សេចក្តីប្រកាសសារព័ត៌មានស្ដីពីសហគ្រាសអនុផលព្រៃឈើដោយសហគមន៍មូលដ្ឋាន បង្កើតឱ្យមានការលើកទឹកចិត្តចំពោះកិច្ចគាំពារសង្គម និងបរិស្ថាន
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការរួមចំណែកយ៉ាងច្រើនរបស់ក្រុមផលិតករ និងសមាគមអនុផលព្រៃឈើ ដែលពួកគេជាអ្នកផ្ដល់កិច្ចគាំពារសង្គមដ៏សំខាន់ ក៏ដូចជាការចូលរួមដល់ការសម្រេចគោលដៅអភិរក្សព្រៃឈើ និងលុបបំបាត់ភាពក្រីក្រផងដែរ។ ប្រហែល ៦៨ ភាគរយនៃគ្រួសារតាមជនបទ ទូទាំងប្រទេសកម្ពុជាពឹងអាស្រ័យលើធនធានព្រៃឈើ សម្រាប់សកម្មភាពជីវភាពរស់នៅ។ សហគមន៍មូលដ្ឋានមិនត្រឹមតែប្រមូលផលដំណាំមើម ផ្លែឈើ បន្លែ សម្រាប់ការហូបចុកប្រចាំថ្ងៃនោះទេ តែក៏ប្រមូលផលទឹកឃ្មុំព្រៃ ផ្ដៅ ឬស្សី ជ័រទឹក និងទ្រាំង ប្រកបដោយនិរន្តរភាព ដើម្បីយកទៅកែច្នៃ និងលក់ផលិតផលអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
ក្រសួងបរិស្ថាន