មន្ត្រី ណែនាំឲ្យអាជ្ញាធររៀបចំវេទិកាជាមួយសង្គមស៊ីវិល
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឲ្យមន្ទីរជំនាញនានា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដាក់ចេញពេលវេលាឲ្យបានជាក់លាក់ ដើម្បីរៀបចំវេទិកាពិគ្រោះយោបល់ឲ្យបាន ២ ដងក្នុង ១ ឆ្នាំ ជាមួយក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍តាមមូលដ្ឋានរបស់ខ្លួនដើម្បីរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ និងបង្ហាញពីការទទួលខុសត្រូវនៅថ្នាក់ក្រោមជាតិ។ ការប្រកាសបែបនេះបានធ្វើឡើងនៅក្នុងទិវាសង្គមស៊ីវិលកាលពីថ្ងៃអង្គារ ដោយលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកកិច្ចការទំនាក់ទំនងជាមួយក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងនៅចំពោះមុខអ្នកចូលរួមប្រមាណ ៣០០ នាក់ ដែលភាគច្រើនជាសមាជិកក្រុមអង្គការមិនមែនរដ្ឋាភិបាល។ …
ឡុង គីមម៉ារីតា
https://bit.ly/2JxKonr