​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​ដែល​មាន​ស្រាប់​អំពី​ «​សម្បទាន​រ៉ែ​នៅ​កម្ពុជា​ (១៩៩៥-២០២២)»

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​ដែល​មាន​ស្រាប់​អំពី​ «​សម្បទាន​រ៉ែ​នៅ​កម្ពុជា​ (១៩៩៥-២០២២)»​។​ សំណុំ​ទិន្នន័យ​នេះ​ពិពណ៌នា​អំពី​ការ​ផ្តល់​សម្បទាន​រ៉ែ​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៩៥​ ដល់​ឆ្នាំ​២០២២​។​ ទិន្នន័យ​នេះ​ត្រូវ​បាន​ប្រមូល​ចងក្រង​មក​ពី​ប្រភព​ផ្សេងៗ​គ្នា​ជា​ច្រើន​ ដូច​ជា​ ឯកសារ​រដ្ឋាភិបាល​ សារព័ត៌មាន​ ទិន្នន័យ​ក្រុមហ៊ុន​ របាយការណ៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ឯកសារ​បោះពុម្ពផ្សាយ​ផ្សេង​ទៀត​ក្រោម​ទម្រង់​ជា​ pdf​ និង​ shapefile​។​ ទិន្នន័យ​ភូមិសាស្ត្រ​ត្រូវ​បាន​កំណត់​យក​តាម​ប្រព័ន្ធ​គោល​ WGS​ 84,​ Zone​ 48N​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​អំពី​ «​សម្បទាន​រ៉ែ​នៅ​កម្ពុជា​ (១៩៩៥-២០២២)»​។​