រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
ពលរដ្ឋមានទំនាស់ដីធ្លីពីរក្រុម សុំក្រសួង ដោះស្រាយបញ្ហាពួកគាត់
ប្រជាពលរដ្ឋជិត១០០នាក់ តំណាងឲ្យ ៣០៥គ្រួសារ ដែលមានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ និងខេត្តតាកែវ កាលពីថ្ងៃម្សិលមិញ បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យក្រសួងពន្លឿនការដោះស្រាយវិវាទដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ពួកគាត់។ ប្រជាពលរដ្ឋទាំងពីរក្រុមនោះ រួមមានពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ១៧០គ្រួសារ នៅសង្កាត់សំរោងក្រោម និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានការព្រួយបារម្ភពីការបាត់បង់ដី ដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវដែករបស់ក្រុមហ៊ុន Royal Railway និងមួយក្រុមទៀតមានគ្នា ២៧នាក់ តំណាងឲ្យ ១៣៥គ្រួសារ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គល២រូប រំលោភយកដីរបស់ពួកគាត់។ ...
ប៉ិច សុធារី
http://bit.ly/2bPJ76j
មន្ត្រីរដ្ឋាភិបាល៖ ស្ត្រីខ្មែរច្រើនទៀតត្រូវបានជួញដូរនៅ អារ៉ាប៊ី សាអូឌីត
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនស្ត្រីខ្មែរដែលឥឡូវត្រូវបានគេគិតថា កំពុងជាប់ផុងនៅក្នុងឧស្សាហកម្មផ្លូវភេទនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត បន្ទាប់ពីត្រូវបានជួញដូរក្នុងឆ្នាំកន្លងមកនេះ បានកើនឡើងដល់ជាង២០នាក់។ ទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែមិន និយាយអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសង្គ្រោះស្ត្រីទាំងនេះឡើយកាលពីម្សិលមិញ ខណៈបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទប៉ុនប៉ងជួញដូរស្ត្រីចំនួន៣នាក់ទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌មួយនេះ។ ...
ការកាប់ឈើនៅតែបន្តកើតឡើងនៅភ្នំក្រវាញ
ខណៈដែលរដ្ឋាភិបាលកំពុងតែធ្វើការផ្ទេរមន្ត្រីរដ្ឋបាលព្រៃឈើដើម្បីបង្កើនប្រសិទ្ធភាពការងារនោះអង្គការក្រៅរដ្ឋាភិបាលបានរកឃើញឈើប្រមាណជា ៥០ ម៉ែត្រគុបនៅក្នុងតំបន់ជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់។ មន្ត្រី ៥ នាក់របស់អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានកំពុងតែចុះអង្កេតបទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញចាប់តាំងពីថ្ងៃអង្គារម្សិលម៉្ងៃ។ ក្នុងនោះពួកគេបានរកឃើញឈើប្រណីត និងឈើប្រភេទលេខ ១ នៅជាច្រើនកន្លែងនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ដែលមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រពីភូមិអ្នកស្រុក។ ...
ផាក់ ស៊ាងលី
http://bit.ly/2bPSW4d
ក្រសួង ជំរុញមន្ទីរទេសចរណ៍សហការអង្គភាពពាក់ព័ន្ធរៀបចំសន្តិសុខ តាមឆ្នេរ
ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍គ្រប់ខេត្តនៃតំបន់ឆ្នេរសមុទ្រត្រូវបន្តជំរុញកិច្ចសហការឲ្យបានសកម្មជាងមុនជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យនៅតាមឆ្នេរខ្សាច់កម្សាន្ត ស្របពេលមានភ្ញៀវទេសចរបានលង់ទឹកសមុទ្រជាបន្តបន្ទាប់ ដោយសារបញ្ហាអាកាសធាតុ។ សេចក្តីណែនាំរបស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ឃុន ស្ដីពីការពង្រឹងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តតំបន់ឆ្នេរសមុទ្រ ចុះថ្ងៃទី២៣ ខែសីហា បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រសួងទេសចរណ៍ ធ្លាប់បានដាក់ចេញនូវបទដ្ឋានគតិយុត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ឆ្នេរ ប៉ុន្តែការអនុវត្តនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ...
