រដ្ឋាភិបាល
ការនាំចេញអង្កររបស់កម្ពុជា នៅតែបន្តធ្លាក់ចុះ
ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ ២០១៨ បានបន្តធ្លាក់ចុះ ១,៥ ភាគរយធៀបនឹងឆ្នាំ ២០១៧ ដោយសារវិស័យនេះនៅតែប្រឈមបញ្ហាជាច្រើន ដូចជាតម្លៃផលិត និងក្តីបារម្ភពីវិធានការពន្ធនាំចូល ...
ចេង សុខហ័ង
https://bit.ly/2QDHQSY
ក្រសួងបង្កើតស្ថាប័នថ្មី ផ្ដោតលើការបង្ក្រាបឈើប្រណីត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានសម្រេចបង្កើតស្ថាប័នថ្មីមួយបន្ថែមទៀតដែលមានតួនាទីក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសព្រៃឈើគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសជួញដូរឈើគ្រញូង។ នេះបើតាម លោក សួន សុវណ្ណ អ្នកនាំពាក្យរដ្ឋបាលព្រៃឈើ កាលពីម្សិលមិញ។ ...
ឃុត សុភចរិយា
https://bit.ly/2QEuGVZ
មន្ត្រី៖ អាជ្ញាធរកម្ពុជា មិនដែលចេញលិខិតឆ្លងដែនឲ្យលោកស្រី យីងឡាក់ ទេ
កាសែតភាសាអង់គ្លេស មានមូលដ្ឋាននៅទីក្រុងហុងកុង South China Mornig Post បានចេញផ្សាយកាលពីថ្ងៃពុធថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីទី ២៨ របស់ថៃ បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជាដើម្បីចុះឈ្មោះជាប្រធានក្រុមហ៊ុនមួយឈ្មោះថា P.T. Corporation Company កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៨ គឺមានរយៈពេលជិត ១ ឆ្នាំ ក្រោយពេលដែលលោកស្រីបាន ...
នៀម ឆេង
https://bit.ly/2TLmUM1
នាវាចម្បាំងចិនចូលចតនៅកម្ពុជាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយោធា
នាវាចម្បាំង ៣ គ្រឿងបានចូលចតនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ នៅពេលដែលក្រុងប៉េកាំងធ្វើព្យុហយាត្រាកងទ័ពជើងទឹក រួមជាមួយសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍ដ៏រឹងមាំរបស់ខ្លួន។ ប្រទេសចិនគឺជាអ្នកវិនិយោគទុន ...
The Economic Times
https://economictimes.indiatimes.com/news/defence/chinese-warships-dock-in-cambodia-to-boost-military-cooperation/articleshow/67452961.cms
ការតវ៉ាទាមទារប្រាក់អតីតភាពការងារប្រចាំឆ្នាំអាចធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេរ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យកម្មករកាត់ដេររាប់ពាន់នាក់បញ្ឈប់ការទាមទារការទូទាត់ប្រាក់បំណាច់អតីតភាពការងារដោយការធ្វើកូដកម្ម និងសកម្មភាពតវ៉ារបស់ពួកគេប្រឆាំងនឹងច្បាប់ និងអាចនាំឱ្យរោងចក្របិទទ្វារ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50567582/calm-urged-as-garment-workers-go-against-the-grain/
លោក ហ៊ុន សែន ឲ្យសហជីពបញ្ឈប់ដឹកនាំបាតុកម្មកូដកម្មខុសច្បាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានថ្លែងសារអំពាវនាវចំពោះសហជីពដែលដឹកនាំ កម្មករ-កម្មការិនី ធ្វើបាតុកម្ម និងកូដកម្មទាមទារប្រាក់អត្ថប្រយោជន៍ (ប្រាក់អតីតភាព) ពីថៅកែរោងចក្រដោយខុសច្បាប់ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះស្ថានភាពបែបនេះអាចនឹងឈានចូលទៅដល់ស្ថានភាពជ្រុលនិយម ហើយបណ្ដាលឲ្យរោងចក្រប្រមាណ ២ ភាគ ៣ ដែលតាម ...
