ODC English Site
កំណើនចូលចតនាវាទេសចរណ៍ ផ្តល់សញ្ញាវិជ្ជមានដល់វិស័យទេសចរណ៍
ក្រោយពីនាវាទេសចរណ៍ខ្នាតធំ ១ គ្រឿងទៀតមានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចនៅខេត្តព្រះសីហនុ អ្នកជំនាញលើកឡើងថា នេះជាពន្លឺថ្មីមួយ សម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-30-0906-246424.html
ក្រុមហ៊ុនធុរកិច្ចកម្ពុជា និងកូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា សំដៅពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំង ២
នៅក្នុងវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-កូរ៉េ ដែលបានប្រារព្ធធ្វើទ្បើងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ វិស័យឯកជន ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗនៃប្រទេសកម្ពុជា និងកូរ៉េប្រមាណ ១៥០ ក្រុមហ៊ុន បានសម្រេចចុះអនុស្សរណៈយោគយល់គ្នាចំនួន ៥ ដើម្បីពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ចនិងវិនិយោគ នៃប្រទេសទាំង ២។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-28-1121-246381.html
ពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ស្នើជាថ្មីដល់ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី
ប្រជាសហគមន៍ប្រមាណ ១០០នាក់ ដែលមានបញ្ហាដីធ្លី មកពីឃុំចំនួន៣ នៅខេត្តកំពង់ស្ពឺ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញដល់ក្រសួងពន្លឿនការដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2023/01/26/citizens-request-the-mol-to-resolve-land-disputes/
ពលរដ្ឋជាង៧០០គ្រួសារនៅខេត្តឧត្ដរមានជ័យ ស្នើក្រសួងផ្ដល់ដីឱ្យពួកគាត់វិញ ក្រោយក្រុមហ៊ុនក្ស័យធននិងចេញពីដីជម្លោះ
ពលរដ្ឋមានជម្លោះដីធ្លីជាមួយអតីតក្រុមហ៊ុនស្ករអំពៅ នៅខេត្តឧត្ដរមានជ័យ បានជំរុញទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយវិវាទដីធ្លី ដោយប្រគល់ដីជូនពួកគាត់វិញ និងផ្តល់បណ្ណកម្មសិទ្ធិ ក្រោយក្រុមហ៊ុននេះក្ស័យធន និងដកខ្លួនចេញពីដីសម្បទានសេដ្ឋកិច្ចដែលមានជម្លោះជិត១០ឆ្នាំ។ ...
ក្រសួងយុត្តិធម៌ និងការិយាល័យមេធាវី Building Bridge USA ចុះ MoU លើការ “លើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ និងការប្រើប្រាស់បណ្ណាល័យច្បាប់អេឡិចត្រូនិក”
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌កម្ពុជា ជាមួយការិយាល័យមេធាវី Building Bridge USA (BBUSA) លើការ “លើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ និងការប្រើប្រាស់បណ្ណាល័យច្បាប់អេឡិចត្រូនិក”នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣ នៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-28-0904-246375.html
កម្ពុជាដាក់ដំណើរការគម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរក្នុងខេត្តចំនួន ៣
ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរនៅកម្ពុជា អង្គការហេឡែន ខេលល័រ អន្តរជាតិ គាំទ្រដោយក្រសួងសុខាភិបាល បានចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរនៅក្នុងខេត្តគោលដៅចំនួន ៣។ ...
សែម ពិសី
https://www.postkhmer.com/national/2023-01-28-1114-246380.html
លទ្ធផលបឋមនៃជម្រឿនសត្វស្លាប កត់ត្រាសត្វស្លាប ៩១ ប្រភេទ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង ៣៤ ប្រភេទនៅតំបន់ការពារទេសភាពអន្លង់ព្រីង
លទ្ធផលបឋមនៃជម្រឿនសត្វស្លាបទឹកអាស៊ីប្រចាំឆ្នាំ ២០២៣ បានបង្ហាញថា សត្វស្លាបចំនួន ៩១ ប្រភេទ ត្រូវបានកត់ត្រានៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងចំនួន ៣៤ ប្រភេទ ត្រូវបានកត់ត្រានៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។ ...
រី សុចាន់
https://www.postkhmer.com/national/2023-01-28-1323-246386.html
ក្រសួងបរិស្ថានប្រកាសបើកគម្រោង «លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការអនុវត្តកសិរុក្ខកម្ម និងក្សេតបរិស្ថាន» នៅស្រុកក្រវាញ ខេត្តពោធិ៍សាត់
ក្រសួងបរិស្ថានប្រកាសបើកគម្រោង «លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការអនុវត្តកសិរុក្ខកម្ម និងក្សេតបរិស្ថាន» នៅស្រុកក្រវាញ ខេត្តពោធិ៍សាត់ ដែលមានរយៈពេល ២ ឆ្នាំ ក្រោមហិរញ្ញប្បទានរបស់ក្រសួងបរិស្ថាន។ ...
