​ព័ត៌មាន​ស្ដីពីគម្រោង “ជំរុញ​​សមត្ថភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ធានា​ដល់​ដំណោះស្រាយ​និរន្តរភាព​ (ACCESS)”

​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧​ សហភាព​អឺរ៉ុប​នឹង​ផ្តល់​ថវិកា​ប្រមាណ​ចំនួន​ ៣,៣​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នៃ​ខេត្តមណ្ឌលគិរី​។​ គម្រោង​ "​ជំរុញ​សមត្ថភាព​របស់​អង្គការ​សង្គម​ស៊ី​វិល​ដើម្បី​ធានា​ដល់​ដំណោះស្រាយ​និរន្តរភាព​ (ACCESS)"​ នឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ​ ២០១៨​ ទៅ​ ២០២២​ ដោយ​សហការ​រវាង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ហៅ​កាត់​ថា​ WWF​ និង​អង្គការ​ Aide​ au​ Développement​ Gembloux​ (ADG)​ រួម​ទាំង​អង្គការ​ក្នុងស្រុក​ចំនួន​ ២​ ទៀត​គី​ អង្គការ​ភូមិ​ខ្ញុំ​ និង​ ម​ជ្ឍ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​។​

Aide au Développement Gembloux (ADG)

ទាញយក៖ pdf