ឈើ​ក្នុង​ព្រៃ​អភិរក្ស​ត្រូវ​គេ​កាប់​គរ​នៅ​ក្បែរ​ក្រុមហ៊ុន​វៀតណាម

ឈើ​ជាង​ ១០០ ម៉ែត្រ​គុប ដែល​គេ​កាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ត្រូវ​បាន​គេ​រក​ឃើញ​​នៅ​រាយ​ប៉ាយ​លើ​ផ្ទៃ​ដី​ប្រហែល​ជា​ជាង ១ គីឡូម៉ែត្រ នៅ​ក្បែរ​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​មួយ កាល​ពី​ថ្ងៃ​សៅរ៍។ អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ ខេត្ត​រតនគិរី​ និង​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ឡាវ​ក្នុង​ស្រុក​​លំផាត់​​ដែល​កំពុង​មាន​ទំនាស់​ដី​ធ្លី ជាមួយ​នឹង​ក្រុមហ៊ុន​វៀតណាម​ហ័ងអាញ លំផាត់​(ឬ​យ៉ាឡាយ) បាន​រក​ឃើញ​ឈើ​ប្រភេទ​សុក្រំ រាប់​ពាន់​កំណាត់ នៅ​ចំណុច​វាលតាកាឡូង​ដែល​ស្ថិត​នៅ​ជិត​នឹង​ដី​ក្រុមហ៊ុន​ហ័ង​អាញ​លំផាត់​កាលពី​ថ្ងៃ​សៅរ៍។ …

ផាក់ ស៊ាងលី
http://bit.ly/18GYJql