ឡុង គីមម៉ារីតា
https://bit.ly/2siwWZ6
ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារពិភាក្សាពីដំណើរការការងារនៅតាមព្រំដែន
ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានសម្រេចបង្កើតក្រុមការងារមួយដើម្បីសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែនដើម្បីស្វែងរកដំណោះស្រាយសមស្របទាក់ទងនឹងបញ្ហាណាមួយនៅតាមព្រំដែន។ ...
ម៉ិច ដារ៉ា
https://bit.ly/2Flkhw8
វិសោធនកម្មច្បាប់គណបក្សនយោបាយមាត្រា ៤៥ ថ្មី (ស្ទួន) បានចូលជាធរមាន
វិសោធនកម្មមាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយបានចូលជាធរមាន នៅថ្ងៃទី ២ ខែមករា បន្ទាប់ពីព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខា លើច្បាប់នេះរួចរាល់។ ច្បាប់នេះផ្តល់អំណាចដល់នាយករដ្ឋមន្ត្រី ស្នើសុំស្តារនីតិសម្បទាឡើងវិញ សម្រាប់អ្នកនយោបាយ ដែលត្រូវបានហាមឃាត់ពីសកម្មភាពនយោបាយ។ ...
នៀម ឆេង
https://bit.ly/2QAl9Pr
បណ្តាញសហគមន៍ព្រៃឡង់៖ ការកាប់ឈើខុសច្បាប់នៅតែបន្តកើតមាននៅក្នុងខេត្តចំនួន៤
បណ្តាញសហគមន៍ព្រៃឡង់កាលពីម្សិលមិញបានអះអាងថា ក្រុមល្បាតរបស់ខ្លួនបានរកឃើញថា ការកាប់ឈើខុសច្បាប់នៅតែបន្តកើតមានឡើងនៅខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ ហើយបានជំរុញឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធពង្រឹងការ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50567130/illegal-logging-still-rampant-in-four-provinces-plcn/
ក្រុមជនជាតិភាគតិចនៅខេត្ត មណ្ឌលគិរី តវ៉ាសុំដកហូតដីទុកសង់មន្ទីរមកវិញ
ក្រុមជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ១ ២៥៥ នាក់ បានទាមទារឲ្យអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីដកហូតត្រឡប់មកវិញនូវដីទីតាំងមន្ទីរចំនួន ៣ និងវិស័យឯកជនមួយចំនួនដោយថាជាទីតាំងដីមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ។ ...
ឃុត សុភចរិយា
https://bit.ly/2RkbBxC
កម្មករ ១០០០ នាក់ប្រកាសបន្តតវ៉ា បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់ពីការងារ
កម្មកររោងចក្រកាត់ដេរ W&D នឹងប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្របន្តទៀតនៅថ្ងៃទី ៨ ខែមករានេះ បន្ទាប់ពីថៅកែក្រុមហ៊ុនបានសម្រេចបញ្ឈប់ពួកគេជាង ១០០០ នាក់ពីការងារ ក្រោយពីពួកគេបានធ្វើកូដកម្មទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗអស់រយៈពេលជិត ២ សប្តាហ៍។ ...
ឡុង គីមម៉ារីតា
https://bit.ly/2RyteZQ
លោក ស ខេង៖ ជោគវាសនារបស់លោក កឹម សុខា គឺស្ថិតលើតុលាការ
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាក់កាលពីម្សិលមិញថា ជោគវាសនារបស់លោក កឹម សុខាគឺអាស្រ័យទៅលើតុលាការដោយមិនអាចភ្ជាប់ជាមួយវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលតម្រូវឲ្យមានការស្នើសុំដកបម្រាមនយោបាយនោះបានទេ ខណៈសំណុំរឿងរបស់អតីតមេបក្សប្រឆាំងរូបនេះ ...
ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2SFUoeE
អាជ្ញាធរទុកពេលកន្លះឆ្នាំឲ្យពលរដ្ឋ ៨០០ គ្រួសាររស់នៅលើបឹងទន្លេសាប
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានទុកពេលប្រមាណជាកន្លះឆ្នាំទៀតឲ្យពលរដ្ឋជិត ៨០០ គ្រួសារដែលក្នុងចំណោមនោះមានមួយចំនួនជាជនជាតិវៀតណាមអាចបន្តរស់នៅលើផ្ទះបណ្តែតទឹកក្នុងបឹងទន្លេសាបរហូតដល់ពាក់កណ្តាលឆ្នាំ ២០១៩ ដោយសារពលរដ្ឋទាំងនោះកំពុងតែជាប់ចិញ្ចឹមត្រី ...
វ៉ន ដារ៉ា
https://bit.ly/2F8GvkU
រដ្ឋសភាអនុម័តច្បាប់បោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្តក្រុង ស្រុក ខណ្ឌ
តំណាងរាស្ត្រចំនួន ១០៨ រូបដែលមានវត្តមានក្នុងសាលប្រជុំពេញអង្គនៃរដ្ឋសភាកាលពីម្សិលមិញបានបោះឆ្នោតដោយលើកដៃអនុម័តមាត្រាមួយចំនួននៃសេចក្ដីស្នើវិសោធនកម្មច្បាប់ ២ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌក្នុងគោលបំណងដោះស្រាយបញ្ហាថ្នាក់ក្រោមជាតិឲ្យ ...
ម៉ិច ដារ៉ា
https://bit.ly/2Qnjxsj
ការរំពឹងទុកនៃវិស័យកសិកម្ម និងការប្រឈមសម្រាប់ ២០១៩
ខណៈវិស័យកសិកម្មរបស់កម្ពុជាកំពុងបង្ហាញពីកំណើនជាបណ្ដើរៗពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងរោងចក្រកែច្នែជាច្រើនត្រូវបានបង្កើតឡើង បញ្ហាប្រឈមនៅតែមានសម្រាប់វិស័យនេះ ...
ចេង សុខហ័ង
https://bit.ly/2F51FRe
គណៈកម្មាធិការដើម្បីពិនិត្យអនុក្រឹត្យស្តីពីការអប់រំ
រដ្ឋាភិបាលមានគម្រោងបង្កើតគណៈកម្មាធិការមួយ ដើម្បីចូលរួមពិនិត្យ កែសម្រួលគុណវុឌ្ឍជាតិ ក្នុងគោលបំណងកែលម្អគុណភាពនៃការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតគណៈកម្មាធិការនេះ បានធ្វើតាមសំណើរបស់លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ...
វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50565376/commission-to-review-education-sub-decree/
គណបក្សនយោបាយកើនឡើងពី ៦ ទៅ ៤៤ បន្ទាប់ពីការចុះបញ្ជីកាលពីឆ្នាំមុន
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា គណបក្សនយោបាយចំនួន ៤១ ត្រូវបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ក្នុងប្រទេសកម្ពុជា។ របាយការណ៍ដែលទទួលបានដោយកាសែតខ្មែរថាមស៍កាលពីម្សិលមិញបានឱ្យដឹងថា គណបក្សថ្មីចំនួន ៦ ត្រូវបានចុះបញ្ជីកាលពី ...
ក្រសួងផ្សព្វផ្សាយពីបទពិសោធអនុវត្តការងារនៃការអភិវឌ្ឍឡើងវិញអគារប៊ូឌីញ "ស"
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចេញផ្សាយសៀវភៅមួយលម្អិតពីបទពិសោធអនុវត្តការងារនៃការអភិវឌ្ឍឡើងវិញអគារប៊ូឌីញ “ស” ដែលនាំដល់ការរុះរើអគារមួយនេះនៅឆ្នាំ ២០១៧។ ...
