់​ថា បាន​កាន់កាប់​ដី​របស់​ខ្លួន​ដោយ​ខុស​ច្បាប់នៅក្នុង ...

អូន ភាព
http://www.cambodiadailykhmer.com/news/21916/

កម្ពុជា​បញ្ជូន​សំណើ​ខ្ចីលុយ​ $៣០០ លាន​ពី​ចិន​ដើម្បី​ធ្វើ​ឃ្លាំង​ស្តុក​ស្រូវ

​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​សំណើ​ខ្ចីលុយ​ចិន​​ ៣០០​ លាន​ដុល្លារ​រួច​រាល់​ហើយ​ដើម្បី​អភិវឌ្ឍ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ជាង​១០​កន្លែង​នៅ​ក្នុង​ប្រទេស​។​ គម្រោង​ឃ្លាំង​ស្តុក​ស្រូវ​នៅ​តាម​បណ្តា​ខេត្ត​នេះ​អាច​មាន​លទ្ធភាព​ស្តុក​ស្រូវ​១,២ ​លាន ...

ហ៊ គឹមសាយ
http://bit.ly/156mVAe

ធនាគារ​ស្រូវ​ប្រមូល​ទិញ​ស្រូវ​បាន​ចំនួន ​២​ ម៉ឺន​តោន

បន្ទាប់ពី​ចាប់ផ្តើម​ដំណើរការ​ប្រមូល​ទិញ​ស្រូវ​ស្តុក​អស់​រយៈពេល​បី​ខែ ធនាគារ​ស្រូវ​កម្ពុជា​បាន ប្រមូល​ស្រូវ​ស្តុក​ចំនួន​២​ម៉ឺន​តោន និង​អង្ករ ៧ ពាន់​តោន​ដើម្បី​ត្រៀម​លក់​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ដែល​ជា​ពេល​ដែល​រដូវកាល​ផ្គត់ផ្គង់​ស្រូវ​ក្រខ្សត់​ហើយ​តែង ...

ហ៊ គឹមសាយ
http://bit.ly/1DS408v

ជនជាតិ​ភាគ​តិច​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ដី​ពី​ក្រុមហ៊ុន​ចិន​និង​វៀតណាម

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​គួយ និង​ព្នង បាន​ទទូច​ឲ្យ​រដ្ឋាភិបាល លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុម​ហ៊ុន​ចិន និង​វៀតណាម ហើយ​ទាម​ទារ​ឲ្យ​ដក​ហូត​តួនាទី​ពី​អាជ្ញាធរ​មូល​ដ្ឋាន​មួយ​ចំនួន​ដែល​គំរាម​កំហែង​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​និង​ការពារ​ផល​ប្រយោជន៍​ក្រុមហ៊ុន។ ប្រជាសហគមន៍​ប្រមាណ​ជា ២០ នាក់ ...

ផាក់ ស៊ាងលី
http://bit.ly/14xAeJN

រដ្ឋា​​ភិបាល​​កម្ពុជា​​ ដក​​ហូត​​អាជ្ញា​​ប័ណ្ណ​​សម្ប​​ទាន​​ដី​​សេដ្ឋ​​កិច្ច​​ពី​ក្រុម​​ហ៊ុន​​ចំនួន​​ ២៣ កាល​​ពីឆ្នាំ​​មុន

កាល​​ពី​ថ្ងៃ​​អង្គារ រដ្ឋ​​មន្រ្តី​ក្រសួង​បរិស្ថាន​​​កម្ពុជា ឯក​​ឧត្តម សាយ សំអាល់ បាន​​ឱ្យ​ដឹង​​ថា ​​រដ្ឋា​​ភិ​​បាល​​ បាន​​លុប​​ចោល​​អាជ្ញាប័ណ្ណ​​សម្ប​​ទាន​​ដី​​សេដ្ឋកិច្ច (ELCs) ពី ២៣​​ ក្រុម​ ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/150106/cambodia-govt-seizes-back-economic-land-concession-licenses-

កម្ពុជា​​​​នាំ​​ចេញ​​អង្ករ​​ ៣៨៧,១០០ តោន​​ក្នុង​​ឆ្នាំ២០១៤ កើន​​ឡើង​​បាន​​ ២​​%​ ធៀប​​នឹង​​ឆ្នាំ​​មុន​​

ប្រទេស​​កម្ពុជា បាន​​​​នាំ​​​​ចេញ​​អង្ករ​​ប្រហែល​​ ៣៨៧,១០០ តោន​​ក្នុង​​ឆ្នាំ​​២០១៤​​ កើន​​ឡើង​​ប្រមាណ​​ ២% ធៀប​នឹង​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៣ ​ដែល​មាន​ ៣៧៨,៨៥៦​តោន​ យោង​តាម​ប្រភព ...

