សហគមន៍​ព្នង​នៅ ស្រុក​ពេជ្រាដា ប្តឹង​មន្ត្រី​បី​នាក់​រឿង​សុំ​កាប់​ឈើ ៤ ពាន់​ម៉ែត្រ​គុប

មន្ត្រី​បរិស្ថាន​និង​អាជ្ញាធរ​បី​រូប​នៅ​ស្រុក​ពេជ្រាដា ត្រូវ​សហគមន៍​ប្តឹង​ទៅ​តុលាការ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឃុប​ឃិត​គ្នា​ចេញ​លិខិត​កាប់​ឈើ​ជាង ៤ ពាន់​ម៉ែត្រគុប​សង់​ស្នាក់ការ និង​ដោះលែង​អ្នក​កាប់​ឈើ​ខុស​ច្បាប់។ ជនជាតិ​ដើម​ព្នង ជាង ៤០០ គ្រួសារ​នៅ​សហគមន៍ ប៊ូស្រា ពូលុ និង​ឡាម៉េះ ក្នុង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បាន​រួម​គ្នា​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ខេត្ត​មណ្ឌលគិរី ដើម្បី​ប្តឹង​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​កាលពី​ចុង​សប្តាហ៍​មុន បន្ទាប់​ពី​រក​ឃើញ​ថា មន្ត្រី​ទាំង​បី​នាក់​នោះ​បាន​ចេញ​លិខិត​ខុស​ប្រក្រតី​ដើម្បី​កាប់​ឈើ​សហគមន៍​ចំនួន ៤.០៤៤,៦៨៨ ម៉ែត្រគុប ដោយ​យក​លេស​ថា សាងសង់​ស្នាក់ការ។ មន្ត្រី​ទាំង​បី​នាក់​នោះ​រួម​មាន​លោក រ័ត្ន សុវណ្ណ នាយ​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ​ណាម​លៀរ លោក នួន សារ៉ន អភិបាល ស្រុក​ពេជ្រាដា និង​លោក យើត សារីន មេឃុំ​ប៊ូស្រា។ នេះ​បើ​តាម​តំណាង​សហគមន៍​លោក មើល ចែវ អាយុ ៣៥​ឆ្នាំ បញ្ជាក់។ …

ផាក់ ស៊ាងលី
http://bit.ly/1KPTOEy