សភាស្នើឲ្យនាយករដ្ឋមន្ត្រីអន្តរាគមន៍តម្លៃកសិផល
រដ្ឋសភាកម្ពុជាកាលពីថ្ងៃអង្គារបានដាក់លិខិតទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំអន្តរាគមន៍ក្នុងការស្វែងរកទីផ្សារលក់ផលិតផលកសិកម្ម និងរក្សាតម្លៃកសិផលសំខាន់ៗខណៈប្រជាកសិករតាមបណ្តាខេត្តជាច្រើនកំពុងជួបការលំបាកដោយសារលក់ផលិតផលក្នុងតម្លៃទាប។ ការដាក់សំណើនេះគឺធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីសប្តាហ៍មុនដោយបានដាក់លិខិតមួយទៅប្រមុខរដ្ឋាភិបាលតាមរយៈប្រធានរដ្ឋសភា។ … លិខិតដដែលបានបញ្ជាក់ថា៖«ការធ្លាក់ចុះតម្លៃកសិផលខ្មែរនាពេលនេះគឺបណ្តាលមកពីឈ្មួញបញ្ចុះតម្លៃតាមអំពើចិត្តដោយគ្មានក្រសួងស្ថាប័នពាក់ព័ន្ធណាមួយជួយធ្វើអន្តរាគមន៍ទប់ស្កាត់ឡើយ ដែលជាកត្តាធ្វើឲ្យបាត់បង់ប្រាក់ចំណូល និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង»។ …
ហ៊ គឹមសាយ
http://bit.ly/1CC0X5k