ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទំនាក់ទំនង
ទូរស័ព្ទ
សេចក្តីជូនដំណឹង៖ ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់
នៅថ្ងៃទី២២ ធ្នូ ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់។អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តអាចបើកដំណើរការឡើងវិញនូវលេខទូរស័ព្ទចល័តរបស់ខ្លួនទាំងឡាយណាដែលមានរយៈពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោលមិនលើសពី ១៨០ ថ្ងៃដោយគ្រាន់តែបញ្ចូលទឹកប្រាក់ទៅក្នុងគណនីគោល និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះសាជាថ្មីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនឡើយ។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្ដីជូនដំណឹង៖ ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់
នៅថ្ងៃទី៣០ ខែមិថុនា ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់។និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៊ឹងបំផុតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានចំពោះប្រតិបត្តិករទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុស ដោយគ្មានការរើសអើង ដោយសមភាព និងដោយពុំមានការលើកលែងឡើយ។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្តីជូនដំណឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងស្តីពីការបង្ការការវាយប្រហារបោកបញ្ជោតតាមរយៈប្រព័ន្ធតេឡេក្រាម ដែលបាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker)។ដើម្បី ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មានស្តីពី ការឆបោកប្រាក់តាមបណ្តាញសង្គមនិងប្រព័ន្ធទូរស័ព្ទ
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានដើម្បីជូនដំណឹងដល់សាធារណជនឱ្យបានដឹងថា នាពេលថ្មីៗនេះមានជនខិលខូចមួយចំនួន បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាពនៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook ...
ធនាគារជាតិនៃកម្ពុជា
សេចក្ដីណែនាំស្ដីពីការបញ្ឈប់ការផ្ដល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា"គម្រោងខ្ចីលុយ"
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ និយតករទូរគមនាគមន៍កម្ពុជាបានបង្ហោះសេចក្តីណែនាំស្តីពីការបញ្ឈប់ការផ្ដល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា”គម្រោងខ្ចីលុយ” នៅលើគេហទំព័របណ្តាញសង្គម ផ្លូវការរបស់ពួកគេ។ យោង ...
និយតករទូរគមនាគមន៍កម្ពុជា
សេចក្ដីជូនដំណឹងស្ដីពីវិធានការរារាំងការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram)
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់ អំពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម ដែលបាននឹងកំពុងកើតឡើងគួរឱ្យកត់សម្គាល់។ ឧក្រិដ្ឋជនបានធ្វើការវាយប្រហារក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍





