ការវិនិយោគ

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ

ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ស្វែង​រក​ដៃគូ​ក្នុង​ស្រុក​នាំចូល​ផលិតផល​ផ្គត់ផ្គង់​ទីផ្សារ

ក្រុមហ៊ុនមកពីកោះតៃវ៉ាន់កំពុងបង្ហាញពីសក្ដានុពលផលិតផលសម្រាប់ទាក់ទាញនិងស្វែងរកដៃគូសហប្រតិបត្តិការក្នុងស្រុកដើម្បីនាំចូលផលិតផលមកពីកោះតៃវ៉ាន់ដើម្បីផ្គត់ផ្គង់ទីផ្សារខណៈពាណិជ្ជករតៃវ៉ាន់ សម្លឹងឃើញវិស័យសំណង់នៅកម្ពុជា កំពុងមានសន្ទុះយ៉ាងខ្លាំង។ ...

ជា វណ្ណៈ
http://bit.ly/1Uns7oi

ក្រុមហ៊ុន​ចិន គ្រោង​ធ្វើ​ទីក្រុង​រណប​នៅ​កម្ពុជា ដែល​អាច​ផ្ទុក​ប្រជា​​ពលរដ្ឋ​ជាង​២​លាន​នាក់

ក្រុមហ៊ុន Country Garden Holdings Company Limited ដែលមូលដ្ឋាននៅប្រទេសចិន គ្រោងនឹងវិនិយោគលើការសាងសង់ទីក្រុងទំនើបដែលអាចទទួលអ្នករស់នៅបានប្រមាណ ២ លាននាក់នៅកម្ពុជា។ លោក Yang Guoqiang ប្រធានក្រុមហ៊ុនខាងលើកាលពីសប្ដាហ៍មុនបានទៅទស្សនា និងបានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីគោលដៅរបស់លោកក្នុងការវិនិយោគនៅកម្ពុជា។  ...

ស៊ុំ ម៉ាណេត
http://bit.ly/1TH0JPZ

ការជំរុញឱ្យមានការលើកកម្ពស់ផលិតផលក្នុងស្រុក

ម្ចាស់ផ្សារទំនើបនានានឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំមួយជាមួយនឹងក្រសួងពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់ក្រុមហ៊ុនខ្នាតតូច និងមធ្យមថា ផលិតផលក្នុងស្រុកនានាមិនត្រូវបានដាក់តាំង ឬឱ្យដាក់លក់នៅក្នុងផ្សារទំនើបទាំងនោះទេ លោករដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងពីធីសម្ភោធយុទ្ធនាដើម្បីផ្សព្វផ្សាយទំនិញក្នុងស្រុកកាលពីម្សិលមិញ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/25274/push-to-promote-local-products/

តំបន់ឧទ្យានអេកូគ្រោងនឹងសម្ភោធជាលើកដំបូង

ទីក្រុងរណបដែលគិតគូរពីបរិស្ថានមួយឈ្មោះថា Le Urban Eco Park គឺជាគម្រោងវិនិយោគរួមរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនសិង្ហបុរី ដែលមានតម្លៃ ៥០លានដុល្លារ ត្រូវបានរំពឹងថានឹងត្រូវបានបញ្ចប់រួចរាល់នៅក្នុងរយៈពេលពីរបីខែទៀត បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25179/first-eco-park-set-to-open/

ម្ចាស់​អគារ Gold Tower ៤២​ប្រកាស​ឲ្យ​អ្នក​ពាក់ព័ន្ឋ​នៃ​គម្រោង​ដាក់​ពាក្យ​ទាមទារ

ក្រុមហ៊ុន​មេធាវឺHBS LAW Firm ដែល​ជា​តំណាង​ក្រុមហ៊ុនរបស់​ប្រទេស​កូរ៉េ​ខាងត្បូងYonWooCambodia ជា​អ្នក​អភិវឌ្ឍ​អគារ ៤២ ជាន់ Gold Tower ៤២ បាន​អំពាវ​នាវ​ឲ្យ​ម្ចាស់​បំណុល អ្នក​ទិញ និង​អ្នក​ជួល​របស់​ខ្លួន ដាក់​ឯកសារ​ទាមទារ​របស់​ពួក​គេ​មុន​ថ្ងៃ​ទី១២ ខែ​ឧសភា ខាង​មុខ​នេះ​ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​មួយ​នេះ​ដំណើរការ​ជា​ធម្មតា​វិញ ...

