ការអភិវឌ្ឍសង្គម
ថ្ងៃផុតកំណត់មកដល់សម្រាប់ប្រជាជនរស់នៅបុរីកីឡា
ប្រជាជនរស់នៅក្នុងជម្លោះដីធ្លីមួយនៅរាជធានីភ្នំពេញបានឱ្យដឹងកាលពីម្សិលមិញថាពួកគេបានប្តេជ្ញាស្នាក់នៅបូរីកីឡាទោះបីជាថ្ងៃចុងក្រោយនេះត្រូវទទួលយកសំណងឬចាកចេញដោយគ្មានអ្វីក៏ដោយ។ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/deadline-arrives-borei-keila-residents
ខ្មែរអ៊ិស្លាមបង្កើតភូមិថ្មី
បងប្អូនខ្មែរអ៊ិស្លាមប្រមាណជាង ៣០ គ្រួសារ ដែលប្រឈមក្នុងការរស់នៅលើទូកដ៏លំបាកជាច្រើនឆ្នាំ បានប្រមូលថវិកា រួមគ្នាទិញដីមួយកន្លែង ដើម្បីបង្កើតភូមិតូចមួយ ស្ថិតនៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។ ...
សុទ្ធ គឹមសឿន
http://bit.ly/2BMQ85f
គ្រួសារដែលមានវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារឃាត់ត្រាក់ទ័រមិនអោយឈូសឆាយ
ក្នុងខេត្តព្រះវិហារ អ្នកតំណាងគ្រួសារចំនួន ៤០ ដែលបានជាប់គាំងក្នុងវិវាទដីធ្លី ជាមួយក្រុមហ៊ុនស្ករអំពៅ បានឃាត់ត្រាក់ទ័រមិនអោយឈូសឆាយដី ដែលអ្នកភូមិបានអះអាងថា ជាកម្មសិទិ្ធរបស់ពួកគាត់។ ទន្ទឹមនឹងនេះ គ្រួសារចំនួន ៥០ ទៀត ដែលមានវិវាទដីធ្លីនៅក្នុងខេត្តកោះកុង បានដាក់សំណើរទៅអភិបាលខេត្ត។ ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/preah-vihear-land-dispute-families-block-tractors
មានការស្នើឲ្យព្យួរអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ
ក្រុមអ្នកនយោបាយ និងសមាជិកអង្គការសង្គមស៊ីវិលនៅទីក្រុង ញូវយ៉ក បានអំពាវនាវឱ្យអង្គការសហប្រជាជាតិចាត់វិធានការដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ឡើងវិញដោយត្រូវស្នើឲ្យព្យួរអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ហើយត្រូវចាប់ផ្តើមបេសកកម្មស្វែងរកការពិតមួយនៅ ...
Leonie Kijewski
http://bit.ly/2kt2R5J
ជប៉ុនផ្តល់ប្រាក់សម្រាប់សាងសង់វិទ្យាស្ថានគរុកោសល្យ
ជប៉ុនបានផ្ដល់ប្រាក់ប្រហែល ២៨ លានដុល្លា ជាជំនួយសម្រាប់ការសាងសង់វិទ្យាស្ថានគរុកោសល្យ។ ពិធីចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងកាលពីម្សិលមិញ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ...
ឃួន ណារីម
http://www.khmertimeskh.com/5097270/japan-grants-cash-teacher-schools/
ក្រសួងការពារជាតិប្រតិកម្មនឹងលោក លឺ ឡាយស្រេង
ក្រសួងការពារជាតិបានប្រតិកម្មនឹងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីក្រោយពីលោកបានស្នើឲ្យពលរដ្ឋក្រោកឈរតវ៉ានឹងរដ្ឋាភិបាលដោយស្នើកងកម្លាំងប្រដាប់អាវុធកុំឲ្យបាញ់ប្រហារលើពលរដ្ឋខ្លួនឯង ប៉ុន្តែមន្ត្រីជាន់ខ្ពស់កងទ័ពបញ្ជាក់ថាដាច់ខាតកងទ័ពមិនអាច ...
