​អភិបាលខេត្ត​ស្វែងរក​ជំនួយ​ពី​ធនាគារពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​

ដោយសារ​តែ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ទីក្រុង​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ព្រះ​សីហ​នុ​ បរិមាណ​សំរាម​ដែល​កំពុង​ត្រូវ​បាន​ផលិត​ប្រចាំ​ថ្ងៃ​បាន​ហក់​ឡើង​ពី​ ១០០​ ទៅ​ ២០០​ តោន​ក្នុង​មួយ​ថ្ងៃ​ក្នុង​ឆ្នាំ​ ២០១៥​ ដល់​ចំនួន​ ១០០០​ តោន​ក្នុង​ពេល​បច្ចុប្បន្ន​ ដែល​ជំរុញ​ឱ្យ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ស្នើ​សុំ​ជំនួយ​ពី​ធនាគារពិភពលោក​ដើម្បី​ដោះស្រាយ​ស្ថានភាព​នេះ​។​ លោក​ គួ​ច​ ចំរើន​ អភិបាលខេត្ត​បាន​ធ្វើ​សំណើ​នេះ​ក្នុង​ពេល​ជួប​ជាមួយ​ លោកស្រី​ Grace​ Smith​ ទីប្រឹក្សា​បរិស្ថាន​របស់​ធនាគារពិភពលោក​ និង​ជា​សហ​ស្ថាបនិក​ Go​ Green​ Cambodia​ ដែល​បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ ការ​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​នៅ​សាលាខេត្ត​។​ …​

បែន សុខហ៊ាន
https://www.khmertimeskh.com/50649191/governor-seeks-world-banks-help-to-tackle-waste-woes/