ការ​អភិវឌ្ឍ​សង្គម

ក្រសួង​ប្រាប់​ឲ្យ​ការពារ​ជំងឺ​ ពេល​ក្ដៅ​ខ្លាំង

ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីណែនាំ​ពី​វិធី​បង្ការ​ជំងឺ​ដែល​បណ្តាល​មក​ពី​អាការ​ធាតុ​ក្តៅ​ខ្លាំង​ហើយ​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព និង​អាយុ​ជីវិត ដោយសារ​បញ្ហា​ជំងឺ​បេះដូង សួត និង​អាច​មាន​ជំងឺ​ឆ្លង​ផ្សេងៗ ដូចជា ជំងឺ​រាក​រូស ឬ​ជំងឺ​កង្វះ​ចំណី​អាហារ​ជាដើម។ ...

ឡុង គីមម៉ារីតា
https://bit.ly/2TizKAt

លោ​ក ស ខេង ឲ្យ​ខេត្ត​ព្រះសីហនុ​បង្កើត​ក្រុម​ទទួល​សំណើ​ពី​អង្គការ​សង្គម​ស៊ីវិល

លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ឲ្យ​អភិបាល​ខេត្ដ​ព្រះសីហនុ​ស្ដាប់​មតិ​ពី​អង្គការ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ហើយ​ត្រូវ​បង្កើត​ក្រុម​ការងារ​ចាំ​ទទួល​សំណើ​និង​ដោះស្រាយ​បញ្ហា​អចិន្រៃ្តយ៍​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក៏​ដូចជា​ពលរដ្ឋ។ ការលើកឡើង​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុម ...

វ៉ន ដារ៉ា
https://bit.ly/2udkbQG

មន្ត្រី NGOs ជាង ៣០០ នាក់​ប្រារព្ធ​ទិវា​សង្គម​ស៊ីវិល

មន្ត្រី​អង្គ​ការ​សង្គម​ស៊ី​វិល​ប្រមាណ​ ៣០០ នាក់​ មក​ពី​ទូទាំងប្រទេស​ កាល​ពី​ម្សិល​មិញ​បាន​រួម​គ្នា​ប្រារព្ធទិវា​សង្គម​ស៊ីវិល​លើ​ប្រធានបទ​ ភាព​ជា​ដៃ​គូ​ប្រកប​ដោយ​បរិ​យា​ប័​ន្ន​សម្រាប់​ការ​អភិ​វឌ្ឍ​តាម​បែប​ប្រជា​ធិប​តេយ្យ ​និង​ប្រកប​ដោយ ...

ឡុង គីមម៉ារីតា
https://bit.ly/2UKglKl

អង្គការ​សង្គម​ស៊ីវិល​ជាង ៦០ បង្ហាញ​ក្តី​បារម្ភ​រឿង​ផ្អាក​ EBA

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ សមាគម និង​សហ​ជីព​​​ជាង ៦០​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​កាល​ពី​ម្សិល​មិញ បង្ហាញ​​ក្តី​បារម្ភ​ជា​ថ្មី​ទៀត រឿង​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា ខណៈ​ពេល​ដែល​ប្រតិភូ​សហភាព​អឺរ៉ុប​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ...

នៀម ឆេង
https://bit.ly/2FncFJ9

NGO​ មួយ​នៅ​បារម្ភ​ពី​ការ​លុប​ឆ្នេរ​ ខណៈ​លទ្ធផល​សិក្សា​មិន​ទាន់​បង្ហាញ​

អង្គការ​សង្គម​ស៊ី​វិល​ដែល​តាមដាន​បញ្ហា​ដីធ្លី​នៅ​ខេត្ដ​ព្រះ​សីហ​នុ​បាន​បន្ដ​រិះគន់​ចំពោះ​ការ​ចាក់​ដី​លុប​សមុទ្រ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដើម្បី​ធ្វើ​កំពង់​ផែ​អ៊ូ​ទូក​ នៅ​ភូមិ​ ៤​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ ...

វ៉ន ដារ៉ា
https://bit.ly/2UIZaJc

អ្នកជំនាញ​បារម្ភ​ពី​ការ​ប៉ះពាល់​សុខភាព​ ចំពោះ​ការ​ប្រើ​ថ្នាំ​គីមី​លើ​ដំណាំ​កសិកម្ម​

ក្រុម​អ្នកជំនាញ​ ស្នើ​ឲ្យ​ប្រជា​កសិករ​គិត​ឡើង​វិញ​ ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ជា​ពិសេស​ការ​លាយ​បញ្ចូល​គ្នា​នូវ​ថ្នាំ​គីមី​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​ សម្រាប់​ប្រើប្រាស់​លើ​ដំណាំ​កសិផល​ដែល​អាច​ប៉ះពាល់​ខ្លាំង​ ដល់​សុខភាព​មនុស្ស​ សត្វ​ និង​ធម្មជាតិ​ ខណៈ​កសិករ​មួយ ...

ឡុង គីមម៉ារីតា
https://bit.ly/2Y3099j

មន្ត្រី​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រុង​ប្រយ័ត្ន​​ ខណៈ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​រាល​ដាល​ដល់​វៀតណាម

​មន្ត្រី​ជំនាញ​ខាង​សុខភាព​សត្វ​ នៃ​ក្រសួង​កសិ​ក​ម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​បង្កើត​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​ជំងឺប៉េស្ដ​ជ្រូក​អា​ហ្រ្វិក​ បាន​រាលដាល​​ដល់​ខេត្ត​​របស់​ប្រទេស​វៀត​ណា​ម ដែល​នៅ​ជាប់​គ្នា​ជាមួយ​ខេត្ត​មណ្ឌ​ល ...

ខន សាវិ
https://bit.ly/2HCSoRC

ពល​រដ្ឋ​ប្រមាណ ២០០ គ្រួសារ​ អំពាវនាវ​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី

​ស្រ្តី​ដែល​មាន​វ័យ​ ៣៩​ ឆ្នាំ​ឈ្មោះ​អ៊ុក ​ចេតនា​ មាន​កូន​ប្រុស​ ២ ​នាក់​ក្នុង​បន្ទុក​ អង្គុយ​នៅ​លើ​គ្រែ​ឫស្សី​ប្រ​ហែល​ជា​ ៤ ​ម៉ែត្រ​ ៤ ជ្រុង​ដែល​ជា​ទី​តាំង​ផ្ទះ​​​នៅ​ក្នុង​ក្បាល​ដី​ដែល​មាន​ទទឹង​ ៥០ ​ម៉ែត្រ​និង ...

វ៉ន ដារ៉ា
https://bit.ly/2Hzh2m3

លោក ផៃ ស៊ីផាន៖ ខេត្ត​ព្រះសីហនុ នឹង​ក្លាយ​ជា​សាំងហ្គាពួ​ទី ២

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា ខេត្ត​ព្រះសីហនុ​នឹង​ក្លាយ​ជា​សាំងហ្គាពួ [សិង្ហបុរី] ​ទី​២ បើ​ទោះ​ណា ​ជា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​រង​ការ​រិះគន់​ពី​ការ​អភិវឌ្ឍ​ដោយ​ជនជាតិ​ចិន​ដែល​អ្នក​ខ្លះ​ថា​​ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រឈម ...

សុទ្ធ គឹមសឿន
https://bit.ly/2TM0ZaU

លោក​នាយក​រដ្ឋមន្ត្រី​ពិចារណាឲ្យ​មាន​ទោស​ប្រហារ​ជីវិត ​ចំពោះ​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​សាច់​ញាតិ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពិចារណា​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​បើក​ផ្លូវ​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ឡើង​វិញ​សម្រាប់​ការ​រំលោភ​ផ្លូវ​ភេទ​ប្រព្រឹត្ត​ដោយ​ជីតា ឪពុក ឪពុក​មា បង​ប្រុស​លើ​កូន​ ចៅ ក្មួយ និង​ប្អូន​ស្រី។ ប៉ុន្តែ​លោក​ថា វិសោធនកម្ម​ច្បាប់​នេះ ​ត្រូវ​ធ្វើ​ឡើង​តាម​ការ​ធ្វើ​ប្រជាមតិ​ជា​អ្វី​ដែល ...