ប៉ិច សុធារី
http://bit.ly/2bCZ8AA
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រជុំប្រេងកាតអាស៊ាន នៅខែក្រោយ
មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល បានប្រាប់កាសែត ខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រេងកាតអាស៊ាន លើកទី ៤២ (ASCOPE) ស្របពេលដែលប្រទេសនេះស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៃឧស្សាហកម្មប្រេង និងតម្លៃប្រេងជាសកលត្រូវបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បើយោងតាម លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅក្នុងខេត្តសៀមរាប ក្នុងខែកញ្ញា ខាងមុខនេះ និងមានការចូលរួមពីសមាជិកទាំងអស់ចំនួនដប់របស់ក្រុមហ៊ុនប្រេងកាតរដ្ឋដើម្បីពិភាក្សាអំពីបញ្ហាការអភិវឌ្ឍនៅក្នុងឧស្សាហកម្មប្រេងឥន្ធនៈនេះ។ ...
ម៉ៃ គុណមករា
http://bit.ly/2c98zIu
គិតត្រឹមខែមិថុនាទ្រព្យសកម្មនៅក្នុងប្រព័ន្ធធនាគារកម្ពុជាបច្ចុប្បន្នកើនដល់ ២៥.៦ ពាន់លានដុល្លារអាមេរិក
ទ្រព្យសកម្មនៅក្នុងប្រព័ន្ធធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាបច្ចុប្បន្នបានកើនឡើងដល់ ២៥.៦ ពាន់លានដុល្លារអាមេរិកគិតត្រឹមខែមិថុនា ឆ្នាំ ២០១៦ ដែលជាកំណើន ២៣.៣ ភាគរយក្នុងរយៈពេល១២ខែចុងក្រោយនេះ នេះបើយោងតាមរបាយការណ៍ពីរឆ្នាំម្តងរបស់ធនាគារជាតិកម្ពុជា ឬធនាគារកណ្តាល កាលពីថ្ងៃអង្គារ។ ...
ស៊ិនហ័រ
http://www.shanghaidaily.com/article/article_xinhua.aspx?id=332556
ក្រសួងសរសើរការប្រឡងបាក់ឌុបថាជោគជ័យ ហើយថាគ្មានការលួចចម្លង
នៅពេលឆ្នាំទី៣ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសដែលត្រូវបានរឹតបន្តឹងខ្លាំងបានឈានដល់ទីបញ្ចប់កាលពីម្សិលមិញ ក្រសួងអប់រំបានច្រានចោលភ័ស្តុតាងដែលបង្ហាញថា មានការព្យាយាមលួចចម្លងយ៉ាងរាលដាល ហើយបានប្រកាសការប្រឡងនេះថាជាជោគជ័យមួយ។ ...
ជេនណែល រ៉េតខា និង ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/33815
គ្រួសារនៅខេត្តត្បូងឃ្មុំទទួលបានកម្មសិទ្ធិដីពីនាយករដ្ឋមន្ត្រី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តកាត់ដីពីសម្បទានដីសេដ្ឋកិច្ច និងដីសម្បទានចម្ការកៅស៊ូជាអនុបយោគផ្តល់ឱ្យទៅភូមិជាង ១,០០០ នាក់នៅក្នុងខេត្តត្បូងឃ្មុំ ស្រុកមេមត់ នេះបើយោងតាមក្រសួងរៀបចំដែនដី។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28859/families-to-receive-land-titles/
ក្រសួងនឹងដាក់ផលិតផល ១០ ប្រភេទដើម្បីលើកកម្ពស់កសិកម្មខ្នាតតូច
ក្រសួងសេដ្ឋកិច្ច និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃម្សិលមិញបានពិភាក្សាជាមួយគម្រោងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីត្រួតពិនិត្យលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) រយៈពេល ៥ ឆ្នាំដែលគ្រោងនឹងប្រើប្រាស់ថវិកា ៨៥ លានដុល្លារក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ១០ ប្រភេទ។ ...
ចេង សុខហ័ង
http://bit.ly/2bfWnCZ
ធនាគារជាតិ ត្រៀមទទួលការវាយតម្លៃលើការប្រឆាំងការសម្អាតប្រាក់
ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំត្រៀមទទួលការវាយតម្លៃអញ្ញមញ្ញ (រៀបចំជាមុន) លើកទី២លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មពីក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) ដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។ កិច្ចប្រជុំនេះរៀបចំឡើងដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងពិភាក្សាអំពីដំណើរនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅប្រទេសកម្ពុជា។ កិច្ចប្រជុំត្រៀមវាយតម្លៃអញ្ញមញ្ញនឹងពិភាក្សាពីការពង្រឹងក្របខ័ណ្ឌគតិយុត្តិ និងយន្តការអនុវត្តច្បាប់ទៅលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងផ្តល់រាល់ព័ត៌មានដល់ APG ដើម្បីឲ្យការវាយតម្លៃទទួលបានជោគជ័យនៅចុងឆ្នាំនេះ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានឲ្យដឹងថា កម្ពុជា បានទទួលការវាយតម្លៃពី APG ម្តងរួចមកហើយកាលពីឆ្នាំ២០០៧ ដែលពេលនោះកម្ពុជា ទទួលបានលទ្ធផលមិនល្អ ដោយសារតែកម្ពុជា ខ្វះខាតនូវប្រព័ន្ធច្បាប់ បទប្បញ្ញត្តិ និងយន្តការនៃការអនុវត្តច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោកទេសាភិបាលបញ្ជាក់ថា រដ្ឋាភិបាល នឹងបន្តសហការជាមួយស្ថាប័នអន្តរជាតិជាលក្ខណៈទ្វេភាគីក្តី ពហុភាគីក្តីក្នុងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ...
សុខ ចាន់
http://bit.ly/2blgsGX
ក្រសួងដែនដីសុំឲ្យអាមេរិកជួយក្រុមការងារដោះស្រាយវិវាទដីធ្លី
រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកពិនិត្យលទ្ធភាពផ្តល់ជំនួយហិរញ្ញប្បទានជាថវិកាលើកទឹកចិត្តដល់ក្រុមការងារដោះស្រាយវិវាទដីធ្លីដែលកំពុងបំពេញការងារដោះស្រាយវិវាទដីធ្លីខណៈដែលក្រសួងប្រកាសថាបញ្ហាជម្លោះដីធ្លីនៅសល់ ៨០០ ករណីទៀតនៅទូទាំងប្រទេស។ កាលពីល្ងាចថ្ងៃចន្ទលោក ជា សុផារ៉ា បានអនុញ្ញាតឲ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ...
សែន ដាវីត
http://bit.ly/2bM1YPO
ក្រសួងពិចារណាសំណើរបស់រដ្ឋាភិបាលតួកគី ដែលសុំឲ្យបិទសាលាហ្សាម៉ាន់
ក្រសួងការបរទេសបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួនកំពុងតែពិនិត្យឡើងវិញលើសំណើការទូតរបស់រដ្ឋាភិបាលតួកគីដែលស្នើសុំឲ្យបិទសាលាហ្សាម៉ាន់ ក្នុងរាជធានីភ្នំពេញ ដោយសារសាលានេះជាប់សង្ស័យ ថាមានទំនាក់ទំនងជាមួយអង្គការមួយដែលត្រូវបានបន្ទោសចំពោះរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុននៅក្នុងប្រទេសនេះ។ ...
ឃី សុវុឌ្ឍី និង Ben Paviour
http://www.cambodiadailykhmer.com/33798
លោក ហ៊ុន សែន ទទួលស្គាល់កំហុសរបស់លោកក្នុងការគ្រប់គ្រងធនធានធម្មជាតិដែលត្រូវបានបំផ្លាញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់វេទិកាជាង ៤ ម៉ោងជាលើកដំបូងកាលពីថ្ងៃម្សិលមិញនៅវិមានសន្តិភាពដើម្បីស្តាប់ «ពាក្យពិត» ពីសកម្មជនបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធទៅនឹងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីអង្គទូត និងសិល្បករដែលស្រឡាញ់បរិស្ថានផងដែរ។ ...
ផាក់ ស៊ាងលី and Jack Davies
http://bit.ly/2bBMO20
រដ្ឋមន្ត្រីថាការប្រឡងប្រសើរ ខណៈនៅមានការយកប៊្រុយយ៉ុងចូល
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថាការប្រឡងថ្នាក់ទី ១២ មានភាពប្រសើរឡើងជារៀងរាល់ឆ្នាំចាប់តាំងពីកំណែទម្រង់ឆ្នាំ ២០១៤ ខណៈកាលពីម្សិលមិញប៊្រុយយ៉ុង និងឧបករណ៍អេឡិចត្រូនិកដែលសិស្សយកចូលក្នុងមណ្ឌលប្រឡងនៅតែត្រូវចាប់បាន។ ...
