រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
សំណល់ប្លាស្ទិក ១៤ ទូ ត្រូវបានដឹកចេញ ខណៈ ៦៩ ទូ ទៀតសុំពន្យារពេល
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃសុក្រចេញសេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទិកមេនូហ្វេកឈ័រ ដែលម្ចាស់ឈ្មោះ សួន ឡុក ជនជាតិខ្មែរបាននាំត្រឡប់នូវកុងតឺន័រដឹកសំរាមចំនួន ១៤ ទូ ទៅប្រទេសដើមវិញ និងបានបង់ប្រាក់ពិន័យដល់រាជរដ្ឋាភិបាលរួចរាល់ហើយជាមួយគ្នានេះដែរក្រុមហ៊ុនក៏ ...
ឡុង គីមម៉ារីតា
https://bit.ly/2zmiOBI
ក្រុងព្រះសីហនុ ត្រូវការថវិកា១៧០លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់និងជំនន់ទឹកភ្លៀង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុងព្រះសីហនុ ត្រូវការថវិកាប្រមាណ ១៧០លានដុល្លារ ដើម្បីរៀបចំកែសម្រួលប្រព័ន្ធចម្រោះទឹកកខ្វក់ និងដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ...
ប៉ិច សុធារី
https://bit.ly/2ZssS6T
CoM: អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើត្រូវបង្កកទ្រព្យ ក្រៅពីដាក់ទោសពិន័យ
ទីស្ដីការគណៈរដ្ឋមន្ត្រី (CoM) បានឲ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្ដាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅពីការផ្ដន្ទាទោស និងពិន័យជាប្រាក់ ...
សុទ្ធ គឹមសឿន
https://bit.ly/2Pf8OVO
ក្រុមហ៊ុនចិន វិនិយោគបណ្តាញបញ្ជូនអគ្គិសនី
ក្រុមហ៊ុនចិន China Machine-Building International Corporation (CMIC) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន CNEG ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sinomach បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុនកម្ពុជា SNTP ស្តីពីគម្រោងថាមពលអគ្គិសនីនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាស ...
ធូ វិរៈ
https://bit.ly/2zfPZqm
ក្រសួងឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ បាតុភូតខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រ
ក្រសួងធនធានទឹក និងឧតុនិយមកាលពីម្សិលមិញ បានជូនដំណឹងជាថ្មីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ខែ សីហា ខណៈឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងព្យុះទី១១ ឈ្មោះ «បៃលូ» នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន និងឲ្យពលរដ្ឋ ...
វ៉ន ដារ៉ា
https://bit.ly/2KT8h7z
រដ្ឋាភិបាល ផ្តោតលើយុទ្ធសាស្ត្រនៃភាពប្រកួតប្រជែង
រដ្ឋាភិបាលកម្ពុជាបានផ្តោតលើយុទ្ធសាស្ត្រ ពង្រឹងភាពប្រកួតប្រជែង និងការចាប់យកប្រភពកំណើនថ្មីនៃឧស្សាហកម្មទី ៤ ដើម្បីទប់ទល់នឹងនូវចលនាការពារនិយម និងការបែងចែកប៉ូលភូមិសាស្ត្រនយោបាយក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ របស់ខ្លួន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្ដីពី «យុទ្ធសាស្ត្រសមាហរណកម្ម ...
ហ៊ឹន ពិសី
https://bit.ly/2zbBuUC
អភិបាលខេត្តក្រចេះ ជំរុញឲ្យអង្គការសង្គមស៊ីវិលគោរពច្បាប់អង្គការ
អភិបាលខេត្តក្រចេះបានជំរុញឲ្យសង្គមស៊ីវិល សមាគម និងសហគមន៍នៅមូលដ្ឋាន ប្រមាណ ១៥២ ស្ថាប័ននៅក្នុងខេត្តនេះត្រូវគោរពអនុវត្តតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព ផ្នែកនយោបាយ ដោយមិនពាក់ព័ន្ធជាមួយ នឹងបដិវត្តន៍ពណ៌ ខណៈ ដែលអង្គការសង្គមស៊ីវិលនិយាយ ថា អាជ្ញាធរនៅតែរំខានដល់ការបំពេញការងាររបស់ ...