ម៉ៃ គុណមករា
http://bit.ly/1TzD1Hg

រដ្ឋាភិបាល​ចុះ​ហត្ថលេខា​លើ​គម្រោង​វិនិយោគ​​ជាង​មួយ​ពាន់​លាន​ដុល្លារ

រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​យល់ព្រម​លើ​គម្រោង​វិនិយោគ​មាន​ចំនួន​ទឹកប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៃ​គម្រោង​វិនិយោគ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ដើមឆ្នាំ​នេះ​។​បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​ដែល​មាន ...

ម៉ៃ គុណមករា
http://bit.ly/1YUSzGS

កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ហុងគ្រីនាំយកវិយោគទុនបរទេសចូលស្រុក

អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផានបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិង ហុងគ្រីនឹងត្រូវបញ្ចូលទៅកាន់រដ្ឋសភាក្នុងសប្តាហ៍នេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ។ ...

ក្រុមការងារភ្នំពេញបុស្តិ៍
http://www.phnompenhpost.com/business/treaty-aims-attract-secure-hungarian-fdi

ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលព្រះអាទិត្យរបស់ចិនកំពុងសម្លឹងមើលទីផ្សារក្នុងអាស៊ាន

ដោយសារ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ផលិត​ថាមពល​ឱ្យ​គ្រប់គ្រាន់​ដើម្បី​ជម្រុញ​សេដ្ឋកិច្ច​របស់​ខ្លួន​ មាន​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ថាមពលព្រះអាទិត្យ​ឈានមុខ​គេ​មួយ​ចំនួន​របស់​ចិន​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ​។​ ​ ...

ជា​​ វណ្ណៈ
http://www.khmertimeskh.com/news/24244/china---s-solar-companies-eye-asean/

កម្ពុជាស្វែងរកការវិនិយោគពីសិង្ហបុរី

ឧបនាយករដ្ឋមន្ត្រី​ លោក​ ហោ​ ណាំ​ហុង​ កាលពី​ថ្ងៃ​អង្គា​រ៍​នេះ​ បាន​ជម្រុញ​លើកទឹកចិត្ត​លោក​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​សិង្ហ​បុរី​ Kevin​ Cheok​ ឱ្យ​រដ្ឋាភិបាល​ប្រទេស​របស់​លោក​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​។​ ​ ...

ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/24264/kingdom-seeks-singaporean-investment/

ក្រុមហ៊ុន Zhulian របស់ប្រទេសម៉ាឡេស៊ីនឹងទាញយកប្រយោជន៍ទីផ្សារកម្ពុជា

ក្រុមហ៊ុន​ចុះបញ្ជី​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​Zhulian​ Corp​ Bhd​ គ្រោង​នឹង​ពង្រីក​អាជីវកម្ម​ពហុ​កំរិត​ទីផ្សារ​ (MLM)​របស់​ខ្លួន​ ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ឡាវ​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​សក្តានុពល​យ៉ាង​ខ្លាំង​នៃ​ប្រទេស​ទាំង​ពីរ​ នេះ​បើ​តាម​ការ​រាយការណ៍​ពី ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24199/malaysia---s-zhulian-to-tap-cambodian-market/

រោងចក្រផលិតស្ករដែលវិនិយោគដោយចិនចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុន​កសិកម្ម​ប្រទេស​ចិន​ Rui​ Feng​ (Cambodia)​ International​ Company ​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឯ​រោងចក្រ​ផលិត​ស្ករ​តម្លៃ​ ៣៦០​ លាន​ដុល្លារ​អា​មេ​រិ​ក​របស់​ខ្លួន​នៅ​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ចំណាយពេល​ជិត​ពីរ​ឆ្នាំ​សម្រាប់​ការ​សាងសង់​។​ ​ ...

សហការីសារព័ត៌មានស៊ិនហ័រ
http://news.xinhuanet.com/english/2016-04/19/c_135293103.htm

Prince Real Estate ត្រៀមវិនិយោគគម្រោង ៣០០លានដុល្លារអាមេរិក

Prince​ Real​ Estate​ ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ គ្រោង​នឹង​វិនិយោគ​គម្រោង​ថ្មី​មួយ​ខ្ទង់​ ២៥០-៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​លើ​មហាវិថី​ព្រះ​នរោត្តម​។​ គម្រោង​ថ្មី​នេះ​ នឹង​ចាប់ផ្តើម​បន្ទាប់​ពី​ការ​បញ្ចប់​នៃ​គម្រោង​ខុន​ដូ​បច្ចុប្បន្ន​ដែល​បាន​ចាប់ផ្តើម ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23754/prince-real-estate-plans--300-mil-project/

សុវណ្ណភូមិបើកការិយាល័យដំបូងរបស់ខ្លួន

ក្រុមហ៊ុន​ Sovannaphum​ Life​ Assurance​ Plc​ ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​ Canadia​ Investment​ Holding​ និង​ Muang​ Thai​ Life​ Assurance​ ស​ប្តា​ហ៍​មុន​បាន​បើក​ការិយាល័យ​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​កម្ពុជា​ដើម្បី​ផ្តល់​សេវា​ដល់​ប្រជាជន​កម្ពុជា​។​ ​ ...