ឃុត សុភចរិយា
http://bit.ly/2beC4aB
គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិប្រកាន់ជំហរផ្ទុយគ្នាស្រឡះទាក់ទិនអន្តោប្រវេសន៍
ដោយប្រកាសថា មានជនអន្តោប្រវេសន៍ជាង១៦០.០០០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួននឹងផ្ដល់ឱកាសដល់ជនអន្តោប្រវេសន៍ភាគច្រើនក្នុងចំណោមក្រុមនេះឱ្យរស់នៅក្នុងប្រទេសនេះ ខណៈគណបក្សប្រឆាំងជំរុញឱ្យបណ្ដេញពួកគេចេញទាំងអស់។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/33782
IPAC នឹងបញ្ជ្រាបពីការយល់ដឹងកម្មសិទ្ធិបញ្ញា
ខណៈប្រទេសកម្ពុជានៅមានភាពកម្សោយក្នុងការការពារកម្មសិទ្ធិបញ្ញាហើយផលិតផលថតចម្លងជាច្រើនត្រូវបានលក់នៅក្នុងទីផ្សារសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) ដែលទើបនឹងបង្កើតថ្មីកំពុងស្វែងរកការសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីបង្កើនភាពយល់ដឹងអំពីការរក្សាសិទ្ធិក្នុងចំណោមសាធារណៈ និងសហគ្រិន។ ...
ចេង សុខហ័ង
http://bit.ly/2bzhzEW
សូត្រកម្ពុជា ប៉ះពាល់ដោយសារខ្វះពលកម្ម និងការនាំចូលពីបរទេស
ឧស្សាហកម្មសូត្រកម្ពុជាបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែកង្វះខាតកម្លាំងពលកម្មនិងការហូរចូលសរសៃអំបោះសូត្រនិងផលិតផលសូត្រជាច្រើនទៀតមកពីប្រទេសជិតខាងខណៈក្រសួងពាណិជ្ជកម្ម កំពុងតែដុតដៃដុតជើងក្នុងការផ្សព្វផ្សាយ និងជំរុញដល់អ្នកផលិតសរសៃអំបោះសូត្រ និងសូត្រដើម្បីផ្គត់ផ្គង់ទីផ្សារ និងស្វែងរកទីផ្សារជូនអ្នកផលិតសូត្រផងដែរ។ ...
សុខ ចាន់
http://bit.ly/2boumcM
បីឆ្នាំក្រោយកាន់តំណែង រដ្ឋមន្ត្រីថា កំណែទម្រង់វិស័យអប់រំជាចំណុចស្នូល
នៅក្នុងឆ្នាំដំបូងដែលលោកធ្វើជារដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជូន ណារ៉ុន បានប្រញាប់ប្រញាល់ធ្វើកំណែទម្រង់ការប្រឡងទុតិយភូមិថ្នាក់ជាតិ ដោយបានអនុវត្តបទប្បញ្ញត្តិដ៏តឹងរឹុងដើម្បី លុបបំបាត់ការសូកប៉ាន់ និងការលួចចម្លងយ៉ាងរាលដាល និងបានធ្វើឲ្យអត្រាប្រឡងជាប់ធ្លាក់ចុះពាក់កណ្តាលមកនៅត្រឹម៤១ភាគរយ។ ...
ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33779
មន្ត្រីក្រសួងរៀបចំដែនដី ចុះទៅស្រាវជ្រាវពីដីទំនាស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រ
ក្រុមការងារដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីថ្ងៃម្សិលមិញ បានចុះទៅពិនិត្យនិងស្រាវជ្រាវពីដីទំនាស់រវាងប្រជាពលរដ្ឋ ១៤៧គ្រួសារ លើទំហំដី ៧៨២ហិកតារជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គ័រ និងក្រុមហ៊ុនកោះកុងផ្លេនថេស៊ិន អុីនដាស្រ្ទី ក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង។ ការចុះទៅដោះស្រាយនៅទីតាំងទំនាស់នេះ បានធ្វើឡើងក្រោយពីក្រសួងបានសន្យាជាមួយប្រជាពលរដ្ឋជិត ១០០នាក់ ដែលបានឡើងមកតវ៉ាសុំអន្តរាគមន៍ពីក្រសួងនៅរាជធានីភ្នំពេញ កាលពីសបា្តហ៍មុនថា នឹងចុះដោះស្រាយនៅថ្ងៃទី១៨ ខែសីហា នេះ។ ...