ម៉ិច ដារ៉ា
https://bit.ly/2He74Wj
គណបក្សចំនួន ៦ ត្រូវបានផាកពិន័យចំពោះការមិនផ្តល់របាយការណ៍ប្រចាំឆ្នាំ
ក្រសួងមហាផ្ទៃគ្រោងនឹងផាកពិន័យគណបក្សនយោបាយចំនួន ៦ ចំពោះការមិនបានបញ្ជូនរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនរយៈពេលពីរឆ្នាំជាប់គ្នា។ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងបានថ្លែងកាលពីម្សិលមិញថា គណបក្សទាំង ៦ ស្ថិតក្នុងចំណោម ៤៤ ...
តាំង វីដា
https://www.khmertimeskh.com/50635965/six-parties-fined-for-not-providing-annual-reports/
ក្រសួងបញ្ចប់ការពិនិត្យច្បាប់សិទ្ធិទទួលព័ត៌មាន នឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីខែក្រោយ
ក្រសួងព័ត៌មានបានបញ្ចប់កិច្ចប្រជុំពិនិត្យកែលម្អចុងក្រោយលើសេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» ជាមួយអន្តរក្រសួងគន្លឹះកាលពីថ្ងៃទី ២០ ខែ សីហា ដោយមិនមានការកែតម្រូវន័យ ឬសេចក្ដីអ្វីនោះទេ ហើយគ្រោងនឹងបញ្ជូនច្បាប់នេះទៅគណៈរដ្ឋមន្ដ្រីសម្រេចនាដំណាច់ខែកញ្ញា ឬយ៉ាងយូរ ...
វ៉ន ដារ៉ា
https://bit.ly/2ZhWbJ9
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មម្នាក់ ត្រូវបានតុលាការហៅសួរជិត ៤ ម៉ោង ពាក់ព័ន្ធដីធ្លី
តំណាងអយ្យការអមសាលាដំបូងខេត្ដមណ្ឌលគិរីបានប្រើពេលប្រមាណជិត ៤ ម៉ោង កាលពីថ្ងៃម្សិលមិញក្នុងការសួរនាំលោក ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងករណីដែលលោកអនុញ្ញាតផ្ដល់ដីដល់ក្រុមហ៊ុនឯកជនចំនួន ៩ ៧៤១ ហិកតា នៅខេត្ដមណ្ឌលគិរី។ លោក មាស ប្រុស ប្រធានលេខាធិការដ្ឋានរដ្ឋបាលអយ្យការអមសាលាដំបូងខេត្ដមណ្ឌលគិរីបាន ...
វ៉ន ដារ៉ា
https://bit.ly/2U2mcLL
អង្គការ ១ ស្នើក្រសួងបរិស្ថាន ចុះអង្កេតការទន្ទ្រានដីព្រៃនៅឱរ៉ាល់
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន កាលពីថ្ងៃទី ២០ សីហា បានស្នើទៅរដ្ឋមន្ដ្រីក្រសួងបរិស្ថាន សុំចាត់ក្រុមអធិការកិច្ច ចុះអង្កេត ករណីឈូសឆាយទន្ទ្រានដីព្រៃតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ក្រោយពីសង្កេតឃើញដីរាប់រយហិកតាត្រូវបានគេរំលោភ ...
វ៉ន ដារ៉ា
https://bit.ly/2zhlrop
ការខូចខាតផ្លូវនៅខេត្តព្រះសីហនុ បានប៉ះពាល់ដល់វិស័យដឹកជញ្ជូន
ការខូចខាតផ្លូវនៅខេត្តព្រះសីហនុបង្កឡើងដោយសារជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ និងការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន បានធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ...
