សេចក្តីជូនដំណឹងស្តីពី ការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន កាន់កាប់ដីព្រៃ ធ្វើជាកម្មសិទ្ធិ ការទិញ លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ លក់ដីរដ្ឋ ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន កាន់កាប់ដីព្រៃ ធ្វើជាកម្មសិទ្ធិ ការទិញ លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ លក់ដីរដ្ឋ ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។
ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ធម្មជាតិ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍ ក្រសួងបរិស្ថានសូមដាក់ចេញនូវវិធានការ និងការណែនាំដូចខាងក្រោម៖
- ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ជាអាទិ៍ ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រានដីព្រៃ ការសាងសង់ខ្ទម-រោង ការដាំដុះដំណាំ និងការអាស្រ័យផលលើដីរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ។
- ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថាន