ឧស្សាហកម្មនិស្សារណកម្ម
ក្រុមហ៊ុនតេលាពង្រីកឃ្លាំងស្តុកប្រេង ២០០ លានលីត្រ
ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលាដែលជាក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈឈានមុខគេមួយរបស់កម្ពុជាបានប្រកាសថាខ្លួននឹងបង្កើនឃ្លាំងស្ដុកប្រេងសាំងរបស់ខ្លួនទ្វេដងដែលនឹងបង្កើនសមត្ថភាពស្តុករហូតដល់ ២០០ លានលីត្រ។ ...
កាសែតភ្នំពេញប៉ុស្តិ៍
http://bit.ly/2brQQu9
កម្ពុជា នឹងសាងសង់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវរ៉ែ និងឧស្ម័នធម្មជាតិ
មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពលបានប្រាប់កាសែតខ្មែរថាមស៍ឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាកំពុងពិភាក្សាជាមួយនឹងភាគីចិនដើម្បីកសាងវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវលើការរុករករ៉ែ ប្រេងកាត និងឧស្ម័ន នៅតំបន់ផ្នែកខាងលិចនៃប្រទេសកម្ពុជា ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងកម្លាំងពលកម្មជំនាញ និងធនធានមនុស្សក្នុងឧស្សាហកម្មនេះ។ លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងបានរៀបចំការអភិវឌ្ឍរយៈពេលវែងនៃវិស័យរ៉ែ ប្រេងកាត និងឧស្ម័ន ដែលជាមូលហេតុក្រសួងបានគ្រោងនឹងសាងសង់សំណង់នៃវិទ្យាស្ថាននេះ សម្រាប់ការធ្វើការស្រាវជ្រាវ និងផ្តល់ជូនការបណ្តុះបណ្តាលដើម្បីឲ្យប្រជាជនមានជំនាញគ្រប់គ្រាន់លើវិស័យនេះកាន់តែច្រើន។ ...
ម៉ៃ គុណមករា
http://bit.ly/2b2rVfu
ក្រុមហ៊ុន Angkor Gold ប្រទះរ៉ែមាសដ៏ច្រើន
ក្រុមហ៊ុន Angkor Gold ជាក្រុមហ៊ុនរុករករ៉ែដែលមានមូលដ្ឋាននៅប្រទេសកាណាជាមួយនឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា បានបញ្ចប់ការរុករករបស់ខ្លួន នងការវិភាគសំណាកក្រោមដីនៅការដ្ឋាន កោះញែក ក្នុងខេត្តមណ្ឌលគិរី។ រ៉ែមាស ៣២.៨ ក្រាម ក្នុងមួយតោនត្រូវបានរកឃើញនៅក្នុងដីសំណាក នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុននេះកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28560/angkor-gold-hits-the-jackpot/
កិច្ចព្រមព្រៀងប្រេងប្លុក A ខិតជិតទៅរកការបញ្ចប់
ក្រុមប្រេង និងឧស្ម័នដែលចុះបញ្ជីនៅប្រទេសសិង្ហបុរី KrisEnergy កំពុងដើរឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាដែលនឹងត្រួសត្រាយផ្លូវឲ្យមានការបូមប្រេងពីតំបន់រ៉ែប្រេងប្លុក A នៅដែនសមុទ្រកម្ពុជាបន្ទាប់ពីការចរចានានាជុំវិញយុទ្ធសាស្រ្តបច្ចេកទេស និងរបបសារពើពន្ធត្រូវបានបញ្ចប់។ ...
Kali Kotoski
http://bit.ly/2biKIRR
តុលាការនៅបន្តសួរវៀតណាម ៥ នាក់លួចចូលជីករ៉ែ
សាលាដំបូងខេត្តរតនគិរីកាលពីម្សិលមិញនៅតែកំពុងបន្តធ្វើការសាកសួរជនជាតិវៀតណាម ៥ នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវចាប់ឃាត់ខ្លួនខណៈពួកគេកំពុងលួចធ្វើសកម្មភាពជីករ៉ែដោយខុសច្បាប់ក្នុងទ្រង់ទ្រាយធំមួយនៅក្នុងទឹកដីកម្ពុជា។ ...
