សេដ្ឋកិច្ច និងពាណិជ្ជកម្ម
CMA សម្រេចពន្យាការអនុវត្តអាករបន្ថែម VAT
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានឯកភាពគ្នាកាលពីម្សិលម្សិញថានឹងពន្យាពេលអនុវត្តអាករលើតម្លៃបន្ថែម (VAT) ១០ ភាគរយ ទៅលើកម្រៃសេវាហិរញ្ញវត្ថុបន្ទាប់បន្សំ ដោយអះអាងថាវាជាសម្ពាធដ៏ធ្ងន់មួយសម្រាប់ពួកគេ ហើយថានឹងព្យាយាមតវ៉ាទៅអគ្គនាយកដ្ឋានពន្ធដារជាមុនសិនដើម្បីសុំការអនុគ្រោះបញ្ឈប់ការអនុវត្តអាករនេះ។ ...
ហ៊ គីមសាយ
http://bit.ly/2sIqxZX
ក្រុមហ៊ុនចិនពីរ សហការគ្នាលើការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេស
ក្រុមហ៊ុនចិនដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កសិឧស្សាហកម្មតម្លៃ ២ ពាន់លានដុល្លារបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនមកពីប្រទេសចិនផ្សេងទៀតកាលពីថ្ងៃអាទិត្យ ដើម្បីវិនិយោគលើរោងចក្រកែច្នៃម្រេច និងម្ទេសក្នុងតំបន់សេដ្ឋកិច្ចពិសេស ...
ចេង សុខហ័ង
http://bit.ly/2sGNfgj
អ្នកវិនិយោគជនជាតិចិនត្រូវបានលើកទឹកចិត្តដើម្បីវិនិយោគបន្ថែមនៅកម្ពុជា
ពាណិជ្ជករកំពូលៗ និងអ្នកវិនិយោគនានាជាង ៥០នាក់ មកពីក្រុង DeZhou ខេត្តសានដុង ក្នុងប្រទេសចិន កំពុងស្វែងរកឱកាសវិនិយោគ និងដៃគូកម្ពុជានានានៅក្នុងវិស័យដូចជា កសិកម្ម, សំណង់, គ្រឿងចក្រ, ការកែច្នៃចំណីអាហារ ...
សុខ ចាន់
http://www.khmertimeskh.com/news/39927/chinese-encouraged-to-invest-more/
ក្រុមហ៊ុនចិនគ្រោងវិនិយោគលើឃ្លាំងស្តុកដ៏ធំនៅកម្ពុជា
ក្រុមហ៊ុនចិននឹងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន Soma Group ក្នុងការបង្កើតឃ្លាំងស្តុកស្រូវដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងក្នុងការជំរុញការនាំចេញអង្កររបស់កម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/2tCdEQx
GDT មិនបញ្ឈប់ការយកកម្រៃផ្ទាំងផ្សព្វផ្សាយទេ
អគ្គនាយដ្ឋានពន្ធដារ (GDT) កាលពីម្សិលមិញបានចេញសេចក្តីស្រាយបំភ្លឺមួយដោយលើកឡើងថា GDT មិនបានប្រកាសឲ្យសាលារាជធានីភ្នំពេញបញ្ឈប់ការប្រមូលកម្រៃលើការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្ម ឬ ស្លាកយីហោនោះទេ ហើយបានបញ្ជាក់ថានេះមិនមែនជាការយកពន្ធត្រួតគ្នារវាង GDT និង ...
ហ៊ គីមសាយ
http://bit.ly/2tsjqDU
ការនាំចេញស្វាយបន្ថែមទៅកាន់ប្រទេសបារាំងក្រោមកិច្ចព្រមព្រៀង
ក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុបដែលជាពហុកសិកម្មធំជាងគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនថា ក្រុមហ៊ុនបានធានាលើកិច្ចព្រមព្រៀងលើការនាំចេញស្វាយដាំក្នុងស្រុកបន្ថែមទៅកាន់ប្រទេសបារាំង។ ...