ធូ វិរៈ
https://bit.ly/2Z139H8
រោងចក្រថាមពលធ្យូងថ្ម $១,៣ ពាន់លាន នឹងចាប់ផ្តើមសាងសង់ឆាប់ៗ
គម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មតម្លៃជិត ១,៣ ពាន់លានដុល្លារ ក្នុងខេត្តព្រះសីហនុមិនទាន់ត្រូវបានកំណត់ពេលវេលាច្បាស់លាស់ក្នុងការចាប់ផ្តើមសាងសង់នៅឡើយទេរហូតមកដល់ពេលនេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ ...
ហ៊ឹន ពិសី
https://bit.ly/2Mv8IHq
គណៈកម្មាធិការត្រួតពិនិត្យគម្រោងសាងសង់រាប់រយ
អ្នកនាំពាក្យសាលាខេត្ត ឃាង ភារម្យ ថ្មីៗនេះបានបង្ហើបឱ្យដឹងថា ក្រសួងរៀបចំដែនដី និងមន្ត្រីខេត្តបានពិនិត្យលិខិតអនុញ្ញាតិ និងស្តង់ដារសុវត្ថិភាពនៃគម្រោងសាងសង់ជិត ៣០០ នៅក្នុងខេត្តព្រះសីហនុ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យបង្កើតគណៈកម្មាធិការ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50635601/committee-inspects-hundreds-of-projects/
ការដេញថ្លៃលើការជួសជុលផ្លូវជាតិលេខ ៤ ដែលនឹងចាប់ផ្តើមនៅខែក្រោយ
ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានប្រកាសថា ការជួសជុលផ្លូវជាតិលេខ ៤ ដែលភ្ជាប់រាជធានីជាមួយខេត្តព្រះសីហនុនៅភាគខាងត្បូងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ ក្រសួងបាននិយាយថា ការដេញថ្លៃគម្រោងនេះនឹងចាប់ផ្តើមនៅខែកញ្ញា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50635502/bidding-on-major-artery-renovation-to-begin-next-month/
ក្រសួង ២ បង្កើតគណៈកម្មាធិការ ១ ដើម្បីគ្រប់គ្រងទ្រព្យរឹបអូសពីបទល្មើស
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌បានបង្កើត «គណៈកម្មាធិការគ្រប់គ្រងទ្រព្យសម្បត្តិរឹបអូស» ដើម្បីធ្វើការងារលើការលក់ទ្រព្យសម្បត្តិដែលផ្ទេរពីតុលាការបន្ទាប់ពីមានសាលដីកាស្ថាពរពីតុលាការ។ គណៈកម្មាធិការនេះដឹកនាំដោយលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប៉ុន្តែសមាជិកនៃគណៈកម្មាធិការនេះមានសមាសភាពមន្ត្រី ...
នៀម ឆេង
https://bit.ly/33LI6Hs
តំណាងពលរដ្ឋ បដិសេធការប្រកាសថា ដីមានទំនាស់ដោះស្រាយរួច
តំណាងពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ហេង ហ៊ុយ អ្រេហ្គីខ័លឈ័រគ្រុប នៅខេត្តកោះកុងបានបដិសេធចំពោះសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលថា ដីដែលពួកគាត់តវ៉ាទាមទាររាប់រយហិកតាគឺធ្លាប់បានដោះស្រាយរួចហើយ ប៉ុន្តែបានស្នើឱ្យលោក ជាសុផារ៉ា ចុះទៅពិនិត្យផ្ទាល់នៅទីតាំងជាក់ស្ដែងដើម្បីដឹង ...
ខន សាវិ
https://bit.ly/33FGQ8C
ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិ ពង្រឹងអ្នកកាសែតលើការផ្សាយអំពើជួញដូរមនុស្ស
ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរួមគ្នាពង្រឹងសមត្ថភាព និងតួនាទីអ្នកសារព័ត៌មាន និងពិធីករវិទ្យុ ទូរទស្សន៍ ឱ្យទទួលបានជំនាញបន្ថែមអំពីការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មានពីការជួញដូរមនុស្ស ដោយចាត់ទុកអ្នកកាសែតជាតួអង្គសំខាន់ និងមានលទ្ធភាពច្រើនក្នុងការផ្សាយអំពីការរងគ្រោះរបស់ពលរដ្ឋ។ ...