ប៉ិច សុធារី
http://bit.ly/2bk7Tgj
កម្ពុជា កំណត់គោលដៅចំនួនភ្ញៀវទេសចរជប៉ុន ឲ្យបាន៣០ម៉ឺននាក់ត្រឹមឆ្នាំ ២០២០
កម្ពុជាបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជប៉ុន មកទស្សនាក្នុងប្រទេសឲ្យបាន ៣០ម៉ឺននាក់ ត្រឹមឆ្នាំ២០២០ ខាងមុខ ខណៈពេលដែលការតភ្ជាប់ហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន គ្រោងធ្វើឡើងចាប់ពីដើមខែកញ្ញា តទៅ ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ ស្នើឲ្យអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងពង្រឹងសេវាកម្មទេសចរណ៍បន្ថែម។ ...
ជា វណ្ណៈ
http://bit.ly/2b0KwLE
ក្រសួងពាណិជ្ជកម្ម បញ្ចប់ពង្រាងច្បាប់ស្ដីពីច្បាប់ការពារអតិថិជន
ក្រសួងពាណិជ្ជកម្ម បានបញ្ចប់ពង្រាងច្បាប់ស្ដីពីការពារអតិថិជន ដែលមានគោលបំណងលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងផលិតផលដល់អ្នកប្រើប្រាស់ និងជំរុញឲ្យអ្នកផលិតគោរពតាមច្បាប់។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម កំពុងកែសម្រួលមាត្រាច្បាប់មួយចំនួន បន្ទាប់ពីបានបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិនិត្យ។ ...
ជា វណ្ណៈ
http://bit.ly/2bcH7Xa
រដ្ឋាភិបាលបដិសេធពីពាក្យបណ្តឹងរំលោភបំពានពលករនៅប្រទេសម៉ាឡេស៊ី
ក្រសួងការបរទេស កាលពីថ្ងៃអង្គារបានបដិសេធពីការអះអាងរបស់ស្ត្រីពីរនាក់ដែលនិយាយថាអ្នកជាប់មន្ទីរឃុំឃាំងប្រទេសម៉ាឡេស៊ីត្រូវបានទទួលរងទារុណកម្មវាយដំដោយអ្នកយាមកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ដោយរួមទាំងជនជាតិកម្ពុជាផងដែរ។ ...
គង់ សុធា និង Zsombor Peter
https://www.cambodiadaily.com/second2/government-refutes-claims-abuse-malaysia-116786/
រដ្ឋាភិបាលលុបចោលទិន្នន័យដែលលាតត្រដាងទ្រព្យសម្បត្តិរបស់គ្រួសារត្រកូល ហ៊ុន
ក្រសួងពាណិជ្ជកម្មបានលុបចោលព័ត៌មានស្តីពីភាគហ៊ុនសាជីវកម្មទាំងអស់ចេញពីគេហទំព័ររបស់ខ្លួន ចាប់តាំងពីមានការចេញរបាយការណ៍មួួយកាលពីខែមុនដែលត្រូវកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់យ៉ាងខ្លាំងចំពោះការលាតត្រដាងអាណាចក្រជំនួញដ៏ធំរបស់គ្រួសារនេះ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33687
ផ្ទុះគ្រាប់បែកនៅថៃ មិនប៉ះពាល់ដល់ទេសចរណ៍ ប្រទេសកម្ពុជា
មន្ត្រីរដ្ឋាភិបាលកម្ពុជានិងមន្ត្រីមកពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថាការបំផ្ទុះគ្រាប់បែកនៅប្រទេសថៃកាលពីសបា្តហ៍មុនដែលសន្និដ្ឋានថានឹងបាត់បង់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃ ប្រមាណ ២សែននាក់ដែលមានទឹកប្រាក់ប្រមាណ ជិត៣០០លានដុល្លារនៅប្រទេសថៃ ឆ្នាំនេះ នឹងមិនប៉ះពាល់អ្វីមកដល់ទេសចរណ៍ និងការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រទេសកម្ពុជានោះទេ។ ...
សុខ ចាន់
http://bit.ly/2bcL2mM