Post Staff
http://www.phnompenhpost.com/business/more-mangoes-going-france-under-deal
ក្រុមហ៊ុនទូរស័ព្ទចល័ត BigPhone ឥឡូវនេះបានមកដល់ប្រទេសកម្ពុជាហើយ
ក្រុមហ៊ុន Mobile World Investment (MWG) ដែលជាក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនទូរស័ព្ទចល័ត និងក្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិចធំៗនៅក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម ពេលនេះបានបើកសម្ភោធសាខាហាងរបស់ខ្លួនជាផ្លូវការ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39837/pigphone-now-in-cambodia/
ការកើនឡើងនៃគម្រោងវិនិយោគជប៉ុន នៅកម្ពុជា
កម្ពុជាបានផ្តល់សិទ្ធិដល់គម្រោងវិនិយោគជប៉ុនសរុប ១២៥ គម្រោងចាប់ពីឆ្នាំ ១៩៩៤ ដល់ខែឧសភាឆ្នាំនេះ ដោយមានទុនវិនិយោគសរុប ១,៥ ពាន់លានដុល្លារ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃអង្គារបន្ទាប់ពីកិច្ចប្រជុំរវាងអគ្គលេខាធិការ CDC លោក សុខ ចិន្តាសោភា និងតំណាងពាណិជ្ជករជប៉ុន ...
ហ៊ គីមសាយ
http://bit.ly/2trYQnr
អង់គ្លេសនៅតែបន្តអនុគ្រោះពន្ធដល់ការនាំចូលពីកម្ពុជា
អង់គ្លេសអះអាងថាខ្លួននៅតែបន្តការអនុគ្រោះដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC)ដូចជាកម្ពុជាក្នុងការនាំចូលមកអង់គ្លេសដោយមិនគិតពន្ធទោះបីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក្តី។ ...
Kali Kotoski
http://bit.ly/2s3Q8rZ
ឧស្សាហកម្មទេសចរណ៍សម្លឹងរកទីផ្សារពីប្រទេសរុស្ស៊ី
ក្រសួងទេសចរណ៍បានធ្វើដាក់ចេញនូវសក្តានុពលនានានៃសេវាទេសចរណ៍ និងឱកាសវិនិយោគដល់ប្រទេសរុស្ស៊ី ដោយសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/39752/tourism-industry-eyes-russia/
VISA នឹងដាក់សេវាទូទាត់កូដ QR នៅកម្ពុជាក្នុងឆ្នាំនេះ
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនសេវាទូទាត់ឈាន មុខគេលើពិភពលោក កំពុងស្វែងរកការចាប់យកវិស័យទូទាត់ឌីជីថលដ៏ក្មេងខ្ចីរបស់កម្ពុជា តាមរយៈដាក់ឲ្យដំណើរការសេវាទូទាត់តាមបាកូដ QR ចល័តនៅមុនដំណាច់ឆ្នាំនេះ។ ...
Matthieu de Gaudemar
http://bit.ly/2skxivK
NBC កំពុងធ្វើការសាកល្បងប្រព័ន្ធ ATM រួម
ធនាគារជាតិនៃកម្ពុជាកំពុងធ្វើតេស្តសាកល្បងប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុអន្តរធនាគារថ្មីមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុបី ដែលអាចឲ្យអ្នកកាន់កាត ATM ពីគ្រឹះស្ថានទាំងបីអាចដាក់ ឬដកប្រាក់នៅតាមទូម៉ាស៊ីន ATM និងប្រើម៉ាស៊ីនឆូតកាត (POS) ពីគ្រឹះស្ថានណាមួយក៏បានក្នុងចំណោម ...
ហ៊ គីមសាយ
http://bit.ly/2sVqabi
Market order អាចនឹងត្រូវដាក់ឲ្យជួញដូរ
ការអនុវត្តយន្តការបញ្ជាទិញ (market order) នៅក្នុងផ្សារហ៊ុនកម្ពុជា ទំនងជានឹងស្ថិតលើរបៀបវារៈក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកក្រោយរបស់គណៈកម្មការ មូលបត្រកម្ពុជា (SECC)។ យោងតាមផ្សារមូលបត្រកម្ពុជា (CSX)សំណើសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នឹងផ្ដោតលើបញ្ហា ...
