អ្នកជំនាញ​បារម្ភ​ពី​ការ​ប៉ះពាល់​សុខភាព​ ចំពោះ​ការ​ប្រើ​ថ្នាំ​គីមី​លើ​ដំណាំ​កសិកម្ម​

ក្រុម​អ្នកជំនាញ​ ស្នើ​ឲ្យ​ប្រជា​កសិករ​គិត​ឡើង​វិញ​ ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ជា​ពិសេស​ការ​លាយ​បញ្ចូល​គ្នា​នូវ​ថ្នាំ​គីមី​ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​ សម្រាប់​ប្រើប្រាស់​លើ​ដំណាំ​កសិផល​ដែល​អាច​ប៉ះពាល់​ខ្លាំង​ ដល់​សុខភាព​មនុស្ស​ សត្វ​ និង​ធម្មជាតិ​ ខណៈ​កសិករ​មួយ​ចំនួន​ កំពុង​ប្រើប្រាស់​ប្រភេទ​ថ្នាំ​គីមី​ ដែល​មាន​កម្រិត​ពុល​ខ្លាំង​លើ​ដំណាំ​របស់​ពួក​គេ​។​ ក្នុង​សិក្ខាសាលា​របស់​អង្គការ​ Gret​ ដែល​និយាយ​ពី​ផល​ប៉ះពាល់​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ក្នុង​ដំណាំ​ និង​បរិស្ថាន​ កាលពី​ម្សិលមិញ​ ដែល​មាន​អ្នកជំនាញ​មក​ពី​អង្គការ​សង្គម​ស៊ី​វិល​ និង​សាកលវិទ្យាល័យ​ដែល​សិក្សា​លើ​វិស័យ​កសិកម្ម​ ប្រមាណ​ ២០​ នាក់​ បាន​បង្ហាញ​ក្តី​បារម្ភ​ជុំវិញ​ការ​ប្រើ​ថ្នាំ​គីមី​ទៅ​លើ​កសិផល​។​ …

ឡុង គីមម៉ារីតា
https://bit.ly/2Y3099j