បុគ្គលិកសារព័ត៌មាន Oryza
http://oryza.com/cambodia-exports-387100-tons-rice-2014-2-previous-year

ផែនការ​នាំ​ចេញ​អង្ករ ១ លាន​តោន​បរាជ័យ

សំណួរ​ដែល​លើក​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​ថា តើ​កម្ពុជា​អាច​សម្រេច​បាន​តាម​គោល​ដៅ​នាំ​ចេញ​អង្ករ ១ លាន​តោន​ត្រឹម ឆ្នាំ​២០១៥ ទេ ពេល​នេះ​ប្រមុខ​រដ្ឋាភិបាល​ដែល​ជា​អ្នក​ប្រកាស​គោល​នយោបាយ ១ លាន​តោន​នេះ​កាល​ពី​ម្សិល​មិញ​បាន​ទទួល​ស្គាល់​ថា ទិសដៅ​នាំ​ចេញ​អង្ករ​ឲ្យ ...

ចាន់ មុយហុង
http://bit.ly/1zThZL7

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ ឈាន​ដល់​ជាង​ ៣៣៥,០០០​ តោន​ក្នុង​រយៈពេល​១១​ខែ​

​ប្រទេស​កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​ចំនួន​ ៣៣៥,៩២៥​ តោន​ក្នុង​ ១១​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ កើនឡើង​ពី​ ៣៣២,០០៩​ តោន​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ​ ...

បុគ្គលិកសារព័ត៌មាន Bernama
http://www.bernama.com.my/bernama/v7/wn/newsworld.php?id=1090939

កសិករ​លើក​បញ្ហា​ដដែល​ មន្ត្រី​ថា​កំពុង​ខំ​ប្រឹង

កង្វះ​ទីផ្សារ តម្លៃ​ប្រែ​ប្រួល​ឬ​ការ​ប្រែប្រួ​ល​អាកាស​ធាតុ នៅ​តែ​ជា​បញ្ហា​ដែល​កសិករ​លើក​ឡើង​ឥត​ឈប់ ខណៈ​មន្ដ្រី​ជំនាញ​នៅ​តែ​បន្ត​អះអាង​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ការងារ​លើ​បញ្ហា​នេះ។ វេទិកា​រយៈ​ពេល ២ ថ្ងៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្ថិត​ក្រោម​ប្រធាន​បទ «រួម​គ្នា​ពង្រឹង​អំណាច ...

ចាន់ មុយហុង
http://bit.ly/1rW0gl3

រាជ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​និរាករ​ដី​សម្បទាន​ជាង ៤ ម៉ឺន​ហិកតា

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្តីពី​និរាករណ៍​ស្តី​ពី​ការ​កំណត់​តំបន់​គ្រប់​គ្រង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទៅ​ជា​តំបន់​ប្រើ​ប្រាស់​ដោយ​ចីរភាព និង​អនុក្រឹត្យ ស្តី​ពី​ការ​ធ្វើ​អនុ​បយោគ​ផ្ទៃ​ដី​ក្នុង​តំនប់​ការពារ​ធម្មជាតិ ជាង​បួន​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ចំនួន ៧ ឲ្យ​ស្ថិត​នៅ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1BfmXU0

គណៈកម្មការ​សិទ្ធិមនុស្ស​​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​​​ដីសម្បទាន​នៅ​ខេត្ត​កោះ​កុង​ឡើងវិញ​

កាលពី​ម្សិលមិញ តំណាងរាស្ត្រ​បី​រូប​មក​ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​ ដែល​ដឹក​នាំ​ដោយ​លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​វិល​ត្រឡប់​ពីការ​បំពេញ​​បេសកកម្ម​រយៈ​ពេល​ពីរ​ថ្ងៃ​ចុះ​ទៅ​ពិនិត្យ​មើល ​​ស្ថានភាព​សហគមន៍​ចំនួន​បួន​​ក្នុង​ខេត្ត​កោះ​កុង ដែល​មាន​វិវាទ ...

