រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
ទោះមានទឹកជំនន់ ក៏មិនធ្វើឲ្យរាំងស្ទះដល់ការប្រឡងបាក់ឌុបទេ
បើទោះបីជាឆ្នាំនេះជាឆ្នាំដែលមានទឹកជំនន់ធំ ហើយខេត្តក្រុងជាច្រើនត្រូវបានទឹកជន់លិចក៏ដោយ ក៏ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលចាប់ផ្តើមពីម្សិលមិញបានប្រព្រឹត្តទៅដោយពុំមានការរាំងស្ទះឡើយក្នុងចំណោមមណ្ឌលប្រឡង ១៩៦ នៅទូទាំងប្រទេស បើទោះបី ...
វ៉ន ដារ៉ា
https://bit.ly/2MnGCy2
ផ្លូវល្បឿនលឿនលើកដំបូងនឹងបើកការសាងសង់នៅក្នុងខែវិច្ឆិកា
ការសាងសង់ផ្លូវល្បឿនលឿនដំបូងគេ ដែលមានប្រវែង ១៩០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ត្រូវបានគេអះអាងថា នឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកា។ ផ្លូវល្បឿនលឿន នឹងចាប់ផ្តើមពីសង្កាត់ចោមចៅ ផ្តើមពីដងផ្លូវទំនប់កប់ស្រូវ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50524648/first-highway-to-break-ground-in-november/
មនុស្សស្លាប់ដោយទឹកជំនន់កើនដល់ ១៨ នាក់ ខណៈជាង ៤ ម៉ឺនគ្រួសាររងផលប៉ះពាល់
មនុស្សស្លាប់បានកើនដល់ ១៨ នាក់ ខណៈជាង ៤ ម៉ឺនគ្រួសារទៀតរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ នៅទូទាំងប្រទេសកម្ពុជា គិតចាប់តាំងពីចុងខែកក្កដារហូតដល់ជាងពាក់កណ្ដាលខែសីហា ...
វ៉ន ដារ៉ា
https://bit.ly/2PrAanA
ក្រសួងនឹងចុះពិនិត្យមើលឧទ្យានជាតិគិរីរម្យ
មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន កាលពីថ្ងៃសៅរ៍បានយល់ព្រមបន្តធ្វើការរួមគ្នា និងសហការជាមួយឧទ្យានុរក្ស ដើម្បីរក្សាសណ្តាប់ធ្នាប់ និងទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើ ដែលកើតឡើងនៅក្នុងឧទ្យានជាតិគិរីរម្យ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50524365/ministry-to-monitor-kirirom-national-park/
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់កើនដល់ ១៨ នាក់
ក្រសួងធនធានទឹក និងឧតុនិយមបាននិយាយកាលពីម្សិលមិញថា ទឹកជំនន់ទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន បានបណ្តាលមកពីព្យុះបេប៊ីនកា (Bebinca) ហើយចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួនបានកើនឡើងដល់ ១៨ នាក់។ ...
សែន ដាវីត
https://www.khmertimeskh.com/50524368/number-of-flood-deaths-rises-to-18/
KrisEnergy ឈានដល់ដំណាក់កាលពិនិត្យការដេញថ្លៃរបស់ក្រុមហ៊ុនម៉ៅការបន្ត
ក្រុមហ៊ុនរុករកប្រេង KrisEnergy ដែលទទួលសិទ្ធិទាញយកប្រេងនៅតំបន់អប្សរាក្នុងប្លុក A របស់កម្ពុជាកំពុងត្រួតពិនិត្យពាក្យស្នើពីក្រុមហ៊ុនជាច្រើនដើម្បីដេញថ្លៃផ្តល់សេវាបន្តលើគម្រោងខួងបូមប្រេង និងសាងសង់ផ្លេតហ្វមធ្វើផលិតកម្មប្រេង បន្ទាប់ពីបានបិទការទទួលពាក្យកាលពីចុងខែកក្កដា ...