នៀម ឆេង
https://www.phnompenhpost.com/national/ministry-praises-redevelopment-white-building-model-future
កុមារបីលាននាក់បានចូលរៀន
ខណៈពេលដែលរបាយការណ៍ត្រួតពិនិត្យការអប់រំសកលឆ្នាំ ២០១៧-២០១៨ របស់អង្គការយូណេស្កូបានឱ្យដឹងថា កុមារទូទាំងពិភពលោកចំនួន ២៦៤ លាននាក់មិនបានចូលសាលារៀន កុមារកម្ពុជាចំនួន ៣.១៤៣.២៥២ នាក់បានចុះឈ្មោះចូលរៀន នេះបើយោង ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/three-million-young-people-attend-school
ក្រសួងបរិស្ថានៈ តំបន់ការពារធម្មជាតិត្រូវបង្កើនពី ២៣ ដល់ ៥៤
ក្រសួងបរិស្ថានបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សធនធានធម្មជាតិ និងការយកចិត្តទុកដាក់ក្នុងការការពារបរិស្ថានដោយក្រសួងបានបង្កើនតំបន់ការពារធម្មជាតិពី ២៣ តំបន់ដល់ចំនួន ៥៤ តំបន់ធ្វើឲ្យផ្ទៃដីតំបន់ការពារធម្មជាតិទូទាំងប្រទេសសរុបប្រមាណជាង ៧,៥ លានហិកតា ឬស្មើនឹង ៤១ ភាគរយនៃផ្ទៃដីប្រទេស ...
វ៉ន ដារ៉ា
https://bit.ly/2SxhOme
រដ្ឋសភាគ្រោងពិភាក្សាវិសោធនកម្មច្បាប់ចំនួន ២ ទៀត
សមាជិករដ្ឋសភាគ្រោងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីពិភាក្សា និងអនុម័តលើសេចក្ដីស្នើវិសោធនកម្មច្បាប់ស្តីពីការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាខណ្ឌ និងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីជួយពង្រឹងប្រសិទ្ធភាពការងារ។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋសភា។ ...
ម៉ិច ដារ៉ា
https://bit.ly/2RuhTd2
UDG បដិសេដការពាក់ព័ន្ធជាមួយមូលដ្ឋានកងទ័ពជើងទឹក
អនុប្រធាននៃក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមិន គ្រុប បានច្រានចោលរបាយការណ៍ថា ខ្លួនបានចូលរួមនៅក្នុងការសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិននៅខេត្តកោះកុង។ របាយការណ៍មួយដែលចេញផ្សាយដោយកាសែត Asia Times កាលពីខែមុនបានឱ្យដឹងថា ប្រទេស ...
តាំង វីដា
https://www.khmertimeskh.com/50564717/udg-denies-links-to-naval-base/
គ.ជ.ប៖ មនុស្សរាប់ពាន់នាក់នៅតែត្រូវចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញបាននិយាយថា មានប្រជាជនជាង ៨.៥លាននាក់ត្រូវបានចុះឈ្មោះជាផ្លូវការនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប មានចំនួន ...
ប៉ិច សុធារី
https://www.khmertimeskh.com/50564716/thousands-must-still-register-to-vote-nec/
លោក ហ៊ុន សែន រំឭកប្រទេសប្រជាធិបតេយ្យកុំឲ្យសាងកំហុសជាលើកទី ៣ តាមរយៈការដាក់ទណ្ឌកម្មចំពោះកម្ពុជា
ថ្លែងនៅក្នុងពេលបើកសម្ពោធវិមានឈ្នះ ឈ្នះ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានអំពាវនាវទៅកាន់ប្រទេសមហាអំណាច និងប្រទេសលោកសេរីមួយចំនួនថា «កុំឲ្យសាងកំហុសជាលើកទី ៣ នៅលើទឹកដីកម្ពុជា»។ ថ្វីបើលោកនាយករដ្ឋមន្ត្រីមិនបានបញ្ចេញឲ្យចំឈ្មោះពី ...
បែន សុខហ៊ាន
https://bit.ly/2CHxKg7