នៀម ឆេង
https://bit.ly/2VR7F5c

អាជ្ញាធរ​លើក​ហេតុផល​ពី​ការ​ស្ទះ​ចរាចរណ៍ ​ទើប​ដាក់​កម្លាំង​រារាំង​មិន​ឲ្យ​ហែ​ក្បួន​ក្នុង​ថ្ងៃ​សិទ្ធិ​នារី​

ដោយ​លើក​ហេតុផល​ពី​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​​ចេញ​មុខ​ទៅ​ទទួល​យក​ញត្តិ​ពី​ក្រុម​ស្រ្ដី​ដែល​មាន​គ្នា​ប្រមាណ​​ ៤០០ នាក់​មក​ពី​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នានា ដើម្បី​បញ្ជូន​បន្ត​ទៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី នៅ​ពេល​ដែល​កង​កម្លាំង​របស់​សាលា​រាជធានី ...

ខន សាវិ
https://bit.ly/2He7pcY

ជនជាតិដើម​ ចង់​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​វាស់ដី​នៅ​ភ្នំ​ដោះ​ក្រមុំ

តំណាង​ជនជាតិដើម​ភាគតិច បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​នៅ​ពុំទាន់​ចុះ​ទៅ វាស់​វែង​ដី​ដែល​ជា​ទីតាំង​របស់​មជ្ឈមណ្ឌល​វប្បធម៌​របស់​ជន​ជាតិ​ដើម​លើ​ភ្នំ​ដោះ​ក្រមុំ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​តាំង​ពី​ចុង​ខែ ...

ខន សាវិ
https://bit.ly/2NJYKzv

USAID ផ្តល់​ប្រាក់​ជាង​ $១ លាន​លើ​គម្រោង​រួម​គ្នា​ដើម្បី​គាំទ្រ​ស្រ្តី​

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ USAID ផ្តល់​ទឹកប្រាក់​ជាង ១ លាន​ដុល្លា​រ ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ ធ្វើការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី ដើម្បី​ជំរុញ​ការចូលរួម និង​ធ្វើ​សេចក្តីសម្រេចចិត្តក្នុង​ភាពជា​តំណាង​ស្ត្រី ក្នុង​វិស័យ​នយោបាយ លើ​គម្រោង «រួមគ្នា​ដើម្បី​គាំទ្រ​ស្ត្រី» ដែល​មាន​រយៈពេល​ជិត ៣ ឆ្នាំ។ ...

ឡុង គីមម៉ារីតា
https://bit.ly/2VIM1zJ

ចំនួន​មន្ត្រីរាជការ​ជា​ស្ត្រី​មានការ​កើនឡើង​

លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ និង​ លោក​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​កាលពី​ម្សិលមិញ​បាន​គូសបញ្ជាក់​ពី​ការ​កើនឡើង​នៃ​ចំនួន​ស្ត្រី​ ដែល​កំពុងធ្វើការ​នៅ​ក្នុង​វិស័យ​សាធារណៈ​ក្នុង​ឱកាស​អបអរសាទរ​ទិវា​នារី​អន្តរជាតិ​នា​ពេល​ខាង​មុខ​នេះ​។ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50583890/officials-note-rise-in-number-of-female-civil-servants/

អង្គការ​មិនមែន​រដ្ឋាភិបាល​ព្រាង​ញត្តិ​ដើម្បី​កែ​លម្អ​សិទ្ធិ​ស្ត្រី​

ខណៈ​ដែល​ទិវា​នារី​អន្តរជាតិ​បាន​ខិត​ទៅ​ជិត​មក​ដល់​ អង្គការ​ចំនួន​ ១២​ បាន​បញ្ចប់​ការ​ធ្វើ​ញត្តិ​មួយ​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ស្ត្រី​កំពុង​ជួប​ប្រទះ​ដូច​ជា​ អំពើ​ហិង្សា​ វិសមភាព​ និង​ភាព​ក្រីក្រ​។​ អង្គការ​ទាំង​ ១២​ រួម ...

