មន្ត្រី​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រុង​ប្រយ័ត្ន​​ ខណៈ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​រាល​ដាល​ដល់​វៀតណាម

​មន្ត្រី​ជំនាញ​ខាង​សុខភាព​សត្វ​ នៃ​ក្រសួង​កសិ​ក​ម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​បង្កើត​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​ជំងឺប៉េស្ដ​ជ្រូក​អា​ហ្រ្វិក​ បាន​រាលដាល​​ដល់​ខេត្ត​​របស់​ប្រទេស​វៀត​ណា​ម ដែល​នៅ​ជាប់​គ្នា​ជាមួយ​ខេត្ត​មណ្ឌ​ល​​គិរី​​និង​ខេត្ត​ក្រចេះ។ លោក តាន់ ផាន់​ណា​រ៉ា អគ្គនា​​យក​ នៃ​អគ្គនាយកដ្ឋាន​សុខ​​ភាព​សត្វ​ និង​ផលិតកម្ម​សត្វ​បា​ន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី ១៥ ខែ មីនា​​ ថា តាម​ព័ត៌មាន​មិន​ផ្លូវ​ការដែ​ល​លោក​ទទួលបាន​ពី​ខាង​ក្រុម​ហ៊ុ​​ន​​លក់​ចំណី​សត្វ និង​សមាគម​ចិញ្ចឹមសត្វ​គឺ​បញ្ជា​ក់​ថា ជំងឺប៉េស្ដ​ជ្រូក​អាហ្រ្វិក ​ដែល​រាលដាល​នៅក្នុង​ប្រទេស​វៀតណា​ម កំពុងតែ​ខិតជិត​មកដល់​ប្រទេស​កម្ពុជា​ហើយ ដោយ​លោ​ក​បាន​អំពាវនាវ​ឱ្យ​មន្ទីរ​កសិកម្ម​​ខេត្ត​រតនគិរី​ និង​ក្រចេះ ត្រូវ​បង្កើន​ការតាមដាន​ និង​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ណា​មាន​សត្វ​ជ្រូក​ឈឺ។ …

ខន សាវិ
https://bit.ly/2HCSoRC