លោក​ ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​តក់​ស្លុត​នឹង​ជំងឺ​ឆ្កែឆ្កួត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ កុំឱ្យ​មាន​ការ​តក់​ស្លុត ចំពោះ​ជំងឺ​ឆ្កែ​ឆ្កួត រហូត​ដល់​សម្រុក​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​នេះ ស្ទើរ​តែ​មិន​អាច​ផ្តល់​សេវា​ជូន​ទាន់ ខណៈ​ដែល​ក្នុង​មួយ​ថ្ងៃៗ​មាន​ពលរដ្ឋ​ប្រមាណ​ពី ៥០០ ទៅ ៦០០ នាក់​បាន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំងការពារ​ជំងឺឆ្កែ​​ឆ្កួត​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ។ ការ​អំពាវ​នាវ​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​អបអរ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី៧ នៅ​សណ្ឋាគារ​សុខា​ភ្នំ​ពេញ ​កាលពី​ម្សិលមិញ​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2GOYApY