វ៉ន ដារ៉ា
https://bit.ly/2TYMjmN
ជំងឺគ្រុនឈាមធា្លក់ចុះ ជាង ២០០០ករណី
មន្ត្រីជំនាញក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីជំងឺគ្រុនឈាមបានបន្តធា្លក់ចុះបន្ថែមទៀត មកនៅជាង ២៤០០ករណី គិតត្រឹមថ្ងៃម្សិលមិញ ប៉ុន្តែក្រសួងនៅតែបន្តពង្រឹងវិធានការការពារ និងទប់ស្កាត់ជំងឺនេះបន្ថែមទៀត។ កាលពី ...
ប៉ិច សុធារី
https://bit.ly/30svrqZ
សហជីពរៀបចំដើម្បីចរចាប្រាក់ឈ្នួលអប្បបរមា
សហជីពកំពុងត្រៀមជួបជាមួយមន្ត្រីក្រសួងការងារនៅចុងខែនេះ ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២០។ កាលពីខែមុន សហជីព មន្ត្រីក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រជុំគ្នាអំពីប្រាក់ឈ្នួលអប្បបរមា ...
មុំ គន្ធា
https://www.khmertimeskh.com/50634756/unions-prepare-to-negotiate-minimum-wage/
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការទន្ទ្រានកាន់កាប់ ដីក្នុងឧទ្យានជាតិ ឬដែនជម្រកសត្វព្រៃ ជាទង្វើខុសនឹងច្បាប់ភូមិបាល
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានក្រើនរំលឹកជាថ្មីថា ការទន្ទ្រានកាន់កាប់ ការលក់ដូរ ឬការផ្ទេរដីក្នុងឧទ្យានជាតិ ឬដែនជម្រកសត្វព្រៃ គឺជាទង្វើខុសនឹងច្បាប់ភូមិបាល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ខណៈមនុស្សជាង ២០នាក់ ត្រូវបានចាប់ខ្លួន ...
ប៉ិច សុធារី
https://bit.ly/2HbFyZo
ក្រសួងបញ្ជូនរបាយការណ៍សិទ្ធិមនុស្សទៅគណៈកម្មការអឺរ៉ុប
កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ បាននិយាយថា រដ្ឋាភិបាលបានដាក់របាយការណ៍ទៅគណៈកម្មការអឺរ៉ុបដោយលំអិតអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្សនៅកម្ពុជា។ របាយការណ៍ដែលត្រូវបានដាក់ជូនកាលពីថ្ងៃ ...
តាំង វីដា
https://www.khmertimeskh.com/50634383/ministry-submits-rights-report-to-european-commission/
តំណាងអ្នកមានទំនាស់ដីនៅកោះកុង មកដាក់ញត្តិនៅស្ថានទូតអាមេរិក
តំណាងពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន នៅខេត្តកោះកុងជាង ១០ នាក់ កាលពីម្សិលមិញ បានមកដាក់ញត្តិនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសុំឲ្យជួយអន្តរាគមន៍ករណីជម្លោះដីធ្លី បន្ទាប់ពីពឹងពាក់លើស្ថាប័នរដ្ឋអស់ពេលជិត ១០ ឆ្នាំមកហើយ តែនៅពុំ ...
ឡុង គីមម៉ារីតា
https://bit.ly/2Hak4fq
ខេត្តចំនួន ៨ និងពលរដ្ឋជិត ៨ ពាន់គ្រួសារ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខែនេះ
ទឹកជំនន់ទឹកភ្លៀងរយៈពេលខ្លីចាប់ពីដើមខែសីហានេះ បានធ្វើឲ្យប៉ះពាល់ដល់ខេត្ដចំនួន ៨ ក្នុងប្រទេស កម្ពុជា ក្នុងនោះពលរដ្ឋប្រមាណជិត ៨ ០០០ គ្រួសារ រងផលប៉ះពាល់ រួមទាំងដំណាំស្រូវ និងដំណាំរួមផ្សំជិត ៨ ០០០ ហិកតាផងដែរ។ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការ ...
វ៉ន ដារ៉ា
https://bit.ly/2N7qJuG