សុខ​ ចាន់
http://www.khmertimeskh.com/news/23518/sovannaphum-opens-its-first-office/

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានជំរុញឱ្យប្រទេសថៃមកវិនិយោគនៅកម្ពុជា

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ ស៊ុន​ ចាន់​ថុ​ល​ បាន​ថ្លែង​ទៅ​កាន់​អ្នកដឹកនាំ​ពាណិជ្ជកម្ម​ថៃ​ និង​អ្នក​វិនិយោគ​នានា​កាលពី​ម្សិលមិញ​នៅ​ទីក្រុង​បាងកក​ អំពី​គុណសម្បត្តិ​ក្នុង​ការ​មក​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​ ​ ...

បុគ្គលិកខ្មែរថាមស៍
http://www.khmertimeskh.com/news/23336/commerce-minister-pushes-thais-to-invest/

ក្រសួង​តម្រូវ​ឲ្យ​ជន​បរទេស​ត្រូវ​ ​​មាន​ឯក​សារ ​និង ​​គោរព​ច្បាប់​ស្តី​ពី​​អន្តោ​ប្រវេសន៍

ក្រសួង​ពីរ​បាន​ដាក់​បទ​ប្បញ្ញត្តិ​និង​លក្ខខណ្ឌ​គតិយុត្តិ​ដល់​ជនបរទេស​ដែល​កំពុង​តែ​ធ្វើការ​វិនិយោគ​ឬ​ប្រកប​មុខរបរ​ណាមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តម្រូវ​ឲ្យ​ជនបរទេស​ដែល​ជា​ម្ចាស់​សហគ្រាស​ត្រូវ​មាន​ឯកសារ​ស្របច្បាប់​ និង​ត្រូវ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដី​ពី ...

មុំ គន្ធា
http://bit.ly/1SlUEHn

វិនិយោគិន​អឺរ៉ុប​ចង់​ស្វែង​រក​ភាព​ជា​ដៃគូ​ជា​មួយ​ក្រុមហ៊ុន​ក្នុង​ស្រុក

ការ​ពង្រីង​និង​ការ​កសាង​សមត្ថភាព​ចំពោះ​វិស័យ​ឯកជន​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​គឺជា​តួនាទី​គន្លឹះ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​ឬ​ក្រុមហ៊ុន​មក​ពី​បណ្ដា​សហគមន៍​អឺរ៉ុប​មក​កាន់​កម្ពុជា​ ទន្ទឹម​នឹង​ក្រុមហ៊ុន​ និង​វិនិយោគិន​អឺរ៉ុប​ ពិតជា​ចង់​ស្វែងរក​ភាព​ជា​ដៃគូ​ជាមួយ ...

សុខ ចាន់
http://bit.ly/1RwFAHc

ក្រុមហ៊ុន TOA Paint គ្រោង​នឹង​សាងសង់​រោងចក្រ​ថ្នាំ​លាប​ចំនួន​បី​

ក្រុមហ៊ុន​TOAPaint​ដែល​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​គ្រោង​នឹង​សាងសង់​រោងចក្រ​ថ្នាំលៀប​ចំនួន​៣​ក្នុង​ប្រទេស​កម្ពុជា​មី​យ៉ា​ន់​ម៉ា​និង​ឥណ្ឌូ​ណេ​ស៊ី​ក្រោម​ទឹកប្រាក់​ចំនួន​ប្រមាណ​២៨.២​លាន​ដុល្លារ​។​នេះ​យោង​តាម​ការ​សែត​ ដឹ​នេ​សិន​របស់​ប្រទេស​ថៃ​។ ...

ស៊ុំ ម៉ាណេត
http://bit.ly/1XZv2Ep

ឱកាស​វិនិយោគ​នៅ​កម្ពុជា ​កំពុង​ទាក់​ទាញ​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ​នៅ​បរទេស

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​បរទេស​ត្រូវ​បាន​គេ​មើលឃើញ​ថា​មានឱកាស​ច្រើន​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​បើ​ទោះបីជា​បញ្ហា​កម្លាំង​ពលកម្ម​ជំនាញ​នៅ​តែ​ជា​បញ្ហា​ក៏​ដោយ​។​ នេះ​បើ ...