ឃុត សុភចរិយា
http://bit.ly/2aMVkff
Mesco បានការយល់ព្រម ESIA ពីក្រសួង
បន្ទាប់ពីការត្រួតពិនិត្យរយៈពេលវែងដែលគេមិនរំពឹងទុកក្រសួងបរិស្ថានកម្ពុជាបានយល់ព្រមលើការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមរបស់ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសឥណ្ឌា Mesco Gold ដែលជាការបើកផ្លូវឲ្យក្រុមហ៊ុននេះដើម្បីទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការរ៉ែកម្ពុជា។ ...
Cam McGrath
http://bit.ly/2aTZI8l
ក្រុមហ៊ុនរ៉ុករករ៉ែមាស Emerald នឹងរ៉ុករកលើទឹកដីថ្មី
ក្រុមហ៊ុនរុករកអូស្ត្រាលី Emerald Resources កំពុងរៀបចំការរុករកសាកល្បងលើកទីមួយនៅតំបន់អូរមាននៃភាគឥសានប្រទេសកម្ពុជា ដែលដីបានមកពីចំណែកដីគំរូបានបង្ហាញថាមានសារធាតុមាសនៅទីនោះ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/emeralds-gold-search-heads-fresh-territory
Gas One ចាប់យកកំណើនតម្រូវការឧស្ម័ន LPG
ក្រុមហ៊ុន Gas One (Cambodia) Co., Ltd ដែលទើបតែបង្កើតថ្មីមួយនៅកម្ពុជាមានបំណងទាញយកប្រយោជន៍ពីកំណើននៃការប្រើប្រាស់ឧស្ម័នឥន្ធនៈ (LPG) តាមរយៈការកំណត់ទិសដៅអភិវឌ្ឍន៍ដ៏ធំមួយដោយផ្តល់សេវាកម្មផ្នែកវិស្វកម្ម និងផ្គត់ផ្គង់។ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុនកាលពីថ្ងៃម្សិលមិញ។ ...
Kali Kotoski
http://bit.ly/2amsL44
ប្រទេសទីម័រជួយក្នុងការធ្វើសេចក្តីព្រាងច្បាប់ប្រេង
សេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើតពឹងផ្អែកលើផលិតផលប្រេង និងឧស្ម័ន ហើយកម្ពុជាកំពុងស្វែងរកជំនួយពីប្រទេសអាស៊ីដ៏វ័យក្មេងជាងគេនេះ ជួយអភិវឌ្ឍន៍សេចក្តីព្រាងច្បាប់ប្រេងឥន្ធនៈរបស់ខ្លួន ដែលត្រូវបានរំពឹងថានឹងត្រូវបានអនុម័តជាច្បាប់ផ្លូវការដោយគណៈរដ្ឋមន្ត្រីនៅឆ្នាំក្រោយ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27533/timor-s-help-in-draft-oil-law/
ក្រសួងរ៉ែ និងថាមពល ពិគ្រោះយោបល់សេចក្តីព្រាងច្បាប់ប្រេងកាតថ្មី
ក្រសួងរ៉ែនិងថាមពលកាលពីម្សិលមិញបានបើកកិច្ចពិគ្រោះយោបល់ជាចំហមួយលើសេចក្តីព្រាងច្បាប់ប្រេងកាតថ្មីជាមួយបណ្តាសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលនិងស្ថាប័នដៃគូផ្សេងទៀតដែលបម្រើការងារក្នុងវិស័យប្រេងកាតដើម្បីទទួលបានធាតុចូលបន្ថែមមុនដាក់បញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅចុងឆ្នាំនេះ។ ...
សុខ ចាន់
http://bit.ly/2aansXe
ក្រុមហ៊ុន Emerald Resources និង Renaissance Minerals នឹងរួមបញ្ចូលគ្នា
ក្រុមហ៊ុនរុករករ៉ែអូស្ត្រាលី Emerald Resources និង Renaissance Minerals បានព្រមព្រៀងគ្នាដើម្បីរួមបញ្ជូលគ្នាក្នុងកិច្ចព្រមព្រៀងមួយក្នុងគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការរួមបញ្ជូលមួយដើម្បីអភិវឌ្ឍគម្រោងរ៉ែមាសនៅភាគឥសាននៃប្រទេសកម្ពុជា ដែលក្រុមហ៊ុនទាំងនេះបានឱ្យដឹងក្នុងសេចក្តីប្រកាសរួមមួយកាលពីម្សិលមិញ។ ...
