បរិស្ថាន និងធនធានធម្មជាតិ
ព្រៃឈើ និងរុក្ខាប្រមាញ់
សេចក្តីប្រកាសសារព័ត៌មានស្ដីពីសហគ្រាសអនុផលព្រៃឈើដោយសហគមន៍មូលដ្ឋាន បង្កើតឱ្យមានការលើកទឹកចិត្តចំពោះកិច្ចគាំពារសង្គម និងបរិស្ថាន
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការរួមចំណែកយ៉ាងច្រើនរបស់ក្រុមផលិតករ និងសមាគមអនុផលព្រៃឈើ ដែលពួកគេជាអ្នកផ្ដល់កិច្ចគាំពារសង្គមដ៏សំខាន់ ក៏ដូចជាការចូលរួមដល់ការ ...
ក្រសួងបរិស្ថាន
សេចក្តីជូនដំណឹង ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងច្រកអភិរក្សជីវៈចម្រុះ
នៅថ្ងៃទី២១ មករា ឆ្នាំ២០១៩ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹង ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងច្រកអភិរក្សជីវៈចម្រុះ យោងតាមសារាចរណែនាំចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការ ...
ក្រសួងបរិស្ថាន
សេចក្ដីប្រកាសព័ត៌មាន៖ តំបន់ស្នូលស្ទឹងសែន ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាតំបន់រ៉ាមសារទី៥ នៃប្រទេសកម្ពុជា
នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសព័ត៌មានមួយជូនដល់សាធារណជនថា តំបន់ស្នូលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ជាតំបន់ដីសើមទឹកសាប ដែលមានធនធានព្រៃលិចទឹកដ៏ល្អ និងមានក្រឡាផ្ទៃសរុប ៩ ២៩៣ ហិកតា ត្រូវបាន ...
ក្រសួងបរិស្ថាន
សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ"គីរីរម្យ"
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងមួយស្តីពី ការបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ “គីរីរម្យ” ដោយកន្លងមកក្រសួងបរិស្ថានពិនិត្យឃើញថា ...
ក្រសួងបរិស្ថាន
សេចក្តីប្រកាសព័ត៌មានស្តីពីការពន្យារពេលធ្វើសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពសត្វព្រៃ "ព្រៃឡង់"
នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ បណ្តាញសហគមន៍ព្រៃឡង់ បានចេញសេចក្តីប្រកាសព័ត៌មានមួយជម្រាបជូនដំណឹងដល់ អ្នកសារព័ត៌មានជាតិ អន្តរជាតិ អាជ្ញាធរពាក់ព័ន្ធ ស្ថាប័នជំនាញ អង្គការដៃគូ និងសាធារណជនទូទៅអំពី ការសម្រេចពន្យារពេលសន្និសីទសារព័ត៌មានស្តីពីស្ថានភាពព្រៃការពារ ...
បណ្តាញសហគមន៍ព្រៃឡង់
សេចក្តីជូនដំណឹងស្តីពី ការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន កាន់កាប់ដីព្រៃ ធ្វើជាកម្មសិទ្ធិ ការទិញ លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ លក់ដីរដ្ឋ ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន កាន់កាប់ដីព្រៃ ធ្វើជាកម្មសិទ្ធិ ការទិញ លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ លក់ដីរដ្ឋ ខុសច្បាប់ ...
ក្រសួងបរិស្ថាន
ព័ត៌មានស្ដីពីគម្រោង "ជំរុញសមត្ថភាពរបស់អង្គការសង្គមស៊ីវិលដើម្បីធានាដល់ដំណោះស្រាយនិរន្តរភាព (ACCESS)"
នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ សហភាពអឺរ៉ុបនឹងផ្តល់ថវិកាប្រមាណចំនួន ៣,៣ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សនៅដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនៃខេត្តមណ្ឌលគិរី។ គម្រោង “ជំរុញសមត្ថភាព ...
Aide au Développement Gembloux (ADG)
សេចក្ដីណែនាំសម្រាប់ការរៀបចំ "សម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិ”
នៅថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៧ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខាលើសេចក្តីណែនាំមួយសម្រាប់ការរៀបចំបង្កើត សម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិ ដែលជាយន្តការមួយរួមចំណែកធ្វើឱ្យប្រសើរឡើងក្នុងការពង្រឹងការងារ ការពារ និងកាអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅ ...
ក្រសួងបរិស្ថាន
សេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារចំនួន២កន្លែង
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ៖ ក្រសួងបរិស្ថាន សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារចំនួន២កន្លែង រួមមាន«តំបន់ដែនជម្រកសត្វព្រៃពាមក្រសោប» នៅក្នុង ...