ជា វណ្ណៈ
http://bit.ly/1MiPKhy

ក្រុមហ៊ុនរបស់ឥណ្ឌាគ្រោងនឹងវិនិយោគ ១ ពាន់លានដុល្លារអាមេរិកនៅកម្ពុជា

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ និង​សណ្ឋាគារ​កម្ពុជា​ និង​ក្រុមហ៊ុន​នេះ​ក៏​បាន​និយាយ​ថា​ ទឹកប្រាក់​ ១​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នឹង​ត្រូវ​វិនិយោគ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/22859/indian-company-plans-to-invest--1-billion-in-cambodia/

ក្រុមហ៊ុន Century 21 មានបំណងចង់បង្កើនការវិនិយោគពីជប៉ុន

ក្រុមហ៊ុន​ Century​ 21​ កម្ពុជា​ គឺ​កំពុងធ្វើការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ Century​ 21​ Fuji​ Housing​ Co.​ Ltd​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​ជប៉ុន​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងស្រុក​។​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/22257/century-21-aims-to-increase-japanese-investment/

រដ្ឋាភិបាលស្វែងរកការវិនិយោគពីអាល្លឺម៉ង់

មន្ត្រី​រាជរដ្ឋាភិបាល​កំពុង​ស្វះ​ស្វែងរក​ការ​វិនិយោគ​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​នានា​របស់​អា​ល្លឺ​ម៉​ង់​ នេះ​បើ​តាម​សេចក្តីរាយការណ៍​កំឡុង​ពេល​ប្រជុំ​នៃ​គណៈប្រតិភូ​នាយក​ប្រតិបត្តិ​ដែល​មក​ពី​បណ្តា​ប្រទេស​នានា​កាលពី​ម្សិលមិញ​។​ ​ ...

សុខ​ ចាន់
http://www.khmertimeskh.com/news/21901/gov---t-aims-for-more-german-investment/

កាស៊ីណូ Donaco បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​ Hang Seng

ក្រុមហ៊ុន​កាស៊ីណូ Donaco International Ltd បាន​បញ្ចប់​កិច្ចព្រមព្រៀង​នាំ​ទេសចរ​​ល្បែង​ដែល​មាន​ប្រាក់​​ច្រើន​របស់​ ខ្លួន​ជាមួយ Hang Seng Group ​ដែល​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ល្បែង​ VIP​ របស់​កាស៊ីណូ​ម៉ាកាវ​ដោយ​លើក​ឡើង​ថា​ការ​រៀបចំ​បង្ហាញ​ការ​តឹងរ៉ឹង​ខ្លាំង​ ពេក​សម្រាប់​ការ​ធ្វើ​ទីផ្សារ​ឲ្យ​កាស៊ីណូ ​Star Vegas ​របស់​ខ្លួន ...

Cam McGrath
http://www.phnompenhpost.com/business/donaco-dumps-its-new-junket-operator

កម្ពុជា-​សហរដ្ឋ​អាមេរិក​នឹង​ចុះ​ហត្ថលេខា​សន្ធិសញ្ញា​វិនិយោគ

កម្ពុជា​រំពឹង​ថា​នឹង​សម្រេច​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​(BIT)​ជាមួយនឹង​សហរដ្ឋអាមេរិក​ក្នុង​ខែ​ក្រោយ​នេះ​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​។​ទិស​ដៅ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​រវាង​អនុរដ្ឋលេខាធិការ​នៃ​ការិយាល័យ​កំណើនសេដ្ឋកិច្ច​អា​មេ​រិ ...

ម៉ៃ គុណមករា
http://bit.ly/21iFHQx

ក្រសួង​អំពាវនាវ​ឲ្យ​ជប៉ុន​វិនិយោគ​បន្ថែម​ក្នុង​វិស័យ​អចលន​ទ្រព្យ​

ក្រសួង​រៀបចំ​ដែន​ដីនគរូបនីយកម្ម​និង​សំណង់ បាន​​អំពាវនាវ​ឲ្យ​វិនិយោគិន​ជប៉ុន បន្ត​ចូលរួម​បន្ថែម​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលន​ទ្រព្យ សំណង់ និង​វិស័យ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។ ...

ស៊ុំ ម៉ាណេត
http://bit.ly/20HNIJ4

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

AdgBT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!