ជនជាតិភាគតិចស្នើឲ្យរដ្ឋាភិបាលលុបចោលក្រុមហ៊ុនដីសម្បទានវៀតណាម
ជនជាតិដើមភាគតិចជាង ១០ នាក់តំណាង ៣៨៤ គ្រួសារក្នុងស្រុកអណ្តូងមាសស្នើឲ្យរដ្ឋាភិបាល និងរដ្ឋសភាលុបចោលក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច វៀតណាម មួយ ដោយចោទប្រកាន់ថា បានឈូសឆាយព្រៃឈើអស់ ១៥០ ហិកតា និងរុករករ៉ែមាសខុសច្បាប់។ សហគមន៍ជនជាតិដើមភាគតិចទំពួន និងចារ៉ាយ ចំនួន ១២ នាក់ដែលអះអាងថា ជាតំណាងពលរដ្ឋ ៣៨៤ គ្រួសាររស់នៅក្នុងឃុំ ម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរីបានផ្តិតមេដៃលើលិខិតរួមមួយ ហើយបានផ្ញើជូនប្រមុខរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាតាមរយៈអង្គការអាដហុកខេត្តរតនគិរី កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដើម្បីប្តឹងសុំលុបចោលក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ជាំងលី អ៊ិនវ៉េសមែន ខូអិលធីឌី (Jing Ly Investment Col.Ltd) សហគមន៍បានបញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ ២០១១ មក ក្រុមហ៊ុន ជាំងលី បានឈូសឆាយរំលោភដីព្រៃ ១៥០ ហិកតា កាប់បំផ្លាញព្រៃស្រោង និងរុករកធនធានរ៉ែមាសដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបរិស្ថានធម្មជាតិ និងវប្បធម៌យើងខ្ញុំ»។ …
ផាក់ ស៊ាងលី
http://bit.ly/15yYMSI