ហ៊ គីមសាយ
https://bit.ly/2vN8jWS
ពិធីបុណ្យសមុទ្រនឹងប្រារព្ធនៅខេត្តកោះកុង
ពិធីបុណ្យសមុទ្រលើកទី ៧ នឹងប្រព្រឹត្តទៅនៅខេត្តកោះកុង ក្នុងខែធ្នូ ដែលជាវេទិកាមួយ នាំមកនូវការដាក់បង្ហាញផលិតផលទេសចរណ៍ក្នុងស្រុក ទៅកាន់អ្នកទេសចរក្នុងស្រុក និងអន្តរជាតិ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50522978/sea-festival-to-take-place-in-koh-kong/
អ្នកជំនាញជនជាតិចិនបានចាប់ផ្តើមសិក្សាលើវិស័យកសិកម្ម
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងកម្ពុជា និងចិន មន្ត្រីមួយក្រុមមកពីក្រសួងកសិកម្មចិន បានចាប់ផ្តើមសិក្សា អំពីការធ្វើទំនើបកម្មនៃវិស័យកសិកម្ម នៅកម្ពុជា។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50522983/chinese-experts-begin-study-on-agriculture/
កម្ពស់ទឹកកើនឡើងក្នុងខេត្តចំនួនពីរ
ក្រសួងធនធានទឹក និងឧតុនិយម កាលពីម្សិលមិញបានប្រកាសថា ខេត្តបាត់ដំបង និងរតនគិរីកំពុងប្រឈមនឹងទឹកជំនន់ បន្ទាប់ពីមានកម្ពស់ទឹកកើនឡើង នៅទន្លេសេសាន។ លោក ញ៉ែម សំអឿន អ្នកនាំពាក្យខេត្តរតនគិរីបាននិយាយថា ទឹកជំនន់បានប៉ះពាល់ដល់ស្រុកវើនសៃ ...
សែន ដាវីត
https://www.khmertimeskh.com/50523120/water-levels-rising-in-two-provinces/
មន្ត្រីបានបដិសេធនឹងការទាមទារសំណូក
ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តកោះកុង កាលពីថ្ងៃអង្គារបានបដិសេធការអះអាងថា មន្ត្រីបានទាមទារប្រាក់ពីអ្នកដែលចង់ក្លាយជាម្ចាស់ដីពិតប្រាកដ នៅក្នុងជម្លោះរវាងអ្នកភូមិ និងក្រុមហ៊ុន Union Development Group នៅក្នុងស្រុកបុទុមសាគរ និងគីរីសាគរ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50523121/officials-dispute-money-for-survey-claims/
ប្រទេសកម្ពុជានឹងធ្វើជំរឿនទូទៅប្រជាជនក្នុងខែមីនា
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានឱ្យដឹងកាលពីថ្ងៃអង្គារថា កម្ពុជានឹងធ្វើជំរឿនទូទៅប្រជាជន នៅខែមីនា ក្នុងឆ្នាំក្រោយ។ លោកបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញថា «យើងគ្រោងចំណាយថវិកាប្រមាណ ៨,៥ លាន ...
Xinhua
http://www.xinhuanet.com/english/2018-08/14/c_137389562.htm
ក្រសួងសុខាភិបាលព្រមានអ្នកធ្វើដំណើរអំពីការផ្ទុះឡើងនៃវីរុសអេបូឡា
ក្រសួងសុខាភិបាល កាលពីថ្ងៃចន្ទ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានព្រមានដល់អ្នកធ្វើដំណើរ អំពីវីរុសអេបូឡា បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសពីការផ្ទុះឡើងសារជាថ្មី នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50522667/health-ministry-warns-travellers-of-ebola-outbreak/
ក្រសួងនិយាយថាទឹកជំនន់មេគង្គកំពុងស្រក
ក្រសួងធនធានទឹក កាលពីម្សិលមិញបានប្រកាសថា ទឹកជំនន់នៅទន្លេមេគង្គកំពុងតែថយចុះ ខណៈដែលអាជ្ញាធរខេត្តមួយចំនួននៅតែបរិច្ចាគប្រាក់ ដល់គ្រួសារដែលរងផលប៉ះពាល់។ ...
