រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ច្រាន​ចោល​ការ​ចោទប្រកាន់​ពី​ ក្លូបលវីតណេស

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពី​ម្សិលមិញ​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​របស់​អង្គការ Global Witness (GW) ដែល​ថា មន្ត្រី​រាជរដ្ឋាភិបាល​រួម​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ទ្រីភាព​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ដោយ​អះអាង​ថា ការ​នាំ​ចេញ​ឈើ​ទៅ​បរទេស​របស់​កម្ពុជា គឺ​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាស់លាស់។ ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា នៅ​ទីស្តីការ​ក្រសួង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាង​ថា រាជរដ្ឋាភិបាល​មិន​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ដើម្បី​នាំ​ឈើ​ចេញ​ទៅ​បរទេស ដូច​ការ​ចោទប្រកាន់​នៅក្នុង​របាយការណ៍​របស់ GW ឡើយ ហើយ​ការ​នាំ​ចេញ​ឈើ​កន្លងមក​គឺ​ធ្វើ​ទៅ​តាម​នីតិវិធី​ត្រឹមត្រូវ។​ …

ប៉ិច សុធារី
http://bit.ly/1ARPaRg