ឃួន ណារិម និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/20869/

ឧកញ៉ាល្បី​ឈ្មោះ​មួយ​រូប​ស្តី​បន្ទោស​អ្នក​ទទួលបាន​ដីសម្បទាន​ថ្មី

លោក ម៉ុង ឫទ្ធី ដែលជា​​​ឧកញ៉ា​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​ឧកញ៉ា​​​ល្បីឈ្មោះធំៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ត្អួញ​​​ត្អែ​រ​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/20871/

កម្ពុជា​៖​ ការ​លក់​អន​ឡាញ​នៅ​ប្រទេស​ចិន​ អំពាវនាវ​ឱ្យ​មានការ​ជំរុញ​ការ​នាំ​ចេញ​ផ្លែ​ឈើ​កាន់តែ​ច្រើន​

មន្ត្រី​ចិន​ បាន​អំពាវនាវ​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើន​ការ​នាំ​ចេញ​ផ្លែ​ឈើ​ ឲ្យ​ស្រប​ទៅ​នឹង​ការ​រំពឹង​ទុក​នៃ​ការ​កើនឡើង​តម្រូវការ​ក្នុងស្រុក​សម្រាប់​ផលិតផល​ តាម​រយៈ​ការ​លក់​លើ​អន​ឡាញ​។​ ​កាលពី​ស​ប្តា​ហ៍​មុន​ លោក​ ហ្វឹ​ង ...

បុគ្គលិកសារព័ត៌មាន FreshPlaza
http://www.freshplaza.com/article/131529/Cambodia-Online-sales-spur-China-calls-for-more-fruit

ប្រទេស​ក្នុង​តំបន់​កំពុង​រក​មធ្យោបាយ​រក្សា​តម្លៃ​កៅស៊ូ

ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម (CLMV) និង​បណ្ដា​ប្រទេស​ផលិត​កៅស៊ូ​ឈាន​មុខ​គេ​មាន​ថៃ ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី កំពុង​តែ​ស្វះស្វែង​រក​វិធីសាស្ត្រ​រក្សា​តម្លៃ​កៅស៊ូ​ដែល​កំពុង​តែ​ធ្លាក់​ចុះ​។ កិច្ចប្រជុំ​គណៈកម្មាធិការ​ថ្នាក់​រដ្ឋមន្ដ្រី​របស់​ក្រុមហ៊ុន​ប្រឹក្សា​កៅស៊ូ​អន្តរជាតិ​ (​ITRC) លើក​ទី​១២ ដើម្បី​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​ស្ដីពី​របៀប​នៃ​ការ ...

ម៉ៃ គុណមករា
http://bit.ly/1vI7Tw2

អង្ករ​ក្រអូបរបស់​ប្រទេស​កម្ពុជា​ និង​​ប្រទេស​​ថៃ ជាប់​ចំណាត់​ថ្នាក់​ជា​អង្ករ​ដែល​​​មាន​​​រសជាតិ​​​ឆ្ងាញ់​​​បំផុត​លើ​ពិភព​លោក​​ ២០១៤

អង្ករក្រអូប ឬ​ផ្ការំដួល​​របស់​ប្រទេស​កម្ពុជា​ និង​​ប្រទេស​​ថៃ ជាប់​ចំណាត់​ថ្នាក់​ជា​អង្ករ​ដែល​​​មាន​​​រសជាតិ​​​ឆ្ងាញ់​​​បំផុត​លើ​ពិភព​លោក​​ ២០១៤ នៅ​​ក្នុង​​​សន្និ​​សិត​​អង្ករ​​ពិភព​ ...

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-11/20/c_133802886.htm

កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​ជាង​ ៣០០,០០០​ តោន​ចាប់ពី​ខែមករា​ដល់​តុលា​

​ប្រទេស​កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​ចំនួន​ ៣០៤,៧៨៨​ តោន​ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​ បាន​កើនឡើង​ពី​ ២៩៤,១៥៤​ តោន​ ដែល​បាន​នាំ​ចេញ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodia-exports-over-300000-tons-of-rice-in-during-january-october-7685

ពលរដ្ឋ​កោះកុង​រង​ការ​បណ្តេញ​ចេញ​នឹង​ប្តឹង​មក​នាយក​រដ្ឋ​មន្ត្រី

អតីត​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចំនួន ២ នៃ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​រុះរើ​បំផ្លាញ​ផ្ទះ​សម្បែង​ដោយ​សន្តិសុខ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ Union Development Group (UDG) កាល​សប្តាហ៍​មុន កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​មក​កាន់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ជួយ​អន្តរាគមន៍។ ផ្ទះ​អ្នក​ភូមិ​ចំនួន ១៤ ខ្នង ត្រូវ​បាន​បំផ្លាញ​ដោយ​កម្លាំង​សន្តិសុខ​ក្រុម​ហ៊ុន ...

