សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ស្តី​ពី​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អំពី​វិធានការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ផ្នែក​បុរី​

​នៅ​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២៣​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អំពី​វិធានការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ផ្នែក​បុរី​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ វិធានការ​នេះ​មាន​គោលបំណង​រក្សា​នូវ​ស្ថិរភាព​ក្នុង​វិស័យ​សំណង់​ ដែល​នឹង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ ចំ​ពេល​មាន​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ពិភពលោក​។​ វិធានការ​នេះ​ក៏​ធានា​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម​ទៅ​ទាប​ មាន​លទ្ធភាព​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​ក្នុង​តំលៃ​សមរម្យ​ផង​ដែរ​។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf