ការដឹកជញ្ជូន និងបញ្ញើ
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត
ស្ពានអាកាសចោមចៅ ចាប់សាងសង់នៅថ្ងៃនេះ
ស្ពានអាកាស និងផ្លូវក្រោមដីទី ៦ ដែលមានតម្លៃ ២២ លានដុល្លារត្រូវបានប្រកាសបើកដំណើរការសាងសង់នៅថ្ងៃនេះ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ស្ពានអាកាសដែលស្ថិតនៅចំណុចរង្វង់មូលចោមចៅ និងជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញនេះនឹងត្រូវសាងសង់ដោយ ...
ហ៊ឹន ពិសី
https://bit.ly/2Kx3E3E
ចំណតអ្នកដំណើរព្រលានយន្តហោះព្រះសីហនុ ដាក់ដំណើរការ
ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា (Cambodia Airports) ដែលកំពុងប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិទាំង ៣ នៅកម្ពុជាបានប្រកាសពីការដាក់ឲ្យដំណើរការសាកល្បងនូវចំណតអ្នកដំណើរដែលទើបនឹងកែលម្អឡើងវិញរបស់ព្រលានយន្តហោះអន្តរជាតិព្រះសីហនុកាលពីថ្ងៃពុធ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ ...
ហ៊ គីមសាយ
https://bit.ly/2tKyawt
ចំណតផែពហុបំណងបើកឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវចំណតផែពហុបំណងថ្មីរបស់ខ្លួន កាលពីម្សិលមិញ ដើម្បីទទួលនាវាធំៗផ្ទុកទំនិញធ្ងន់ៗ។ ...
ចេង សុខហ័ង
https://www.phnompenhpost.com/business/sihanoukville-port-kicks-use-new-terminal
ធនាគារពិភពលោកគាំទ្រការធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិចំនួន ១១០ លានដុល្លារ
ធនាគារពិភពលោកនឹងផ្តល់ប្រាក់កម្ចីមិនគិតប្រាក់ចំនួន ១១០ លានដុល្លារដល់កម្ពុជា ដើម្បីស្ដារឡើងវិញនូវផ្លូវជាតិសំខាន់ៗដែលភ្ជាប់រាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅតែមួយគត់របស់ប្រទេស។ ប្រាក់កម្ចីនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារនៅក្រោមគម្រោងគ្រប់គ្រងទ្រព្យសកម្មទី២។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50504423/world-bank-backs-110-million-national-road-upgrade/
ក្រុមហ៊ុនអាកាសចរណ៍ថ្មីនឹងធ្វើការហោះហើរ
ក្រុមហ៊ុនកម្ពុជាអ៊ែរវ៉េ ដែលជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក នឹងចាប់ផ្តើមប្រតិបត្តិការហោះហើរទាំងក្នុងស្រុក និងជើងហោះហើរអន្តរជាតិ ជាពិសេសទៅកាន់គោលដៅនៅក្នុងប្រទេសចិន នៅក្នុងប៉ុន្មានសប្តាហ៍ក្រោយនេះ ជាមួយនឹងការចំណាយដើមទុន ២០០ លានដុល្លារ នេះ ...
ម៉ៃ គុណមករា
https://www.khmertimeskh.com/50503667/new-airline-about-to-take-off/
CDC អនុម័តគម្រោងតម្លៃជិត $២ពាន់លាន រួមទាំងផ្លូវល្បឿនលឿន
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៤ ដែលមានទឹកប្រាក់សរុបជិត ២ ពាន់លានដុល្លារ ដែលក្នុងនោះរួមមានទាំងគម្រោងវិនិយោគផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលចំណាយប្រាក់ច្រើន ...
ហ៊ គីមសាយ
https://www.phnompenhpost.com/business/nearly-2b-investments-cleared-cdc
ផែពហុបំណងទឹកជ្រៅ នឹងបើកដំណើរការនៅក្នុងខែនេះ
ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) នឹងដាក់ដំណើរការផែពហុបំណងថ្មីមួយ នៅថ្ងៃទី ២៥ ខែមិថុនា ដែលអាចឱ្យកំពង់ផែនេះទទួលបាននាវាធំៗ ដែលផ្ទុកទំនិញធ្ងន់ៗ ហើយអាចកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។ នេះបើ ...