Cam McGrath
http://www.phnompenhpost.com/business/emerald-absorb-renaissance-merger
ធ្យូងថ្ម៥០លានដុល្លារនៅគម្រោងតំបន់គម្រោងគូសារត្រូវបានរកឃើញ
ក្រុមហ៊ុនរ៉ុករកនាំមុខរបស់អូស្ត្រាលី GeoPacific បានប្រកាសអំពីរបកគំហើញដំបូងរបស់ខ្លួនទៅលើគម្រោងមាសនិងស្ពាន់នៅភាគខាងជើងរបស់ប្រទេសកម្ពុជា ដែលមានការប៉ាន់ស្មានប្រមាណ ៥១ ០០០ តោននៃទង់ដែងនឹងត្រូវបានរុករកឃើញនៅតំបន់គម្រោងគូសារ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/50m-copper-mine-kou-sa-site-envisaged
ក្រុមហ៊ុនរុករករ៉ែត្រូវបានព្រមានឱ្យអនុវត្តតាមសេចក្តីណែនាំ
រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការខេត្តកោះកុងរកឃើញថាសកម្មជនបរិស្ថាន ៣នាក់ជាប់ទោសសម្រាប់ការតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់ ក្រសួងថាមពល និងរ៉ែបានអំពាវនាវឱ្យមានការចូលរួមឱ្យបានច្រើនពីសំណាកសាធារណៈជននៅក្នុងការថែរក្សាធនជានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់គ្នា។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26950/mining-companies-told-to-comply/
ជីករ៉ែខុសច្បាប់នៅតែមាននៅរតនគិរី ទោះបីក្រសួងតឹងរឹង
សកម្មភាពជីកយករ៉ែខុសច្បាប់នៅក្នុងស្រុកបរកែវខេត្តរតនគិរីនៅតែឃើញមានសកម្មភាពនៅឡើយទោះបីជាក្រសួងរ៉ែនិងអាជ្ញាធរមូលដ្ឋានសុទ្ធតែអះអាងថាបានចុះបិទនិងណែនាំដល់ពលរដ្ឋជីករ៉ែខុសច្បាប់ និងម្ចាស់ដីមិនមានអាជ្ញាប័ណ្ណអាជីវកម្មហើយក៏ដោយ។ ...
ជា វណ្ណៈ
http://bit.ly/2971hju
តម្លៃមាសនៅកម្ពុជាហក់ឡើង ១០០ ដុល្លារតែរយៈពេល ១ ថ្ងៃ
តម្លៃមាសនៅកម្ពុជាបានហក់ឡើងខ្ពស់មួយរំពេចកាលពីថ្ងៃសុក្រដែលជំរុញឲ្យអ្នកកាន់កាប់មាសជាច្រើនបានលក់ដើម្បីទទួលបានការចំណេញពីកំណើននេះ។ ...
ហ៊ គឹមសាយ
http://bit.ly/293K4eh
ក្រសួងរ៉ែ បន្តព្យួរអាជ្ញាប័ណ្ណរុករករ៉ែមាសក្រុមហ៊ុនរបស់វៀតណាម
ក្រុមហ៊ុនរុករករ៉ែមាសវៀតណាមមួយនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបរាជ័យម្តងទៀតក្នុងការស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលបន្ទាប់ពីក្រុមហ៊ុនត្រូវបានគេរកឃើញថាមិនបានបំពេញតាមលក្ខខ័ណ្ឌតម្រូវរបស់ក្រសួង។ ...
ជា វណ្ណៈ
http://bit.ly/28NLjhp
ត្បូងមានតំលៃនឹងត្រូវបានស្គាល់ជាសកល
សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJTA) បានជម្រុញភាគីដែលមិនមែនជាដែគូរបស់ពួកគេនៅក្នុងខេត្តសៀមរាបមកចូលរួមជាមួយសមាគម ដើម្បីធានាដល់ឧស្សាហកម្មត្បូងមានតម្លៃនៅកម្ពុជា ដោយរក្សាបាននូវតម្លៃ និងស្តង់ដាស្របទៅនឹងទីផ្សារអន្តរជាតិ។ តាមការរៀបរាប់ពីសមាគម ការសហការនេះនឹងទាក់ទាញអតិថិជនអន្តរជាតិមកកាន់ទីផ្សារគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26271/making-precious-stones-shine-globally/
ដើមឆ្នាំ២០១៦ ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជា ធ្លាក់ចុះ៣០ភាគរយ
ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជាបានធ្លាក់ចុះប្រមាណ ៣០ ភាគរយ នៅក្នុងរយៈពេលបីខែដំបូងឆ្នាំ២០១៦ នេះ ក្នុងប្រមាណ ៣០២.៧៧៦ តោន ធ្លាក់ចុះពី ៤៣៤.២៨៨តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។ ...
សុខ ចាន់
http://bit.ly/1UCiZd3
ក្រុមហ៊ុន JOGMEC នឹងរុករកមាសក្នុងខេត្តរតនគិរី
ក្រុមហ៊ុនរុករករ៉ែមកពីប្រទេសកាណាដា Angkor Gold បានចុះកិច្ចព្រមព្រៀងស្វែងរុករករួមមួយជាមួួយក្រុមហ៊ុន Japan Oil, Gas and Metals National Corp (JOGMEC) ដើម្បីធ្វើការរុករកតាមអាជ្ញាប័ណ្ណនៅតំបន់អូរយ៉ាដាវខាងត្បូងក្នុងខេត្តរតនគិរី។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/jogmec-explore-gold-ratanakkiri
រោងចក្រថាមពលធ្យូងថ្មនឹងបញ្ចប់ចុងឆ្នាំ
ជិតពាក់កណ្តាលនៃរោងចក្រថាមពលដើរដោយធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុរបស់វិនិយោគិនមកពីគណបក្សប្រជាជនកម្ពុជាគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ នេះបើតាមអនុរដ្ឋលេខាធិការទទួលបន្ទុកអាជ្ញាធរអគ្គិសនីកម្ពុជា (EAC)។ ...
Kali Kotoski and ចេង សុខហ័ង
http://bit.ly/1Q3r4vm
ប្រេងសាំងលក់រាយត្រូវបានកំណត់តម្លៃអតិប្បរមា
កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានប្រកាសពីការកំណត់តម្លៃប្រេងសាំងដែលដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈលក់រាយនៅទូទាំងប្រទេសពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែមិថុនា ដោយកំណត់តម្លៃប្រេងអតិប្បរមាត្រឹម៣,៤៥០រៀលក្នុងមួយលីតសម្រាប់ប្រេងសាំងធម្មតា ៣,៥០០រៀលក្នុងមួយលីតសម្រាប់ប្រេងស៊ុបពែរ និង៣,១៥០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/fuel-price-caps-steady-crude-heating
កំណើនការសាងសង់ទាក់ទាញការវិនិយោគក្នុងវិស័យនេះកាន់តែច្រើន
ខណៈដែលវិស័យសំណង់របស់កម្ពុជាបន្តកើនឡើងនៅពេលបច្ចុប្បន្នតម្រូវការសម្ភារសំណង់ក៏ត្រូវបានមើលឃើញពីការកើនឡើងផងដែរ ដែលទាក់ទាញការវិនិយោគកាន់តែខ្លាំងនៅក្នុងវិស័យនេះ។ ...
ចេង សុខហ័ង
http://bit.ly/1XJCRSB
តម្លៃប្រេងសាំងកើនឡើងសន្សឹមៗ
ប្រហែលជា៤ខែមកហើយបន្ទាប់ពីក្រសួងពាណិជ្ជកម្មបានអនុវត្តលើយន្តការកំណត់តម្លៃប្រេងដែលបានទម្លាក់តម្លៃប្រេងនៅតាមស្ថានីយ៍ទៅតាមការធ្លាក់ចុះនៅក្នុងទីផ្សារសាកលលោកកាលពីចុងខែមីនា តម្លៃប្រេងបានកើនមកតម្លៃពីមុនពេលអន្តរាគមន៍។ ...
Hor Kimsay
http://www.phnompenhpost.com/business/fuel-prices-steadily-increase
សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ បដិសេធការរុករករ៉ែនៅក្នុងតំបន់ពួកគេ
ក្រុមហ៊ុនរុករករ៉ែAngkorGoldCorpកំពុងធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាល NGOs ក្នុងការពន្យល់ប្រជាពលរដ្ឋក្នុងភូមិប្លង់ឃុំប៉ាតេក្នុងស្រុកអូរយ៉ាដាវខេត្តរតនគិរី បន្ទាប់ពីអ្នកភូមិមិនអនុញ្ញាតឲ្យក្រុមហ៊ុននេះរុករករ៉ែមាសនៅលើដីចម្ការរបស់ពួកគេ។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/1WU1t9Z