វិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ

ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​បាន​ចេញ​សេចក្តីណែនាំ​ស្តី​អំពី​ វិធានការ​ការពារ​និង​ ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ ខណៈ​ពេល​ដែល​រដូវប្រាំង​ខិត​ជិត​មក​ដល់​។​វិធានការ​ទាំង​ប្រាំពីរ​ចំនុច​បាន ​កំណត់​បង្ហាញ​ពី​មូលហេតុ​និង​សកម្មភាព​ ដែល​អាច​ បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ បម្រាម​នានា​ ក៏​ដូច​ជា​ច្បាប់​ជា​ធរមាន​ក្នុង​ករណី​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ ព្រៃ​ដោយ​ចេតនា​ណាមួយ​។​ក្រសួង​បាន​លើក​ឡើង​ថា​ កត្តា​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​នោះ​ គឺ​ភ្លើង​ឆេះ​ព្រៃ​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​មនុស្ស​ដោយ​ផ្ទាល់​។​គួរ​ បញ្ជាក់​ផង​ដែរ​ថា​ ជនល្មើស​នឹង​ត្រូវ​ផ្តន្ទាទោស​ក្រោម​បទ​លើ្ម​ស​ ព្រៃឈើ​ថ្នាក់​ទី​១​ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​១​ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​០៣​ឆ្នាំទៅ​០៥​ឆ្នាំ​ ឬ​ពី​០៥​ឆ្នាំទៅ​១០​ឆ្នាំ​។​ …

ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​

ទាញយក៖ pdf