នៀម ឆេង
http://bit.ly/2BCDlSZ
ជំនួយចំនួន ៥៥ លានដុល្លារដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺរបេង
រដ្ឋាភិបាល និងមូលនិធិសកលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយដែលមានទឹកប្រាក់ជាង ៥៥ លានដុល្លារ ដើម្បីអនុវត្តកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងជំងឺរបេងនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5097032/55m-grant-fight-hiv-tb/
MRC៖ ការសង់ទំនប់វារីអគ្គិសនីអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា
ការអភិវឌ្ឍវារីអគ្គិសនីនឹងទំនងជាមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសផលប៉ះពាល់ទៅលើវិស័យជលផល និងកសិករដែលធ្វើស្រែ។ នេះបើតាមលទ្ធផលរកឃើញសំខាន់ៗពីគណកម្មាធិការទន្លេមេគង្គ (MRC) ដែលបានបង្ហាញកាលពី ...
Alessandro Marazzi Sassoon
http://bit.ly/2CIc1Sx
ប្រទេសកម្ពុជាកំពុងចាត់វិធានការបង្ក្រាប រាល់រូបភាពប្រឆាំង
“យុទ្ធសាស្ត្រមានហេតុផលបច្ចុប្បន្ន នឹងអាចមានការវាយប្រហារបន្ត” នេះបើយោងតាមការបកស្រាយដោយ ណាលី ភីលជន៏ ដែលជាអ្នកឃ្លាំមើលសិទ្ធិមនុស្សកម្ពុជានៃអង្គការលីកាដូ។ អ្នកស្រីកំពុងនិយាយពីការបង្រ្កាប ...
The Economist
https://www.economist.com/news/asia/21732850-unions-ngos-and-environmental-activists-are-all-feeling-squeeze-cambodia-systematically
ស្ថានីយវិទ្យុប្រមាណ ១៧ មិនអនុញ្ញាតឲ្យផ្សព្វផ្សាយឡើងវិញ
ក្រសួងព័ត៌មានសម្រេចមិនអនុញ្ញាតឲ្យស្ថានីយវិទ្យុប្រមាណជា ១៧ ស្ថានីយដំណើរការផ្សាយឡើងវិញនោះទេ បន្ទាប់ពីត្រូវបានបិទកាលពីខែសីហាមក និងថែមទាំងកំពុងតែពិចារណាក្នុងការលុបអាជ្ញាប័ណ្ណកាសែតចំនួន ២៧៥ អង្គភាពទៀតដោយសារមិនបានចេញផ្សាយ ...
ផាក់ ស៊ាងលី និង នៀម ឆេង
http://bit.ly/2zjOx7i
សកម្មជនផ្លាស់ប្តូរការតវ៉ាសម្រាប់ជីវិតនៅតាមជនបទ
ក្រុមគ្រួសារដែលធ្លាប់រស់នៅជុំវិញបឹងកក់ក្នុងទីក្រុងភ្នំពេញបានធ្វើការតវ៉ាតាំងពីឆ្នាំ ២០០៧។ មនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅក្នុងរយៈពេលមួយទសវត្សរ៍ក្រោយពីបឹងនេះត្រូវបានបំពេញដើម្បីបង្កើតជាកន្លែងសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានដែលមានគុណភាពខ្ពស់ដោយក្រុមហ៊ុនស៊ូកាគូ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5096166/activist-swaps-protests-rural-life/
សភាអឺរ៉ុបអនុម័តឱ្យគណៈកម្មការអឺរ៉ុបកម្រិតទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិអ្នកទទួលខុសត្រូវរំលាយបក្សប្រឆាំង
សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយកាលពីម្សិលមិញ ដោយអំពាវនាវឱ្យគណៈកម្មការសហភាពអឺរ៉ុប និងសេវាកិច្ចការបរទេសរបស់អឺរ៉ុប (EEAS) ដាក់កម្រិតទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់អ្នកដែល “ទទួលខុសត្រូវចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃៗទៀត ...
Leonie Kijewski
http://bit.ly/2B1mZTp
ក្រសួងព្រមានពាក់ព័ន្ធនឹងការមិនអនុវត្តស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃបានចេញការព្រមានជាលើកដំបូងមួយដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបរាជ័យក្នុងការដាក់របាយការណ៍ដែលតម្រូវមកកាន់ក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ ឱ្យបានមុនពេលកាលបរិច្ឆេទកំណត់ថ្ងៃទី ៣០ ខែ កញ្ញា។ យោងតាមសេចក្តីជូនដំណឹង ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/ministry-warns-lango-delinquents-comply
ភាពជោគជ័យនៃគម្រោងដើម្បីឱ្យកុមារដែលបាត់បង់ឱកាសបានចូលថ្នាក់រៀនវិញត្រូវបានកោតសរសើរ
រយៈពេលបួនឆ្នាំមុន សម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា បានរកឃើញថា កុមារប្រមាណ ៥៧,០០០ នាក់ ដែលបាត់បង់ឱកាសបណ្តាលមកពីមូលហេតុផ្សេងៗ មិនបានចូលសាលារៀន និងមិនត្រូវបានចូលរៀនក្នុងថ្នាក់នៅទេ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/success-project-get-marginalised-children-classrooms-lauded
ILO ថា ពលករចំណាកស្រុកមានបញ្ហាលើសុខភាព
អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានចេញរបាយការណ៍មួយកាលពីម្សិលមិញដោយបានបង្ហាញថាមានពលករចំណាកស្រុកកម្ពុជា ៨ នាក់ក្នុងចំណោមពលករចំណាកស្រុក ១០ នាក់ បានជួបការរំលោភបំពានសិទ្ធិការងារ ខណៈធ្វើការនៅបរទេសហើយ ៧ នាក់ក្នុងចំណោម ...
Daphne Chen
http://bit.ly/2yvnDWz
ជំនួយខាងក្រៅ មានឥទ្ធិពលដល់ការអនុវត្តនយោបាយថែទាំសុខភាព
ការសិក្សាថ្មីមួយបានរកឃើញថាម្ចាស់ជំនួយខាងក្រៅត្រូវបានគេ «យល់ឃើញថាមានឥទ្ធិពលខ្លាំង» នៅលើដំណើរការអនុវត្តគោលនយោបាយថែទាំសុខភាពជាតិនៅកម្ពុជា។ របាយការណ៍ស្រាវជ្រាវនេះបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិសិក្សា Hygiene and Tropical Medicine នៃក្រុងឡុងដ៍កាលពីដើមខែ ...
Yesenia Amaro
http://bit.ly/2kaMmuR
ក្រសួងផ្ដោតលើការបណ្ដុះបណ្ដាល ក្រោយយុទ្ធនាការចុះបញ្ជីគ្រូពេទ្យ
បន្ទាប់ពីយុទ្ធនាការចុះបញ្ជីពេញមួយឆ្នាំឥឡូវនេះក្រសួងសុខាភិបាល និងគណៈគ្រូពេទ្យកម្ពុជាបានឲ្យដឹងថាពួកគេត្រូវផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងវាយតម្លៃសម្រាប់គិលានុបដ្ឋាក និងគ្រូពេទ្យនៅក្នុងវិស័យនេះ។ ...
Danielle Keeton-Olsen
http://bit.ly/2j2kfwM
អាជ្ញាធរបន្តធ្វើយុទ្ធនាការដកហូត «ឯកសារមិនប្រក្រតី» របស់ជនជាតិវៀតណាម នៅភ្នំពេញ
យុទ្ធនាការលុបចោល «ឯកសារមិនប្រក្រតី» ដែលមានប្រហែល ៧០ ០០០ នាក់គឺបានចាប់ផ្តើមនៅក្នុងខេត្ត កំពង់ឆ្នាំង កាលពីខែមុន។ មនុស្សភាគច្រើនដែលកាសែតភ្នំពេញប៉ុស្តិ៍បាន សម្ភាសគឺពួកគេមិនមានឯកសារណាផ្សេងទៀតនោះទេ ខណៈដែលពួកគេបានរស់នៅក្នុង ...
ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2CaSslk
ផែនការជាតិសម្រាប់ការពារកុមារ ត្រូវបានដាក់ចេញ
រាជរដ្ឋាភិបាល កាលពីម្សិលមិញបានបង្ហាញពីផែនការជាតិមួយដែលគេរង់ចាំជាយូរមកហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើកុមាររយៈពេល ៤ ឆ្នាំ ក្រោយពី ...
Daphne Chen
http://bit.ly/2kpCFYI
US ផ្ដល់មូលនិធិសម្រាប់ថែរក្សាសម្លៀកបំពាក់ជនរងគ្រោះនៅស -២១
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាបានផ្តល់មូលនិធិចំនួន ៥៥៥០០ ដុល្លារដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលជាផ្នែកមួយនៃកិច្ចការពារសម្លៀកបំពាក់របស់ជនរងគ្រោះដែលជាវត្ថុតាងនៃរបបខ្មែរក្រហមនៅសារមន្ទីរគុកទួលស្លែងហៅគុក ស-២១។ ...
Cindy Co
http://bit.ly/2nPUvch
អ្នកការពារសិទិ្ធមនុស្សធ្វើការក្នុងភាពភ័យខ្លាច
សង្គមស៊ីវិលនៅឆ្នាំនេះបានប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិខុសគ្នាឆ្ងាយពីឆ្នាំមុន ដោយមានការព្រួយបារម្ភថា ការជួបជុំជាសាធារណៈណាមួយនឹងត្រូវបានគេប្រៀបធៀបជាមួយបដិវត្តពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5095403/rights-defenders-work-fear/
អង្គការក្រៅរដ្ឋាភិបាលត្រូវបានប្រាប់ឱ្យរៀបចំរបាយការណ៍ប្រចាំឆ្នាំ ឬបិទទ្វារ
ក្រសួងមហាផ្ទៃបានព្រមានអង្គការក្រៅរដ្ឋាភិបាល និងសមាគមនានាកាលពីម្សិលមិញឱ្យដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ពួកគេ ឬប្រឈមនឹងសកម្មភាពស្របច្បាប់រួមទាំងការបិទទ្វារ។ ...
ឃួន ណារីម
http://www.khmertimeskh.com/5095401/ngos-told-file-annual-reports-face-closure/
មន្ទីរពិសោធន៍សុវត្ថិភាពចំណីអាហារថ្មីបើកនៅខេត្តព្រះសីហនុ
អគ្គនាយកដ្ឋាន ត្រួតពិនិត្យ ទំនិញ នីហរ័ណ-អាហរ័ណ និងបង្ក្រាបការក្លែង បន្លំ ( កាំកុងត្រូល )កម្ពុជា បានបើកមន្ទីរពិសោធន៍ថ្មីមួយនៅខេត្តព្រះសីហនុកាលពីថ្ងៃពុធដើម្បីត្រួតពិនិត្យម្ហូបអាហារនិងធានាសុវត្ថិភាព។ ...
សុខ ចាន់
http://www.khmertimeskh.com/5094714/new-food-security-lab-opens-sihanoukville/
ការតវ៉ាលើវិវាទដីធ្លីបានអូសបន្លាយពេល
តំណាងប្រជាពលរដ្ឋចំនួន ១៧៥ គ្រួសារនៅខេត្តកោះកុងបានជួបគ្នាម្ដងទៀតនៅមុខក្រសួងរៀបចំដែនដីកាលពីម្សិលមិញ ដើម្បីស្នើសុំដំណោះស្រាយឱ្យបានឆាប់ដើម្បីដោះស្រាយជម្លោះដីធ្លីរយៈពេលមួយទសវត្សរ៍។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5094769/land-dispute-protest-drags/