រី សុចាន់
https://www.postkhmer.com/national/2023-01-28-1329-246387.html
ក.ប.ប. គ្រោងសហការរៀបចំសិក្ខាសាលា ៥ លើកទៀត ដើម្បីចូលរួមផ្តល់ចំណេះដឹងដល់មន្ត្រីអនុវត្តន៍ច្បាប់
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយទីភ្នាក់ងារ GIZ គ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ចំនួន ៥ លើកបន្ថែមទៀត នៅទូទាំងប្រទេសបន្ទាប់បានបញ្ចប់បេសកកម្មផ្សព្វផ្សាយ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-29-1551-246404.html
CPP ដាក់ចេញគោលដៅយុទ្ធសាស្ដ្រចំនួន ៥ សម្រាប់រយៈពេល ៥ ឆ្នាំទៀត និងគាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណតិ្ដទី៧
គណបក្សប្រជាជនកម្ពុជា (CPP) បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន ៥ និងបណ្តាគោលនយោបាយធំៗជាអាទិភាពសម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀតនិងគាំទ្រលោក ហ៊ុន សែន ប្រធានគណបក្សនេះ ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ព្រមទាំងគាំទ្រលោក លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ...
រី សុចាន់
https://www.postkhmer.com/national/2023-01-30-0850-246431.html
ការថយចុះអតិផរណា មិនអាចកាត់បន្ថយបន្ទុកចំណាយលើការរស់នៅបានទេ
ទោះបីជាមានការព្យាករណ៍ថាអតិផរណានឹងធ្លាក់ចុះពី ៦,២ ភាគរយនៅឆ្នាំ២០២២ មកត្រឹម ២,៥ ភាគរយនៅឆ្នាំនេះក៏ដោយ ក៏ប្រជាជនកម្ពុជានៅតែបន្តប្រឈមមុខនឹងការលំបាកក្នុងការចិញ្ចឹមជីវិតនៅក្នុងខែដំបូងនៃឆ្នាំ២០២៣ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-slowing-inflation-fails-to-ease-cost-of-living-burden
អំពាវនាវឲ្យចក្រភពអង់គ្លេសវិនិយោគលើវិស័យកសិកម្មកម្ពុជា
កម្ពុជាបានអំពាវនាវឱ្យចក្រភពអង់គ្លេសពិចារណាលើការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម បន្ទាប់ពីបានកត់សម្គាល់ថាវាជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្ម និងផលិតកម្មរបស់កម្ពុជា។ ...
ឆន រស្មី
https://kiripost.com/stories/call-for-uk-to-invest-in-cambodias-agriculture-sector
ក្រុមនិស្សិតសកលវិទ្យាល័យ Salford បានមកទស្សនាដំរីកម្ពុជាដែលមានជើងសិប្បនិម្មិត
អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតមកពីសកលវិទ្យាល័យ Salford បានត្រឡប់មកពីដំណើរទស្សនកិច្ចផ្សព្វផ្សាយទៅកាន់ប្រទេសកម្ពុជា ជាទីដែលពួកគេបានជួបជាមួយអ្នកប្រើប្រាស់ជើងសិប្បនិម្មិតជាច្រើន រួមទាំងដំរីផងដែរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3JttS5c
ក្រសួងវប្បធម៌ ជំរុញក្រសួងពាក់ព័ន្ធឱ្យជួយទប់ស្កាត់រាល់ការវាយបំផ្លាញសំណង់បេតិកភណ្ឌ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរ ដែលស្ថិតក្នុងសេនាធិការរបស់ក្រសួងចំនួនបី ចូលរួមការពារវត្ថុបុរាណ និងសំណង់បេតិកភណ្ឌ ជាពិសេស នៅតាមវត្តអារាមទូទាំងប្រទេស ដើម្បីបង្ក្រាប ព្រមទាំងទប់ស្កាត់រាល់ការរំលោភបំពាន និងវាយ ...
ហង្ស ពណ្ណរាយ
https://bit.ly/40aCio1
ក្រុមហ៊ុនយន្តហោះពីររបស់ឥណ្ឌូនេស៊ីត្រៀមបើកជើងហោះហើរត្រង់មកកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីយ៉ាងហោចណាស់ ២ បានត្រៀមជើងហោះហើរត្រង់ ដែលអាចនឹងចាប់ផ្តើមជាមួយនឹងជើងហោះហើរដែលបានគ្រោងទុកក្នុងមួយសប្តាហ៍ពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ទីក្រុងភ្នំពេញក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ...
គង់ អារៃ
https://bit.ly/3Hk0gEQ
ស៊ីម៉ាក់ ចាប់ផ្តើមបញ្ជូនកងកម្លាំងប្រតិបត្តិការបោសសម្អាតមីន ក្នុងខេត្តគោលដៅទាំងប្រាំ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ CMAC បានចាប់ផ្ដើមបញ្ជូនកងកម្លាំងចុះប្រតិបត្តិការបោសសម្អាតមីន ទៅកាន់បណ្ដាខេត្តគោលដៅចំនួនប្រាំ ដើម្បីរំដោះផ្ទៃដីមានគ្រាប់មីនក្នុងឆ្នាំ២០២៣ ឱ្យបានជាង ១ម៉ឺនហិកតា ដើម្បីឈានទៅប្រកាសភូមិ ...
ហង្ស ពណ្ណរាយ
https://bit.ly/3Y3UVIq
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងចាប់ផ្តើមនាខែមីនា ខាងមុខនេះ
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងចាប់ផ្តើមនៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីជំរុញបន្តឱ្យប្រជាពលរដ្ឋ និងអ្នកជួញដូរ ចូលរួមការពារសត្វព្រៃដែលនៅសេសសល់នៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្ស។ ...
ជា សុខនី
https://www.postkhmer.com/national/2023-01-27-0943-246348.html
ការកំណត់អត្តសញ្ញាណសត្វផ្សោតក្នុងឆ្នាំ ២០២៣ នេះ ត្រូវបានចាប់ផ្តើមធ្វើ
ការកំណត់អត្តសញ្ញាណសត្វផ្សោតលើកទី១ នៃឆ្នាំ ២០២៣ នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ ១៧ ខែមករា ឆ្នាំ ២០២៣ ដោយមានការចូលរួមផងដែរពីសំណាក់ក្រុមអ្នកជំនាញអន្តរជាតិមកពីកម្មវិធីស្រាវជ្រាវសត្វផ្សោតសារ៉ាសូតា គណៈកម្មការថនិកសត្វសមុទ្រសហរដ្ឋអាមេរិក និងក្រុមអ្នកឯកទេសថនិកសត្វសមុទ្រ IUCN SSC។ នេះបើយោងតាមអង្គការ WWF ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-27-1523-246363.html
ស្ថានទូតអង់គ្លេសនឹងបើកកិច្ចពិភាក្សាពិគ្រោះយោបល់ លើគម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈ MRT ក្នុងរាជធានីភ្នំពេញ
លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមក្នុងកម្មវិធីពិភាក្សាពិគ្រោះយោបល់ អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ជាពិសេសលើគម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈ MRT ក្នុងរាជធានីភ្នំពេញ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-27-0823-246364.html
ស្នងការនគរបាលម៉ាឡេស៊ីជួបពិភាក្សាការងារ ស្តីពី«ការជួញដូរមនុស្ស» ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ
ស្នងការនគរបាលនៃម៉ាឡេស៊ី ស្វែងរកកិច្ចសហការ និងផ្តល់ព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ និងជួយសង្គ្រោះការជួញដូរមនុស្ស ខណៈប្រជាពលរដ្ឋម៉ាឡេស៊ីដែលត្រូវបានជនឆបោក នាំយកមកបម្រើការងារនៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។ ...
យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-01-27-0903-246369.html
អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយសំណុំទិន្នន័យថ្មីអំពី «សីតុណ្ហភាពផ្ទៃទឹកសមុទ្រ ពី MODIS Aqua»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផលិត និងផ្សាយសំណុំទិន្នន័យថ្មីអំពី «សីតុណ្ហភាពផ្ទៃទឹកសមុទ្រ ពី MODIS Aqua»។ សំណុំទិន្នន័យថ្មីពីរភាសានេះមាន ទិន្នន័យសីតុណ្ហភាពលើផ្ទៃសមុទ្រជាមធ្យម នៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យអាចបង្ហាញជាទម្រង់ផែនទីអន្តរ ...
កម្ពុជាច្រានចោលខ្លឹមសារព័ត៌មាន ដែលចុះផ្សាយថា កម្ពុជាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធ និងច្រានចោល ខ្លឹមសារព័ត៌មាន ដែលចុះផ្សាយថា កម្ពុជាបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ពាក់ព័ន្ធការផ្តល់ជំនួយបណ្តុះបណ្តាលបច្ចេកទេសដោះមីន ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-01-25-1940-246282.html
រដ្ឋាភិបាលចំណាយថវិកាសរុបជាង ៥ លានដុល្លារ ដល់កម្មការិនីជាស្ត្រីសម្រាលកូនជាង ៥ ម៉ឺននាក់ ក្នុងឆ្នាំ ២០២២
យោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេលពេញ១ ឆ្នាំ គឺក្នុងឆ្នាំ ២០២២ ថវិកាសរុបប្រ ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-01-25-2001-246283.html
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនៅខេត្តបាត់ដំបង នឹងឆ្លើយតបតម្រូវការរបស់ពលរដ្ឋនៅតំបន់ឆ្ងាយៗ
គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតស្ថិតនៅក្នុងក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ( Provincial water supply and Sanitation project ) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវបានបើកការដ្ឋានសាងសង់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ ...
យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-01-26-1715-246312.html