ប៉ិច សុធារី
https://www.khmertimeskh.com/50583888/ngos-draft-petition-to-improve-womens-rights/

ជំនួប​រដ្ឋមន្ត្រី​អប់រំ និង​តំណាង Microsoft ដោយ​ផ្ដោត​ទៅ​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ

តំណាង​ក្រុមហ៊ុន Microsoft កាលពី​ថ្ងៃទី ២៧ កុម្ភៈ បាន​ជួប​ជាមួយ​លោក ហង់ ជួន​ណា​រ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ដើម្បី​ពិភាក្សា​លើ​ការធ្វើ​បច្ចុប្បន្ន​ភាព​ក្នុងការ​គាំទ្រ​លើ​កម្មវិធី Microsoft ដល់​សាលា​រៀន​ជំនាន់​ថ្មី​ឬ​សាលា​រៀន​ឌីជីថល​នៅ​កម្ពុជា​ទាក់ទង​នឹង​មុខវិជ្ជា​វិទ្យាសាស្ត្រ។ ...

វ៉ន ដារ៉ា
https://bit.ly/2HbINkt

អាល្លឺម៉ង់​ផ្ដល់​ជំនួយ $៥,៦៧ លាន​ដល់​កម្ពុជា​សម្រាប់ ISAF

ប្រ​ទេស ​អាល្លឺ​ម៉ង់​ បាន​សម្រេច​ផ្ដល់​ជំនួយ​ចំនួន​ ៥ លាន​អឺរ៉ូ​ ឬ​ស្មើ​នឹង ​៥,៦៧ ​លាន​​ដុល្លារ​សហ​រដ្ឋ​អា​មេរិក​ ដើម្បី​ជួយ​ដល់​ការ​អនុវ​​ត្ត​​ក្រប​ខ័ណ្ឌ​គណ​នេយ្យ​ភាព​សង្គម ​(ISAF) ​ដែល​ជា​កម្ម​វិធី​រួមគ្នា​រវាង​រដ្ឋាភិ​បាល ...

ខន សាវិ
https://bit.ly/2H6IRlx

​អង្គការ​មិនមែន​រដ្ឋាភិបាល​ចង់ឱ្យ​មានការ​ទទួល​បាន​របាយការណ៍​អំពី​ផល​ប៉ះពាល់​បរិស្ថាន​

កាលពី​ម្សិលមិញ​ អង្គការ​សង្គម​ស៊ី​វិល​ដែល​កំពុង​ដោះស្រាយ​បញ្ហា​បរិស្ថាន​ បាន​ជំរុញ​ឱ្យ​ក្រសួងបរិស្ថាន​ បង្ហាញ​របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ ដោយសារ​តែ​កង្វះ​ព័ត៌មាន​ជា​សាធារណៈ​ ថា​តើ​ក្រុមហ៊ុន​នានា​គោរព​តាម​របាយការណ៍​របស់​ខ្លួន​ឬ​យ៉ាងណា​ បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​ត្រូវ​បាន​អនុម័ត ...

ប៉ិច សុធារី
https://www.khmertimeskh.com/50581980/ngos-want-environmental-impact-report-access/

លោក​ ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​តក់​ស្លុត​នឹង​ជំងឺ​ឆ្កែឆ្កួត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ កុំឱ្យ​មាន​ការ​តក់​ស្លុត ចំពោះ​ជំងឺ​ឆ្កែ​ឆ្កួត រហូត​ដល់​សម្រុក​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​នេះ ស្ទើរ​តែ​មិន​អាច​ផ្តល់​សេវា​ជូន​ទាន់ ខណៈ​ដែល​ក្នុង​មួយ​ថ្ងៃៗ​មាន​ពលរដ្ឋ​ប្រមាណ​ពី ៥០០ ទៅ ៦០០ នាក់​បាន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំងការពារ​ជំងឺឆ្កែ​ ...

