ODC English Site

កម្ពុជា​លើកលែង​ពន្ធ​លើ​ទំនិញ​ដែល​មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក

រដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​អនុវត្ត​ពន្ធ​០​ភាគរយ​លើ​ទំនិញ​ដែល​មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក​ ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://shorturl.at/PEC6C

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​លើកលែង​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ភ្ជាប់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ក្នុង​ការ​ដាក់​ពាក្យ​ធ្វើការ​ចំពោះ​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​

នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២៥​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​លើកលែង​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ភ្ជាប់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ក្នុង​ការ​ដាក់​ពាក្យ​ធ្វើការ​ចំពោះ​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​។​​ដើម្បី ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

ស៊ីម៉ាក់៖ មានគ្រាប់បែកទម្លាក់ពីយន្តហោះយោធាថៃនៅទិសឧត្តរមានជ័យចំនួន១ ៥៤៩គ្រាប់

អគ្គនាយកអង្គភាពស៊ីម៉ាក់(CMAC) លោកហេង រតនា បានលើកឡើងថា ផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមមួយ​បានឱ្យដឹងថា មានគ្រាប់បែកទម្លាក់ពីយន្តហោះយោធាថៃនៅទិសឧត្តរមានជ័យចំនួន១ ៥៤៩គ្រាប់។​ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-10-2152-262914

សេចក្តីប្រកាសព័ត៌មានស្តីពីការច្រានចោលចំពោះការលើកឡើងរបស់ក្រសួងការបរទេសថៃលើករណីទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់ព្រំដែន

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការច្រានចោលចំពោះការលើកឡើងរបស់ក្រសួងការបរទេសថៃលើករណីទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់ព្រំដែន។កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ ...

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន

ទាញយក៖ pdf

កម្ពុជា​ថ្កោលទោស​ការ​គំរាម​របស់មេទ័ពថៃដែលប្រកាសដណ្តើមកាន់កាប់​ប្រាសាទមុនពេលចូលនិវត្តន៍

កម្ពុជា​បាន​ថ្កោលទោស​មេទ័ព​ថៃ​ លោក ប៊ុនស៊ីន ផាត់ឃ្លាំង ចំពោះ​ផែនការ «​គិត​ទុកជាមុន​» និង ​«ដោយ​ចេតនា​» ក្នុង​ការ​វាយប្រហារ​ប្រាសាទ​តា​ក្របី និង​បិទ​ប្រាសាទ​តាមាន់​ធំ ខណៈ​សេចក្តីរាយការណ៍បានឱ្យដឹងថាស្ថានភាពនៅ​ព្រំដែន​នៅតែមានភាពស្ងប់ស្ងាត់។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-condemns-thai-generals-temple-attack-threats

ស្ថានីយ​​អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ បើក​ដំណើរការ​នៅ​ខេត្ត​ពោធិ៍សាត់

ស្ថានីយ​ផលិតថាមពល​អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០​មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាម​ពល​របស់ក្រុមហ៊ុន SchneiTec ZEALOUS ដែល​ស្ថិត​ក្នុង​​ខេត្ត​ពោធិ៍សាត់​ត្រូវបាន​បើក​ឱ្យ​ដំណើរការ​ជាផ្លូវ​ការ​ហើយ។​​​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-8-1743-262910

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជា​គឺ​​ជាគោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព​បំផុត​​

បើ​ទោះបី​ជម្លោះ​នៅ​តាម​ព្រំដែនកម្ពុជា-ថៃ​ដែល​បង្ក​ឡើង​ពី​ការ​​ចូល​ឈ្លាន​ពាន​ពី​សំណាក់យោធាថៃមក​លើ​បូរណភាព​ដែនដី​កម្ពុជា​ បាន​អូសបន្លាយ​​ពេល​ជាង ២​ ខែ​​ហើយ​ក៏​ដោយ ក៏​ស្ថាន​ភាពវិស័យ​ទេសចរណ៍​កម្ពុជា​នៅ​តែ​​បង្ហាញ​សញ្ញា​វិជ្ជមានដដែល។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-10-722-262912

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា​រាល់​អ្នក​សារព័ត៌មាន​អន្តរជាតិ​ដែល​ចូល​មក​រាយការណ៍​ក្នុង​ជម្លោះ​ត្រូវ​បាន​ស្វាគមន៍​និង​សម្រប​សម្រួល

