បរិស្ថាន និងធនធានធម្មជាតិ

ព្រៃឈើ និងរុក្ខាប្រមាញ់

ក្រុម​អ្នក​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​រាល​កៃ​កាំភ្លើង​ស្លាប់​ម្នាក់

ក្រុម​អ្នក​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ បាន​រាល​កៃ​កាំភ្លើង​ផ្ទុះ​ចំ​ក្បាល​ស្លាប់​ម្នាក់​ភ្លាម​នៅ​ហ្នឹង​កន្លែង ខណៈ​កំពុង​ដើរ​រក​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​សំកុះ ក្នុង ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដើម្បី​លក់​ឲ្យ​ក្រុម​ហ៊ុន។ ...

ផាក់ ស៊ាងលី
http://bit.ly/1uez7V1

បង្ក្រាប​បាន​ឈើ ២ ឡាន​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ឱរ៉ាល់

អ្នក​បើក​ឡាន​ពីរ​នាក់ និង​ឈើ​ប្រណីត​ជាង ១២ ម៉ែត្រ​គុប ដែល​ត្រូវ​បាន​អះអាង​ថា ជា​របស់​មន្រ្តី​កង​រាជ​អាវុធហត្ថ​ជាន់​ខ្ពស់ ខេត្ត​កំពង់ស្ពឺ ម្នាក់​ត្រូវ​ក្រុម​រដ្ឋបាល​ព្រៃឈើ​និង​អង្គការ​បង្រ្កាប​ពេល​កំពុង​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​ឱរ៉ាល់។ អង្គការ​សម្ព័ន្ធ​ភាព​សត្វ (Wildlife Alliance) បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី ...

ផាក់ ស៊ាងលី
http://bit.ly/11yZT3u

អ្នកកាសែត​និង​អ្នក​កាប់​ឈើ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ក្រុង​ព្រះ​វិហារ

អ្នកកាសែត​ពីរ​នាក់​ដែល​បាន​ព្យាយាម​ថត​រូប​រថយន្ត​ភីក​អាប់​ដឹក​ឈើ​ប្រណីត​មួយ​គ្រឿង​នៅ​ក្នុង​ក្រុង​ព្រះវិហារ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នោះ​បាន​និយាយ​ថា ពួកគេ​ត្រូវ​អ្នក​បើក​បរ​រថយន្ត​ជាច្រើន​នាក់​ដេញ​តាម ហើយ​បុរស​បួន​នាក់​ទៀត​ប្រដាប់ដោយ​ដំបង​​មុន​ពេល ...

អូន ភាព
http://www.cambodiadailykhmer.com/news/20062/

ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​កើន

ការ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ និង​សត្វ​ព្រៃ​ក្នុង​រយៈ​ពេល ៩ ខែ​ដើម ឆ្នាំ​២០១៤ នេះ​មាន​ការ​កើន​ឡើង​ជាង ៨០ ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង ឆ្នាំ​២០១៣ កន្លង​មក។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ដែល​បាន​ចេញ​កាល​ពី​សប្តាហ៍​មុន។ ...

ផាក់ ស៊ាងលី
http://bit.ly/1sGh4dD

អ្នកដាក់អន្ទាក់សត្វ​នៅខេត្ត​រតនគិរី​ចោទ​ប្រកាន់​អនុរក្ស​ព្រៃឈើពីបទ​ជំរិត​ទារ​ប្រាក់

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទំពួន​ក្នុង​ខេត្ត​រតនគិរី​ បាន​ដាក់​ពាក្យ​បណ្ដឹង​ពីរ​ដាច់​ដោយឡែកពី​គ្នា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ សប្ដាហ៍មុន ចោទ​ប្រកាន់មន្ត្រី​មន្ទីរ​បរិស្ថាន​មួយ​ក្រុម​មាន​គ្នា​ប្រាំ​នាក់​ថា បាន​ជំរិត​​ទារ​ប្រាក់​បន្ទាប់ពី​មន្ត្រី​ទាំង​នោះដែល​តាម​ចោទ​ថា បាន​ឃើញ​អ្នក ...

អូន ភាព
http://www.cambodiadailykhmer.com/news/19992/

បុរស​សង្ស័យ​ទាំង​បី​នាក់​បាន​សារភាព​ពី​ការ​សម្លាប់​អ្នកកាសែត​

​បើ​យោង​តាម​សម្តី​របស់​មន្ត្រី​ប៉ូ​លី​សម្នាក់​ បុរស​ទាំង​បី​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ឃាតកម្ម​ទៅ​លើ​អ្នកកាសែត​ វ័យ​៤៩​ ឆ្នាំ​ឈ្មោះ​ តាំង​ ទ្រី​ នៅ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នោះ​ បាន​សារភាព​ថា​បក្សពួក​ខ្លួន​ពិតជា​បាន​សម្លាប់​អ្នក ...