ក្រសួងបរិស្ថាន
សេចក្តីប្រកាសព័ត៌មាន៖ អត្រានៃការបាត់បង់គម្របព្រៃឈើនៅប្រទេសកម្ពុជាមានការធ្លាក់ចុះ
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីជម្រាបជូនថា លទ្ធផលបឋមនៃការវាយតម្លៃគម្របធនធានព្រៃឈើកម្ពុជាឆ្នាំ២០១៦ បានបង្ហាញថាផ្ទៃដីគម្របព្រៃឈើនៅកម្ពុជា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ...
ក្រសួងបរិស្ថាន
តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...
ក្រសួងបរិស្ថាន
ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន
ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។ ...
ក្រសួងបរិស្ថាន
ការបង្កើតតំបន់ការពារធម្មជាតិចំនួន១៨ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន
ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៦ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹតស្តីពីការបង្កើតតំបន់ការពារធម្មជាតិចំនួន ១៨ ដែលមានផ្ទៃដីសរុបចំនួន ២,៦៧៤,៥០៣ ហិកតាឳ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្ស ...
ក្រសួងបរិស្ថាន
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការដាក់ព្រៃការពារចំនួនប្រាំ ជាតំបន់ការពារធម្មជាតិ»
ក្រសួងបរិស្ថាន សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ការរៀបចំដាក់ព្រៃឡង់ ព្រៃក្រវ៉ាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ” ...
ក្រសួងបរិស្ថាន
ក្រសួងបរិស្ថានរៀបចំដាក់ព្រៃផ្តល់ផល៥កន្លែងជាតំបន់ការពារនិងអភិរក្សព្រៃឈើ
ក្រសួងបរិស្ថាននឹងរៀបចំដាក់ព្រៃផ្តល់ផលចំនួន៥កន្លែងរួមមាន ព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច និងព្រៃវើនសៃដែលមានផ្ទៃដីសរុបចំនួន ៩៥០.០០០ហិកតា ជាតំបន់ ព្រៃការពារនិងអភិរក្សព្រៃឈើ។ ...
ក្រសួងបរិស្ថាន
វិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ
ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទបានចេញសេចក្តីណែនាំស្តីអំពី វិធានការការពារនិង ទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈពេលដែលរដូវប្រាំងខិតជិតមកដល់។វិធានការទាំងប្រាំពីរចំនុចបាន កំណត់បង្ហាញពីមូលហេតុនិងសកម្មភាព ដែលអាច បង្កឱ្យមានភ្លើងឆេះព្រៃ ...
ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ
តំបន់ស្នូលព្រែកទាល់ត្រូវបានទទួលស្គាល់ជាតំបន់រ៉ាមសារ
គ្របដណ្តប់លើផ្ទៃដី ២១៣៤២ ហិកតា តំបន់ស្នូលព្រែកទាល់ (បេះដូងនៃបឹងទន្លេសាប) ដែលជាជម្រកពងកូនសត្វស្លាបទឹកធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានដាក់បញ្ចូលជា តំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ (ដែលគេឱ្យឈ្មោះ ...
ក្រសួងបរិស្ថាន
លទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន៩
យោងលិខិតលេខ ១០២២ ស.ជ.ណ ចុះថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៥ រាជរដ្ឋាភិបាល សម្រេចកាត់បន្ថយរយៈពេលវិនិយោគមកនៅត្រឹម៥០ឆ្នាំ សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុនចំនួន ៩ ដែលមានផ្ទៃដីសរុបចំនួន ២១,៨៣៩ហិកតា ...
ក្រសួងបរិស្ថាន
អង្គការ លីកាដូ បង្ហាញទិន្នន័យដីសម្បទានរបស់ខ្លួននិងស្នើសុំយ៉ាងទទូចនូវទិន្នន័យដែលមានតម្លាភាពពីរាជរដ្ឋាភិបាល
នាថ្ងៃនេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស “លីកាដូ” នឹងធ្វើការចេញផ្សាយជាសាធារណៈនូវទិន្នន័យអំពីដីសម្បទាន របស់ខ្លួន ហើយសូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមលោកមេត្តាអនុវត្តតាមពាក្យសុំក្នុងការបង្ហាញជាសាធារណៈ នូវព័ត៌មាន ...
អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)
សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០១៥ វេលាម៉ាង ១០ៈ០០នាទីព្រឹក នៅទីស្តីការក្រសួង ដើម្បីជម្រាបជូនសាធារណជន អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច។ ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ការអញ្ជើញចូលរួមសន្និសីទកាសែត - កង្វល់របស់អង្គការសង្គមស៊ីវិល និងសហគមន៍ទៅលើការកាប់ឈើខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា
អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និង តំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង និងក្រចេះ នឹងជួបជុំគ្នាដើម្បីធ្វើសន្និសីទ កាសែតមួយដែលបានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដើម្បីសម្តែងកង្វល់របស់ពួកគេអំពីការកើនឡើងនៃការកាប់ ...
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា