សេចក្តីជូនដំណឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងស្តីពីការបង្ការការវាយប្រហារបោកបញ្ជោតតាមរយៈប្រព័ន្ធតេឡេក្រាម ដែលបាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker)។
ដើម្បីបង្ការការលួចគណនីតេឡេក្រាម អ្នកប្រើប្រាស់មិនត្រូវចុចទៅលើតំណភ្ជាប់ ឬបំពេញព័ត៌មាន ឬធ្វើតាមការណែនាំណាមួយតាមរយៈសារបោកបញ្ជោតដែលទទួលបាននោះទេ។ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)“ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