អង្គការសិទ្ធិ​មនុស្ស​ ស្នើ​អាជ្ញាធរប​ង្ហាញ​មុខ​សកម្មជន​ដីធ្លី​បាត់​ខ្លួន

អង្គការ​ឃ្លាំមើល​សិ​ទិ្ធមនុស្ស (Human Rights Watch)​ អំពាវនាវ​ កាល​ពីចុងសប្តាហ៍មុន ឲ្យ​អាជ្ញាធរ​កម្ពុជា​ បង្ហាញខ្លួន​សកម្មជន​ដីធ្លី​ម្នាក់ នៅ​ខេត្តព្រះ​វិហារ ​ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល​ ២ ខែ ​ក្រោយ​ទាហាន​ចាប់ខ្លួន​កាល​ពី​ខែ​មករា​កន្លង​ទៅ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ Human Rights Watch ចេញថ្ងៃទី ២០ ខែ មីនា បាន​និយាយ​ថា ​កាលពីថ្ងៃ​ទី ២០ ​ខែ​មករា ​លោក​ស៊ុំ ម៉ឺន​ អាយុ ៥៤ ឆ្នាំ ​និង​កូនប្រុស​គាត់ ​ត្រូវបាន​យោធា​​មកពី​ទីបញ្ជាការ​​វរសេនា​តូច​អន្តរាគមន៍​លេខ​ ២៦១ ស្ថិតនៅក្រោម​ទីបញ្ជា​ការ​កងពល​តូច​អន្តរាគមន៍​លេខ ៦ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ចាប់ខ្លួន​ពេល​កំពុងបើក​គោយន្ត​ដឹក​សម្ភារ​លក់​ដូរ។ ...

ឡុង គីមម៉ារីតា
https://bit.ly/2WraOJh