តាំង វីដា
http://bit.ly/1oXBcbE

អង្គការសេដាក​នឹងផ្តល់​ការ​ធានា​រ៉ាប់រង​ដល់​ប្រជាកសិករ

មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក) នឹង​ផ្តល់​ការធានា​រ៉ាប់រង​ផ្នែក​កសិកម្ម​ដល់​ប្រជា​កសិករ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​ក្រោយ ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយទៀត​កាលពី​ថ្ងៃ​អង្គារ។ លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេដាក បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា អង្គការ​សេដាក និងមូលនិធិ Achmea Foundation មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូឡង់ កំពុង​ធ្វើ ...

កង សុធា
http://www.cambodiadailykhmer.com/news/20571/

CRF កំពុង​ស្វែង​រក​ហិរញ្ញ​ប្បទាន​ពី​ធនាគារ​ចិន

លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​អង្គារ​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) កំពុង​ស្វែង​រក​ការ​ផ្ដល់​ហិរញ្ញ​ប្បទាន​កាន់​តែ​ច្រើន​ពី​ធនាគារ Ex-Im របស់​ចិន ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​សម្រាប់​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ច្រើន និង​ដើម្បី​អភិវឌ្ឍ​វិស័យ​អង្ករ​កម្ពុជា។ លោក​បាន​ថ្លែង​ថា បច្ចុប្បន្ន CRF បាន​បង្កើត ...

ម៉ៃ គុណមករា
http://bit.ly/1sA3bt7

ពលរដ្ឋ​កំពង់ស្ពឺ​ទាមទារ​ដី​ពី​ក្រុម​ហ៊ុន HLH វិញ

ពលរដ្ឋ​ប្រមាណ​ជា ៣០០ នាក់​មក​ពី​ឃុំ​ចំនួន ៣ នៅ​ក្នុង ស្រុក​ឱរ៉ាល់ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ហ៊ុន HLH ជា​កម្មសិទ្ធិ​របស់​ប្អូន​ស្រី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​គ្នា​មក​ដាក់​ញត្តិ​នៅ​ខាង​មុខ​ការិយាល័យ​ក្រុម​ហ៊ុន ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ប្រគល់​ដី​ទំនាស់​ដែល ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1wiPdxX

សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​តំណាង​ សហគមន៍​ នៅ​ខេត្តកោះកុង​ ត្រូវ​បាន​បដិសេធ​

​អ្នក​តវា​ជាង​100​ នាក់​បាន​បន្ត​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​ បណ្តេញ​ចេញពី​លំនៅ​ស្ថាន​របស់​ពូក​គេ​នៅ​ខាង​មុខ​សាលាក្រុង​ ខេត្តកោះកុង​ បន្ទាប់​ពី​មេដឹកនាំ​ សហគមន៍​របស់​ពួក​គេ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​តុលាការ​បដិសេធ​អោយ​នៅ​ក្រៅ​ឃុំ​ កាលពី ...

សែន ដាវីត
http://www.phnompenhpost.com/national/koh-kong-community-rep%E2%80%99s-bail-request-denied

សង្គម​ស៊ីវិល​ថា ភ្នំពេញ​មាន​អត្រា​ជម្លោះ​ដីធ្លី​ច្រើន​ជាង​គេ

អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី បាន​ចាត់​ចំណាត់​ថ្នាក់​ថា ភ្នំពេញ​មាន​អត្រា​វិវាទ​ដីធ្លី​ខ្ពស់​ជាង​គេ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ច្រើន​ជាង​គេ​ក្នុង ឆ្នាំ​២០១៣ ខណៈ ខេត្ត​រតនគិរី និង​កំពង់ចាម ស្ថិត​ក្នុង​លំដាប់​លេខ ២ ក្នុង​ចំណោម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស។​ ...

ប៉ិច សុធារី
http://bit.ly/1vDu9Sr

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PGsS8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!