សាំង​ សុឥន្ទរិទ្ធ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadaily.com/news/police-recount-killers-confession-in-slaying-of-journalist-69750/

ប្រទេស​កម្ពុជា​ ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ បន្ទាប់​ពី​ការ​សម្លាប់​អ្នកកាសែត​

មន្ត្រី​ប៉ូ​លី​ស​នៅ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ពួក​លោក​បាន​ធ្វើការ​ចាប់ខ្លួន​មនុស្ស​៣​នាក់​ បន្ទាប់​ពី​អ្នកកាសែត​ស៊ើបអង្កេត​ការ​កាប់​ឈើ​ខុសច្បាប់​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​។​ ​លោក​ តាំង​ ទ្រី​ ត្រូវ​បាន​បាញ់​សម្លាប់​ កាលពី​ថ្ងៃអាទិត្យ​នៅ​កន្លែង​កាប់ ...

បុគ្គលិកសារព័ត៌មាន BBC News
http://www.bbc.com/news/world-asia-pacific-29597501

អ្នក​​​កាប់​​​ឈើ​​​ម្នាក់​​​បាត់ខ្លួន និង​​​បួន​​​នាក់​​​ទៀត​​​រង​​​របួស​​​បន្ទាប់ពី​​​ត្រូវ​​​ទាហាន​​​ថៃ​​​បាញ់​​​ពេល​​​ទៅ​​​កាប់​​​ឈើ​​​នៅតាមព្រំដែន

បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​ម្នាក់​បាន​​​និយាយ​កាលពី​ម្សិលមិញ​ថា ទាហាន​ថៃ​បាន​បាញ់​ និង​ធ្វើ​ឲ្យ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​តិច​បួន​នាក់​រង​​​របួស​ធ្ងន់ ដែល​បាន​ឆ្លង​ចូល​ទឹកដី​ថៃពី​​ស្រុក​​​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាលពី​សប្ដាហ៍​ ...

សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/19950/

អ្នក​កាសែត​ស៊ើប​អង្កេត​ការ​កាប់​ឈើខុស​ច្បាប់​ត្រូវ​គេ​បាញ់​សម្លាប់

ក្រុម​មន្ត្រី​បាន​និយាយថា អ្នក​កាសែត​អាយុ​៤៩​ឆ្នាំ​ម្នាក់​ដែល​តាម​សេចក្តី​រាយការណ៍​ថា​កំពុង​ស៊ើប​ អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ត​ក្រចេះ​នោះ ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ។ តែ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នគរបាល​បាន​ចាប់​ខ្លួន ...

សាំង​ សុឥន្ទរិទ្ធ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/19969/

អាជ្ញាធរ​រឹបអូស​ឈើ​ប្រណីត​ពី​បន្ទាយ​យោធា​ក្នុង​ខេត្ត​ក្រចេះ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​រកឃើញឈើ​ប្រណីត​​ជិត​៩០​ដុំ​កាលពី​យប់ថ្ងៃ​សៅរ៍ ដែល​គេ​គរ​ទុក​នៅខាង​ក្រៅបន្ទាយកង​យោពល​ខេមរ​ភូមិន្ទ​ក្នុង​ស្រុក​ឆ្លូង ដែល​គេ​ជឿ​ថា ឈើ​នេះ​បម្រុង​នឹង​ដឹក​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​ទៅភាគ​ខាង​ត្បូង​។ លោក សោម សារិទ្ធ អភិបាល ...

អូន ភាព
http://www.cambodiadailykhmer.com/news/19872/

អាជ្ញាធរ​តាម​រក​ថៅកែ​វាត​យក​ដី​រ៉ែ​មាស

អាជ្ញាធរ ខេត្ត​ប៉ៃលិន កំពុង​ស្រាវជ្រាវ​រក​ថៅកែ​ម្នាក់​បន្ទាប់​ពី​ចាប់​គ្រឿង​ចក្រ​មួយ​គ្រឿង​និង​ឃាត់​ខ្លួន​កម្មករ​បី​នាក់​នៅ​ខណៈ​ពួក​គេ​កំពុង​ហ៊ុម​ព័ទ្ធ​ដី​រ៉ែ​មាស​ ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ដែល​ផ្តល់​មូលនិធិ​ដោយ​តារា​ភាពយន្ត​ហូលីវូដ​ល្បី ...

ផាក់ ស៊ាងលី
http://bit.ly/1D6Bwrx

ជីវិត​អ្នក​ចូល​ព្រៃ​កាប់​ឈើ​លក់​ឲ្យ​ក្រុម​ហ៊ុន ទ្រីភាព នៅ​ភ្នំ​ក្រវាញ

អង្គុយ​ក្នុង​តង់​ខៀវ​នៅ​ក្នុង​ចំណោម​តង់​ជាច្រើន​នៅ​ក្រោម​ដើម​ឫស្សី​ជាប់​មាត់​ស្ទឹង ស្ថិត​នៅ ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​ទើប​តែ​មក​តាំង​នៅ​ថ្មី​ប្រមាណ ២​ខែ តាម​រយៈ​មេការ​លោក ញៀន (ឈ្មោះ​ដាក់​ឲ្យ) បាន​ធ្វើ​ដំណើរ​ពី ខេត្ត​កំពង់ស្ពឺ ដោយ​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xxnhfW

រក​ឃើញ​ឈើ​ប្រណីត​ជាង ៥០០ ដុំ​នៅ ស្រុក​អូរជុំ

ឈើ​ខុស​ច្បាប់​ប្រមាណ​ជា ៥០០ កំណាត់​ត្រូវ​បាន​សហគមន៍​ជន​ជាតិ​ដើម​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​នៅ​ក្នុង ស្រុក​អូរជុំ ហើយ​ត្រូវ​បាន​គេ​អះអាង​ថា មាន​ពាក់​ព័ន្ធ​ទៅ​នឹង​មន្រ្តី​អាជ្ញាធរ​មូលដ្ឋាន។ ...

ផាក់ ស៊ាងលី
http://bit.ly/1CIihFs

ត្រី​ផ្សោត ខេត្ត​ក្រចេះ ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​នៅ ប្រទេស​វៀតណាម

ត្រី​ផ្សោត​កម្រ​មួយ​ក្បាល​ដែល​វង្វេង​ពី ខេត្ត​ក្រចេះ មក ខេត្ត​តាកែវ ត្រូវ​បាន​ប្រទះ​ឃើញ​ងាប់​នៅ ប្រទេស​វៀតណាម កាល​ពី​ម្សិល​មិញ ហើយ​ត្រូវ​រដ្ឋបាល​ជលផល​កម្ពុជា ស្នើ​សុំ​បញ្ជូន​ត្រឡប់​មក​វិញ ដើម្បី​ពិនិត្យ​រក​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​វា​ងាប់។ លោក អ៊ឹម ផាត នាយ​រង​រដ្ឋបាល​ជលផល ស្រុក​អង្គរបុរី ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ត្រី ...

សែន ដាវីត
http://bit.ly/1oqfh67

ចាប់​បាន​ប៉ូលិស​ជួញ​ឈើ តែ​បណ្តោយ​ឲ្យ​រត់​បាត់

អនុ​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អូរយ៉ាដាវ ខេត្ត​រតនគិរី​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាប់​ខ្លួន​ជាមួយ​រថយន្ត​ទំនើប​ដឹក​ឈើ​គ្រញូង កាល​ពី​ថ្ងៃ​ចន្ទ​ តែ​ត្រូវ​​រត់​គេច​ខ្លួន​បាត់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ធ្វើ​ឲ្យ​មន្រ្តី​សិទិ្ធ​មនុស្ស​រិះ​គន់ ...

សែន ដាវីត
http://bit.ly/1pNt9uT

តំណាង​អង្គការ​សហប្រជាជាតិចុះ​ទៅ​ជួប​ជនជាតិដើម​ភាគតិច​ដើម្បី​ស្ដាប់​ការ​ត្អូញត្អែរ​របស់ពួកគាត់​

តំណាង​របស់​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចុះទៅ​ជួប​ជាមួយ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​នៅ​ក្នុង​សប្ដាហ៍​នេះ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​រារាំង​ពួកគាត​់​រាប់​រយ​នាក់ ...

អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/18473/

ក្រសួង​បង្កើត​ក្រុម​ការងារ​វាយតម្លៃ​ប៉ះពាល់​បរិស្ថាន​ដើម្បី​កាត់​បន្ថយ​ជម្លោះ

ក្រសួង​បរិស្ថាន​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​សម្រប​សម្រួល​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដើម្បី​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​របាយ​ការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សង្គម​និង​របស់​គម្រោង​ដែល​ស្នើ​ឡើង​និង​សកម្មភាព​អភិវឌ្ឍន៍​នានា​របស់​ឯកជន ឬ​សាធារណៈ​ដែល​មាន​ស្រាប់ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/UMwS0k

ចំណូល​ពី​ផល​ព្រៃ​ឈើ​មាន​ជាង $៩ លាន

កម្ពុជា​ទទួល​បាន​ចំណូល​ប្រមាណ​ជាង ៣៧ ពាន់​លាន​រៀល ស្មើ​នឹង ៩,៤ លាន​ដុល្លារ ពី​ផល​ព្រៃ​ឈើ ក្នុង​រយៈ​ពេល ៦​ខែ ឆ្នាំ​២០១៤ នេះ ដែល​កើន ២៩ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​តួ​លេខ​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ក្រុម​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ថា តួលេខ​នេះ ...

ចាន់ មុយហុង
http://bit.ly/1zxBA1N

និពន្ធ​​​នាយក​​​កាសែត​​​និង​​​អ្នក​​​កាប់​​​ឈើ​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​បាញ់ប្រហារ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​

យោង​​​តាម​​​នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា និពន្ធ​​​នាយក​​​កាសែត​​​ម្នាក់​​​ និង​​​ជន​​​កាប់​​​ឈើ​​​ខុស​​ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/news/17456/

ចាប់​ខ្លួនអ្នក​កាសែត​ពីបទ​ប៉ុនប៉ង​គំរាមទារប្រាក់

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​បានឲ្យ​ដឹង​ថា អ្នកយក​ព័ត៌មាន​បីនាក់​និង​ចាងហ្វាង​កាសែត​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ករណី​ពីរដាច់ដោយ​ឡែកពីគ្នា​បីបទ​ប៉ុនប៉ង​គំរាមទារ​ប្រាក់​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​និង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពី​ឃាត់​រថយន្ត​​កែច្នែដែលសង្ស័យថា​ដឹក​ឈើ​កាប់រួច​ខុស​ច្បាប់។ លោក ស៊ី សាមាត​ មេបញ្ជាការ​ព្រហ្មទណ្ឌកងរាជ ...

អូន ភាព
http://www.cambodiadailykhmer.com/news/17452/

ទាហាន​ម្នាក់​ដែល​ជាប់សង្ស័យ​ថា ដឹកឈើគ្រញូង​​​រត់គេច​ផុត​ពី​គ្រាប់​កាំភ្លើង

អាជ្ញាធរ​​​ខេត្ត​​​កំពង់ធំកំពុង​​​ស្វែង​​​រក​​​ទាហានម្នាក់​​​ ដែលជាប់​​​សង្ស័យថា​បាន​​​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់​​​​​​​​ដែល​បាន​​​បាញ់​​​នគរ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/17103/

មន្ត្រី​​​នគរ​​​បាល​​​​​​ដែល​​​បាញ់​​​រថយន្ត​​​សង្ស័យ​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​ជាប់​​​ចោទ​​​​​​មនុស្ស​​​ឃាត

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ បាន​​​ចោទ​​​មន្ត្រី​​​នគរបាល​​​ម្នាក់​​​ពី​​ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/17093/

ក្រសួង​មហា​ផ្ទៃ​ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​ក្រុង​ធ្វើ​របាយ​ការណ៍​អំពី​ការ​កាប់​ឈើ​ និង​ការ​នេសាទ​ខុស​ច្បាប់​

នៅ​ក្នុងការ​ប៉ុនប៉ង​មួយ​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​លួច​ព្រៃឈើ​ បឹង និង​ទន្លេ​​របស់​រដ្ឋ ក្រសួង​មហាផ្ទៃ​បានទុក​ពេល​ឲ្យ​ក្រុង​ និង​ខេត្ត​ទាំង​អស់​រហូត​ដល់​ថ្ងៃ​ទី២០ ខែកក្កដា ដើម្បី​ធ្វើ​របាយ​ការណ៍​លម្អិត​ស្ដីពី​ការ​កាប់​ឈើ​ និង​ការ​នេសាទ​ខុស​ច្បាប់​ទាំង​អស់​ ដែល ...

អូន ភាព
http://www.cambodiadailykhmer.com/news/16781/

ចោរ​ឯក​សណ្ឋាន​នៅ​ពី​ក្រោយ​បទ​ល្មើស​ព្រៃ​ឈើ​

អាឡូ​បង​ខ្ញុំ​សុំ​ចេញ​អីវ៉ាន់​មួយ» នេះ​គឺ​ជា​ភាសា​ទំនាក់​ទំនង​គ្នា​រវាង​ពលរដ្ឋ​ដឹក​ឈើ​តាម​ម៉ូតូ​ជាមួយ​នឹង​សមត្ថកិច្ច​នៅ​តាម​គោល​ដៅ​នីមួយៗ​ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​ដឹក​ឈើ​តាម​តំបន់​នោះ​ជា​ថ្នូរ​នៃ​ការ​បង់​ប្រាក់​កុំ​ឲ្យ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xFbwkm

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PuNpu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!