Brian Ng
http://bit.ly/2tegVVF
ភាពជោគជ័យរបស់ កំពង់ផែព្រះសីហនុ ក្នុងការចុះបញ្ជី
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានក្លាយជាក្រុមហ៊ុនចុះបញ្ជីទី៥លើផ្សារមូលបត្រកម្ពុជា (CSX) ដោយបានចុះបញ្ជីជួញដូរក្នុងផ្សារហ៊ុនកាលពីដើមខែនេះ បន្ទាប់ពីរកមូលនិធិបាន ២៧ លានដុល្លារពីការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) ...
Brian Ng
http://bit.ly/2t8j4SR
វិស័យហិរញ្ញវត្ថុមិនចង់មានការយកពន្ធបន្ថែម
ស្ថាប័នឧស្សាហកម្មហិរញ្ញវត្ថុ និងធនាគារជាច្រើនបានអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលតម្លៃពន្ធបន្ថែម (VAT) ១០ ភាគរយលើវិស័យនេះទេ និងបានស្នើសុំសម្រាប់ការពិភាក្សាបន្ថែមទៀត។ អ្នកនៅក្នុងស្ថាប័នឧស្សាហកម្មនេះ គិតថាពន្ធនេះនឹង ...
សុខ ចាន់
http://www.khmertimeskh.com/news/39655/finance-sector-wants-no-vat/
NBC-BOK ស្រាវជ្រាវរួមលើសេដ្ឋកិច្ចកម្ពុជា
ធនាគារកណ្ដាលកម្ពុជា និងធនាគារកណ្ដាលកូរ៉េបានប្រកាសពីការសិក្សារួមគ្នាលើការស្រាវជ្រាវឲ្យបានស៊ីជម្រៅស្តីពី អត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងគោលបំណងប្រើប្រាស់ការរកឃើញនេះក្នុងការបង្កើតគោលនយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព ...
ហ៊ គីមសាយ
http://bit.ly/2s7sFKo
NBC តម្រូវឲ្យអាជីវកម្មសេវាទូទាត់សងប្រាក់ត្រូវសុំអាជ្ញាប័ណ្ណ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្មីៗនេះបានចេញប្រកាសមួយតម្រូវឲ្យគ្រឹះស្ថានដែលផ្តល់សេវាទូទាត់ប្រាក់ ត្រូវស្នើសុំអាជ្ញាប័ណ្ណឲ្យបានត្រឹមត្រូវដោយដាក់ចេញលក្ខខណ្ឌតឹងរ៉ឹងរាប់តាំងពីការគ្រប់គ្រងប្រតិបត្តិការ និងដើមទុនចុះបញ្ជី ក្នុងគោលដៅបង្កើនប្រសិទ្ធភាពគ្រប់គ្រងវិស័យនេះស្របពេល ...
ហ៊ គីមសាយ និង Matthieu de Gaudemar
http://bit.ly/2rSxW4i
អត្រាអតិផរណាកើនដល់ ៤.៣ ភាគរយនៅក្នុងខែមីនា
ទោះបីជាកំណើនសេដ្ឋកិច្ចនៅក្នុងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសកម្ពុជា (CPI) បានកើនឡើង ៤.៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅខែមីនាក៏ដោយ នេះបើយោងតាមតួលេខចុងក្រោយបានពីវិទ្យាស្ថានជាតិស្ថិតិ អ្នកជំនាញអះអាងថាការកើនឡើងក្នុង ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39611/march-inflation-rate-rises-to-4-3-percent/
ការយកចលនទ្រព្យជាវត្ថុបញ្ចាំ នៅតែពិបាក
ខណៈទំហំកម្ចីនៅគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅជាងមួយទសវត្យរ៍ចុងក្រោយនេះការផ្តល់កម្ចីភាគច្រើននៅតែពឹងលើអចលនទ្រព្យជាវត្ថុធានា ដោយសារថាគ្រឹះស្ថានហិរញ្ញវត្ថុយល់ឃើញថាការទទួលចលនវត្ថុជាទ្រព្យធានាពិបាកក្នុងការអនុវត្តដោយ ...