សែន ដាវីត
https://www.khmertimeskh.com/50522227/ministry-says-mekong-floodwaters-are-receding/
ក្រសួងសុខាភិបាលព្រមានអ្នកធ្វើដំណើរអំពីជម្ងឺ MERS
ក្រសួងសុខាភិបាលបានព្រមានដល់ប្រជាជនកម្ពុជាទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសមជ្ឈឹមបូព៌ា ក្នុងគោលបំណងសាសនា ឱ្យប្រុងប្រយ័ត្ននឹងជម្ងឺដែលបានចម្លងរាតត្បាតដល់មនុស្សរាប់ពាន់នាក់។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50521835/health-ministry-warns-travellers-of-mers-disease/
របាយការណ៍ពី CCHR បង្ហាញថា ស្ត្រីខ្វះភាពយុត្តិធម៌ក្នុងការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញរបាយការណ៍អង្កេតមួយពីម្សិលមិញដោយបង្ហាញថា សិទ្ធិជំនុំជម្រះក្តីដោយយុត្តិធម៌សម្រាប់ស្ត្រីនៅសាលាឧទ្ធរណ៍នៅតែមានកង្វះខាតក្នុងការទទួលបានសិទ្ធិពេញលេញសម្រាប់ពួកគេ។ របាយការណ៍ដែលបានបង្ហាញពីការឃ្លាំមើលការកាត់ក្តីនៅសាលាឧទ្ធរណ៍ចាប់ពីខែវិច្ឆិកា ឆ្នាំ ...
នៀម ឆេង
https://bit.ly/2vv5NnE
រឹបអូសបាន ៤៣ ករណីនៃការនេសាទខុសច្បាប់
មន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃពុធ បានរកឃើញសកម្មភាពនេសាទខុសរដូវកាលនៅក្នុងតំបន់ចំនួន ៤៣ ករណី នៅតាមបឹងទន្លេសាប នៅក្នុងខេត្តកំពង់ឆ្នាំង។ ...
Or Sreypich
https://www.khmertimeskh.com/50521263/crackdown-nets-43-cases-of-illegal-fishing/
កិច្ចពិភាក្សាស្តីពីប្រាក់ឈ្នួលអប្បបរមាថ្មីបានចាប់ផ្តើម
សេចក្តីប្រកាសរបស់ក្រសួងកាលពីម្សិលមិញបានឱ្យដឹងថា ការចរចាដំបូង ដើម្បីកំណត់ប៉ារ៉ាម៉ែត្រសម្រាប់ប្រាក់ឈ្នួលអប្បបរមាថ្មីត្រូវបានកំណត់សម្រាប់ខែនេះ ហើយការពិភាក្សារវាងនិយោជក និងសហជីពនឹងធ្វើឡើងនៅខែក្រោយ។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50521380/talks-on-new-minimum-wage-start/
សិស្សដែលប្រឡងធ្លាក់ត្រូវបានជម្រុញអោយចូលរៀនវគ្គបណ្តុះបណ្តាលជំនាញ
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានណែនាំសិស្សថ្នាក់ទី ១២ ដែលបរាជ័យក្នុងការប្រលងថ្នាក់ជាតិ ឱ្យងាកទៅរៀនជំនាញវិជ្ជាជីវៈផ្សេងៗ ជាជាងជំនួសឱ្យការបញ្ចប់ការសិក្សា។ ថ្លែងនៅក្នុងពិធីប្រកាសសម្ពោធដាក់ ...