ហ៊ គឹមសាយ
https://www.phnompenhpost.com/business/new-terminal-allow-sihanoukville-port-process-bigger-loads
លោកនាយករដ្ឋមន្ត្រីបង្ហាញផែនការសម្រាប់ផ្លូវថ្មីតាមបណ្ដោយព្រំដែនថៃ
កាលពីម្សិលមិញ រាជរដ្ឋាភិបាលបានប្រកាសពីបំណងរបស់ខ្លួន ក្នុងការដាក់គម្រោងថ្មីមួយទៅកាន់ប្រទេសចិន ដែលនឹងមានការសាងសង់ផ្លូវមួយខ្សែថ្មី នៅតាមព្រំប្រទល់ជាមួយប្រទេសថៃ ដែលភ្ជាប់រវាងខេត្តប៉ៃលិន និងកោះកុង។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50499726/prime-minister-unveils-plan-for-new-road-along-thai-border/
ផ្លូវជាតិលេខ ៦ បើកឱ្យប្រើប្រាស់ជាផ្លូវការ
បន្ទាប់ពីបញ្ចប់ការសាងសង់ នៅក្នុងខែកក្កដា ត្រង់កំណាត់ផ្លូវចាប់ពីខេត្តសៀមរាប ទៅខេត្តកំពង់ចាមរួចមក ផ្លូវជាតិលេខ ៦ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីម្សិលមិញ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50499590/national-road-6-officially-in-service/
ផ្លូវដែកពោធិ៍សាត់ទទួលបានភ្លើងខៀវ
ក្រសួងដឹកជញ្ជូនបាននិយាយថា សេវាផ្លូវដែកដែលបានពង្រីកពីខេត្តបាត់ដំបងទៅកាន់ខេត្តពោធិ៍សាត់នឹងចាប់ផ្តើមនៅថ្ងៃនេះ ដើម្បីកែលម្អការដឹកជញ្ជូនសម្រាប់មនុស្ស និងទំនិញ។ ផ្នែកដំបូងនៃខ្សែរថភ្លើងដែលតភ្ជាប់ពីប៉ោយប៉ែត និង ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50494596/pursat-railway-gets-greenlight/
ខ្សែរថភ្លើងត្រូវបំពាក់ដោយវិធានការសុវត្ថិភាព
នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនកាលពីម្សិលមិញបានប្រកាសថា របាំងនឹងត្រូវបានដាក់នៅតាមច្រកមួយចំនួនតាមបណ្តោយខ្សែរថភ្លើងសិរីសោភ័ណ្ឌ និងបាត់ដំបង ហើយវិទ្យុទាក់ទងចំនួន ៧០ ត្រូវបានចែក ...
សែន ដាវីត
https://www.khmertimeskh.com/50484807/train-line-to-be-equipped-with-safety-measures/
រថភ្លើងសិរីសោភ័ណ-បាត់ដំបងបើកដំណើរការ
សេវារថភ្លើងដឹកអ្នកដំណើរតភ្ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងត្រូវបានបើកឱ្យដំណើរការឡើងវិញ កាលពីថ្ងៃអាទិត្យម្សិលមិញដោយប្រើប្រាស់ផ្លូវរថភ្លើងចាស់ ដែលទើបជុសជុលរួចដែលធ្វើឱ្យល្បឿនធ្វើដំណើរ នៅមានកម្រិតនៅឡើយ។ ...
ហ៊ គឹមសាយ
https://bit.ly/2rfaGiX
ផ្លូវដែកនឹងជួយធ្វើឲ្យវិស័យអចលនទ្រព្យនៅប៉ោយប៉ែតកាន់តែប្រសើរ
ការបើកដំណើរការផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតទៅក្រុងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យកាលពីដើមខែមេសានេះគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងផែនការជួសជុលឡើងវិញនូវសេវាដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមរយៈខ្សែរថភ្លើងនាភាគពាយព្យនៃប្រទេសកម្ពុជា ដើម្បីឆ្ពោះមករាជធានី ...
វ៉ាត វិន
https://bit.ly/2HT16M1
សំឡេងរថភ្លើងបានបង្កការរំខានដល់ពលរដ្ឋនៅតាមដងផ្លូវ
ប្រជាពលរដ្ឋនៅផ្លូវ ១០៥ K ត្រូវបានរំខានដោយសារសំឡេងរថភ្លើង ខណៈរថភ្លើងនេះបានចុចស៊ីផ្លេ និងបញ្ចេញសញ្ញា ហើយអ្នកបើកម៉ូតូ និងរថយន្តបានឈប់ដើម្បីទុកឱ្យរថភ្លើងឆ្លងកាត់។ ប្រជាពលរដ្ឋនៅក្នុងសង្កាត់នេះ បានធ្វើការតវ៉ាប្រឆាំងនឹង ...
គង់ មេត្តា និង Daphne Chen
https://bit.ly/2Hu57qI
ក្រសួងដឹកជញ្ជូនចេញសេចក្តីជូនដំណឹងក្រោយពីគ្រោះថ្នាក់ជាមួយរថភ្លើង
ក្រសួងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងមួយ អំពាវនាវឱ្យប្រជាជនយកចិត្តទុកដាក់លើរថភ្លើង ដែលកំពុងចរាចរនៅលើផ្លូវដែកខេត្តពោធិ៍សាត់ និងបាត់ដំបង បន្ទាប់ពីមានឧបទ្ទវហេតុចំនួន៣កើតឡើងនៅលើផ្លូវដែក ចាប់តាំងពីការសម្ពោធកាលពីដើមខែនេះ។ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50483804/ministry-of-transport-issues-notice-following-train-crashes/
ការផ្តល់ហិរញ្ញប្បទានធានាសុវត្ថិភាពគំរោងជួសជុលផ្លូវថ្នល់នៅកម្ពុជាឡើងវិញ
ហិរញ្ញប្បទានត្រូវបានធានាសម្រាប់គម្រោងស្ថាបនាផ្លូវសំខាន់ៗនៅកម្ពុជា។ ការងារកំពុងត្រូវបានអនុវត្តលើគម្រោងផ្លូវចំនួន៦ នៅក្នុងប្រទេសដែលមានប្រវែងសរុប ៦០០ គីឡូម៉ែត្រ និងស្ពានមួយដែលមានតម្លៃ ៤៩០ លានដុល្លារ។ ប្រាក់កម្ចី ៩៤ ...
ការសាងសង់កំពង់ផែទេសចរណ៍នៅកំពត ត្រូវពន្យារពេល
ការសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយដែលមានទីតាំងប្រមាណ ៦ គីឡូម៉ែត្រពីទីរួមខេត្តកំពតត្រូវបានពន្យារពេល ប៉ុន្តែអ្នកនាំពាក្យក្រសួងទេសចរណ៍សន្យាថា ការសាងសង់កំពង់ផែនេះនឹងចាប់ផ្តើមនៅមុនដំណាច់ឆ្នាំនេះ។ ...
ចេង សុខហ័ង
https://bit.ly/2I8iJE1
ពលរដ្ឋ ២០០ នាក់តវ៉ាគម្រោងធ្វើផ្លូវ និងកាត់ដីផ្លូវរថភ្លើង
ពលរដ្ឋប្រមាណជាង ២០០ នាក់ក្នុងចំណោមច្រើនគ្រួសាររស់នៅអមសងខាងផ្លូវរថភ្លើងនៅព្រឹកថ្ងៃទី ២១ ខែមីនានេះបានប្រមូលផ្ដុំគ្នាដាក់ញត្តិទាមទារឲ្យមន្ត្រីរាជរដ្ឋាភិបាលជួយរកដំណោះស្រាយពីគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ និងកាត់ដីមួយចំណែកទៅឲ្យពលរដ្ឋដទៃ ...
សុទ្ធ គឹមសឿន
http://bit.ly/2FSp3CR
ផ្លូវល្បឿនលឿនខេត្តព្រះសីហនុនឹងដល់ឆ្នាំ ២០២៣
អាជ្ញាធរខេត្តព្រះសីហនុបាននិយាយថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការសិក្សានៃផ្លូវល្បឿនលឿនប្រវែង ១៩០ គីឡូម៉ែត្រត្រូវបានបញ្ចប់ដោយបានចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយដែលមានទឹកប្រាក់ចំនួន ១,៧ ពាន់លានដុល្លារជាមួយក្រុមហ៊ុនចិន។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/50114710/sihanoukville-highway-due-by-2023/
លោក ហ៊ុន សែន សាទរចំពោះសមិទ្ធផលរបស់កម្ពុជាដំបូងគេគឺ ស្ពានឆ្លងកាត់ទន្លេមេគង្គ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានសាទរដល់វិស្វករដែលបានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គ នៅក្នុងខេត្តកំពង់ចាម ដែលជាសមិទ្ធផលដំបូងគេរបស់កម្ពុជា។ លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការថា ស្ពានបេតុងឆ្លងកាត់ដៃទន្លេមេគង្គនេះ ជា ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50114116/hun-sen-lauds-first-cambodian-built-bridge-across-mekong-river/
ការចរចាសំណងគម្រោងព្រលានយន្តហោះថ្មីចាប់ផ្ដើម
ក្រុមមន្ត្រីកំពុងចរចារឿងផ្ដល់ប្រាក់សំណងទៅឱ្យប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងខេត្តកណ្ដាល ដែលពួកគេទំនងជានឹងត្រូវជម្លៀសចេញ ដើម្បីយកទីតាំងនោះសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះដ៏ធំមួយ។ ប្រជាពលរដ្ឋ និងក្រុមមន្ត្រីបានជួបប្រជុំ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/money-discussed-families-set-be-displaced-new-kandal-airport
ពលរដ្ឋជាង ៣០០ នាក់ មកឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ បំភ្លឺរឿងកាត់ដីឲ្យអ្នកផ្សេង
ពលរដ្ឋប្រមាណជាង ៣០០ នាក់ ក្នុងចំណោមច្រើនគ្រួសារ រស់នៅអមសងខាងផ្លូវរថភ្លើង នៅព្រឹកថ្ងៃទី ៥ ខែមីនានេះ បានប្រមូលផ្ដុំគ្នានៅសាលាខណ្ឌឫស្សីកែវ ដើម្បីឲ្យអាជ្ញាធរបំភ្លឺ ករណីពាក្យចចាមអារ៉ាម ...
សុទ្ធ គឹមសឿន
http://bit.ly/2D3QEut
រថភ្លើងភ្ជាប់ព្រលានយន្តហោះនឹងដំណើរការខែ ៤
ផ្លូវដែកថ្មីតភ្ជាប់រវាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងស្ថានីយរថភ្លើងគ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ១០ ខែមេសា។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល និងមន្ដ្រីក្រុមហ៊ុន Royal Railways។ លោក ហឿន សំនៀង នាយករងខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គម្រោងនេះភាគច្រើនត្រូវបានបញ្ចប់ហើយ ដោយ ...
ហ៊ គីមសាយ
http://bit.ly/2HZ8wL0
លោក ហ៊ុន សែន រិះគន់ឡានដឹកទំនិញដែលផ្ទុកលើសទម្ងន់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាននិយាយកាលពីម្សិលមិញថា ការខូចខាតផ្លូវនៅកម្ពុជាភាគច្រើនគឺបណ្តាលមកពីរថយន្តស៊ីម៉ងត៍ដែលផ្ទុកលើសទម្ងន់។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើអត្ថាធិប្បាយនេះ នៅពេលធ្វើជាអធិបតីក្នុងពិធីសម្ពោធរបស់ក្រុមហ៊ុន ...
ឃួន ណារីម
http://www.khmertimeskh.com/50107266/hun-sen-decries-overloaded-trucks/