ឡុង គីមម៉ារីតា
https://bit.ly/2GOYApY

ជំងឺ​គ្រុន​ឈាម ១ ០០០ ករណី​បាន​កើត​ក្នុង​ដើម​ឆ្នាំ ២០១៩

ជំងឺ​គ្រុន​ឈាម​នៅ​ដើម​ឆ្នាំ​ ២០១៩ ​នេះ ​បាន​កើត​ឡើង​ចំនួន​ជាង​ ១ ០០០ ​ករណី​ ពោល​គឺ​មាន​ស្ថាន​ភាព​ប្រហាក់​ប្រហែល​​គ្នា​ទៅ​នឹង​ដើម​ឆ្នាំ ​២០១៨។​ ​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​​ លាង​ ឫទ្ធា​ ប្រធាន​កម្ម​វិធី​ជាតិ​ប្រយុទ្ធ ...

ឃុត សុភចរិយា
https://bit.ly/2NiIogY

​អត្រា​បោះបង់​ការ​សិក្សា​ខ្ពស់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ និង​ថៃ​

មន្ត្រី​កម្ពុជា​ម្នាក់​បាន​រាយការណ៍​កាលពី​ស​ប្ដា​ហ៍​មុន​ថា​ កុមារ​ប្រហែល​ ២៣​ ភាគរយ​នៅ​តាម​ខេត្ត​ចំនួន​៣​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​បាន​បោះបង់​ការ​សិក្សា​។​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្តី ...

Jonathan Evans
https://learningenglish.voanews.com/a/higher-student-dropout-rates-along-cambodia-s-border-with-thailand/4794430.html

រដ្ឋមន្ត្រី​ថា​កម្មវិធី​អប់រំ​កម្រិត​មូលដ្ឋាន​អាច​ជួយ​យុវជន​គ្មាន​លទ្ធភាព​បញ្ចប់​ការ​សិក្សា

លោក ហង់ ជួន​ណារ៉ុន រដ្ឋ​មន្រ្ដី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ថ្លែងថា ​កម្ម​វិធី​សម​មូល​អប់រំ​កម្រិត​មូល​ដ្ឋាន​តាម​អ៊ីន​ធឺណិត​ Basic Education Equivalency Program (BEEP) ​ឬ ប៊ីប ​នឹង​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​​ដែល​គ្មាន​លទ្ធភាព​ និង​កំពុង​ធ្វើ​ការ​បាន​សិក្សា​ឡើង​វិញ​ និង​អាច​បញ្ចប់​ការ​សិក្សា​របស់​ពួកគេ។ លោក ...

វ៉ន ដារ៉ា
https://bit.ly/2V2KUdZ

ជប៉ុន​ផ្តល់​ថវិកា​ជាង ៥០ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​លើ​គម្រោង​សាលា​មត្តេយ្យ

រដ្ឋាភិបាល​ជប៉ុន កាល​ពីម្សិល​មិញ បាន​សម្រេច​ផ្ដល់​ថវិកា​ប្រមាណ ៥២៩ ​០៦​៨ ដុល្លារអាមេរិក​បន្ថែម​ទៀតដ​ល់​អង្គការ​សន្ដិ​ស្ម័គ្រ​ចិត្ដ (SVA) ក្រោម​គម្រោង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជប៉ុន សម្រាប់​ផ្ដល់ជូន​គម្រោង​សាលា​មត្ដេយ្យ​សិក្សា​ធន​ធាន​គំរូ​ផ្ដោត​លើ​បណ្ណាល័យ​ក្នុង​ខេត្ត​បាត់ដំបង។ ...

វ៉ន ដារ៉ា
https://bit.ly/2Bz0UgJ

​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​ព្រាង​រួចរាល់

កាលពី​ម្សិលមិញ​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​បញ្ចូល​ក្នុង​អាណត្តិ​ទី​៦​ នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​កាលពី​ម្សិលមិញ​ ដែល​បាន​លើក​ឡើង ...

តាំង វីដា
https://www.khmertimeskh.com/50577422/access-to-information-draft-law-ready/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WhJR8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!