Or Sreypich
https://www.khmertimeskh.com/50520587/failing-students-urged-to-take-up-skills-training/
អគ្គីភ័យមានជាង ៣០០ ករណីគិតមកត្រឹមឆ្នាំនេះ
ក្រសួងមហាផ្ទៃបានឱ្យដឹងកាលពីម្សិលមិញថា មានអគ្គីភ័យជាង ៣០០ ករណី បានកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាចំនួនកើនឡើង បើធៀបទៅនឹងចំនួនករណី ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50520569/more-than-300-fires-recorded-so-far-this-year/
មន្ត្រីថា ការដកហូតឯកសារមិនសមស្របពីអន្តោប្រវេសន៍វៀតណាម បញ្ចប់បាន ៧០ ភាគរយ
មន្ត្រីមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានថ្លែងថា ផែនការដកហូតឯកសារផ្លូវការពីបុគ្គល ៧០០០០ នាក់បានបញ្ចប់ ៧០ ភាគរយ ឯកសារផ្លូវការដែលចេញឲ្យមិនសមស្របទៅជនអន្តោប្រវេសន៍ដែលភាគច្រើនបំផុតជាជនជាតិវៀតណាម។ ...
គង់ មេត្តា
https://bit.ly/2M3F4ZG
ក្រសួងសាទរអាជីវកម្មនានាដែលចូលរួមការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច
ក្រសួងបរិស្ថាន កាលពីម្សិលមិញ បានសរសើរផ្សារទំនើប និងមជ្ឈមណ្ឌលផ្សារទំនើប ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមច្បាប់ ដែលបានអនុម័តកាលពីឆ្នាំមុន ដែលតម្រូវឱ្យផ្សារទាំងនោះយកថ្លៃលើថង់ប្លាស្ទិកពីអតិថិជន។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50520131/ministry-lauds-businesses-for-cutting-down-plastic-bag-usage/
ក្រសួងបានចេញតួលេខបឋមនៃការខូចខាតដោយសារទឹកជំនន់
យោងតាមរបាយការណ៍បឋមរបស់ក្រសួងកសិកម្មបានឱ្យដឹងថា វាលស្រែជាង ៣០០០ ហិកតា ត្រូវបានរងការបំផ្លិចបំផ្លាញទាំងស្រុង ហើយដីស្រែចំនួន ២០០០០ បានរងការខូតខាត ដោយសារគ្រោះទឹកជំនន់ថ្មីៗនៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50520132/ministry-releases-preliminary-figures-for-flood-damage/
អ្នកនាំភ្ញៀវនៅសៀមរាប បារម្ភពីកម្មវិធីនាំភ្ញៀវទេសចរជាសំឡេង
គម្រោងដាក់ឲ្យប្រើប្រាស់កម្មវិធីមគ្គុទ្ទេសក៍ទេសចរណ៍ជាសំឡេងរបស់ក្រុមហ៊ុន Angkor Audio នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងការតវ៉ាពីសំណាក់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្រុក ដោយពួកគេអះអាងថាកម្មវិធីនេះនឹងធ្វើឲ្យប៉ះពាល់ការងាររបស់ពួកគេ។ ...
ហ៊ឹន ពិសី
https://bit.ly/2vqtaih
វិស័យភ័ស្តុភារក្នុងស្រុកមានភាពល្អប្រសើរបើទោះបីជាតារាងចំណាត់ថ្នាក់ធ្លាក់ចុះ
សន្ទស្សន៍ការអនុវត្តដឹកជញ្ជូន (LPI) របស់ធនាគារពិភពលោកបានបង្ហាញថា ចំណាត់ថ្នាក់នៃការដឹកជញ្ជូនទំនិញនៅទូទាំងពិភពលោករបស់ប្រទេសកម្ពុជាបានធ្លាក់ចុះ ២៥ ពិន្ទុ មកនៅត្រឹមលេខរៀងទី ៩៨ នៅឆ្នាំនេះ បន្ទាប់ពីទទួលបាន ...
សុខ ចាន់
https://www.khmertimeskh.com/50519679/local-logistics-sector-is-well-despite-ranking-slip-official/