ហ៊ គីមសាយ
http://bit.ly/2tAuLj6
ឥទ្ធិពលនៃការគ្រប់គ្រងមូលនិធិរបស់ ចិន លើកម្ពុជា
ការគ្រប់គ្រងមូលធនរបស់រដ្ឋាភិបាលចិន ដែលបានដាក់ចេញកាលពីខែវិច្ឆិកា ដោយធនាគារកណ្ដាល ដោយត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នលើការដកប្រាក់ចេញពីប្រទេស ដែលរួមមានការវិនិយោគនៅបរទេស ការផ្ទេរប្រាក់នៅក្រៅប្រទេសក្នុងចំនួនច្រើន និងការទិញរូបិយប័ណ្ណបរទេសជាបុគ្គល បានបង្កើតឲ្យមានភាពមិន ...
Kali Kotoski និង Brian Ng
http://bit.ly/2t26NzI
គ្រឹះស្ថានហិរញ្ញវត្ថុពីរប្រកាសប្តូរកាតធនាគារដល់អតិថិជនរបស់ខ្លួន
គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេពីររបស់កម្ពុជាបានប្រកាសឲ្យអតិថិជនប្តូរយកកាតធនាគារថ្មី បន្ទាប់ពីការប្តូរឡូហ្គោ ត្រូវបានធ្វើ ដែលតម្រូវដោយរដ្ឋាភិបាល ដើម្បីបញ្ចប់ការភាន់ច្រឡំថាជាស្ថាប័នរបស់រដ្ឋរួចមក។ ...
Kali Kotoski
http://bit.ly/2rU423T
ពិព័រណ៍កសិកម្មរំពឹងថានឹងទាក់ទាញវិនិយោគិនចិន
វិនិយោគិន និងពាណិជ្ជករចិនជាង ១០០០ នាក់ក្នុងពេលឆាប់នឹងមកប្រទេសកម្ពុជា ដើម្បីស្វែងរកភាពជាដៃគូវិនិយោគជាមួយសមភាគីកម្ពុជានៅក្នុងអំឡុងពេលសម្ភោធផលិតផលកសិកម្មនិងពិព័រណ៍សន្និសិទនៅលើកោះពេជ្រ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/39529/agriculture-expo-expected-to-draw-chinese-investors/
IFC ចុះកិច្ចព្រមព្រៀងលើគម្រោងកិច្ចសន្យាស្រូវ
ក្រុមហ៊ុននាំចេញអង្ករ អេមរូ រ៉ាយស៍ កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហគមន៍កសិករបួនផ្សេងគ្នា ដើម្បីចាប់ផ្តើមដំណើរការគម្រោងកិច្ចសន្យាដំណាំស្រូវជាមួយកសិករសរុប ១ ៥០០ គ្រួសារ ក្នុងគោលដៅបង្កើតស្តង់ដារចង្វាក់ផ្គត់ផ្គង់ពីអ្នកផលិត ដល់អ្នកកែច្នៃនាំចេញ។ ...
ហ៊ គីមសាយ
http://bit.ly/2sUchMU
ផលិតកម្មម្រេច កើនឡើងខ្ពស់ ខណៈតម្លៃកំពុងតែដាំក្បាលចុះ
ផលិតកម្មម្រេចខ្មៅនៅក្នុងប្រទេសកម្ពុជា បានកើនឡើងរហូតដល់ជាង ៨ ដងក្នុងរយៈពេល ៤ ឆ្នាំ គិតត្រឹមឆ្នាំ ២០១៧ ខណៈវិស័យនេះកំពុងប្រឈមនឹងការធ្លាក់ចុះតម្លៃ និងខ្វះទីផ្សារ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2sO4W10