អាជ្ញាធរខេត្ត​ព្រះវិហារ​ បិទ​អាជីវកម្ម​រ៉ែ​មាស​ជាង ១០ កន្លែង

ទីតាំង​ជីក​យក​រ៉ែ​មាស មាន​អាជ្ញាប័ណ្ណ និង​គ្មាន​អាជ្ញាប័ណ្ណ ប្រមាណ​ជាង ១០ កន្លែង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ ចុះ​ត្រួត​ពិនិត្យ និង​បង្គាប់​ឱ្យ​រុះរើ ព្រម​ទាំង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ប្រកប​អាជីវកម្ម​រ៉ែ ចំពោះ​ទីតាំង​ដែល​ខុស​ច្បាប់ នៅ​តំបន់​ភ្នំ​អន្លង់ និង​ភ្នំ​បុស​តា​ថោង ក្នុង​ឃុំ​រមទម្យ ស្រុក​រវៀង។ នេះ​បើ​តាម​លោក យូ ចិន្ដា​យុត្តិ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ។ លោក យូ ចិន្ដា​យុ​ត្តិ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី ១៥ ខែ​មករា លោក និង​លោក ហោ ប៊ុនហួរ អភិបាល​ស្រុករ​វៀង​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួត​ពិនិត្យ តាម​ទីតាំង​រ៉ែ​មាស​ជាង ១២ កន្លែង ក្នុ​ងនោះ​មាន ២ កន្លែង បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​គ្មាន​អាជ្ញា​ប័ណ្ណ និង​ច្បាប់​អនុញ្ញាត។ …

សុទ្ធ គឹមសឿន
https://bit.ly/2ARJtrf