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ សរុប​ជាង ១០០​នាក់​ បាន​ចុះ​យក​ព័ត៌មាន​អំពី​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ថៃ​និង​កម្ពុជា ក៏​ដូចជា​ទិដ្ឋភាព​ផ្សេងៗ​ដែល​ជា​ផល​ប៉ះពាល់​បង្កល​ឡើង​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​នេះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-8-1635-262909

អនុព័ន្ធយោធាអន្តរជាតិចុះពិនិត្យតំបន់មានជម្លោះក្នុងខេត្តឧត្តរមានជ័យ

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជាចំនួន ១៤រូបមកពី ៩ប្រទេស បានចុះទៅទស្សនកិច្ចតំបន់ដែលរងផលប៉ះពាល់ដោយការទម្លាក់គ្រាប់បែករបស់យោធាថៃនៅក្នុងស្រុកបន្ទាយអំពិលនៅថ្ងៃអាទិត្យនេះដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង និងទីតាំងជនភៀសខ្លួនបន្ទាប់ពីកម្ពុជាបានអនុវត្តបទឈប់បាញ់ពេញលេញ។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-10-125-262913

ក្រសួងការពារជាតិ​៖ ការប្រកាស​របស់​មេភូមិ​ភាគ​២​ថៃ ជា​ចេតនា​ចង់​ឈ្លានពាន​ទឹកដី​កម្ពុជា

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា បានប្រកាស​ដល់​សាធារណជន និង​សហគមន៍​អន្តរជាតិ​អំពី​ការប៉ុនប៉ង​ឈ្លានពាន​ទឹកដី​កម្ពុជា​ដោយ​ចេតនា និង​គិតទុក​ជាមុន ពី​សំណាក់​មេបញ្ជាការ​យោធភូមិភាគ​ទី​២ ប៊ុន​ស៊ីន ផាត់​ឃ្លាំង​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-11-656-262915

ឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភច្បាប់ កំពុងត្រូវបានស៊ើបអង្កេត ខណៈព្រំដែនស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់

ការប៉ះទង្គិចនៅតាមព្រំដែនរយៈពេល៥ថ្ងៃកាលពីខែមុនដែលតាមតួលេខផ្លូវការបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤០នាក់ស្លាប់ភាគច្រើនជាជនស៊ីវិល ទាំងកម្ពុជា និងថៃនៅតែចោទប្រកាន់គ្នាទៅវិញទៅមកពីការបើកការវាយប្រហារមុន និងការរំលោភច្បាប់អន្តរជាតិ ខណៈអ្នកស៊ើបអង្កេតកំពុងធ្វើការផ្ទៀងផ្ទាត់ការចោទប្រកាន់ទាំងនេះ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/war-crimes-legal-breaches-under-probe-as-border-holds-uneasy-calm/

អត្រា​ពន្ធគយ ០% អនុវត្ត​ចំពោះ​ទំនិញ​ផលិត​នៅ​អាមេរិក និង​​មិន​ទាន់​ប្រើប្រាស់​តែ​ប៉ុណ្ណោះ​

រាល់គ្រប់​​ប្រភេទ​មុខ​ទំនិញ​ដែល​មាន​ប្រភព​ដើម​ផលិត​នៅ​សហរដ្ឋអាមេរិក​ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​​នៅ​សហរដ្ឋអាមេរិក​រួចហើយ​ នឹង​ត្រូវ​បង់​ពន្ធ​គយ​តាម​ច្បាប់​របស់​កម្ពុជាជា​ធម្មតា ដោយ​លើក​លែង​តែ​​ប្រភេទ​ទំនិញ​ថ្មី​ ដែល​ត្រូវ​បាន​កំណត់​ក្នុង​អត្រា​ពន្ធគយ ០%។ នេះ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-8-1214-262906

អ្នកសង្កេតការណ៍អាស៊ានចាប់ផ្ដើម​បេសកកម្ម​ពង្រឹង​បទឈប់បាញ់​​កម្ពុជា-ថៃ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team-IOT) ដែលមានតំណាងមកពីប្រទេសអាស៊ានចំនួន ៧ បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនភ្លាមៗនៅខេត្តឧត្តរមានជ័យ ក្រោយកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-8-121-262904

ក្រសួងទេសចរណ៍សហការអភិ​រ​ក្សសត្វដំ​រី​​ស្រុក ដែលនៅសេសសល់ចុងក្រោយបង្អស់ ក្នុងខេត្តរតនគិរី

សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ដែល​កំពុង​តែ​អភិ​រ​ក្សដំ​រី​​ស្រុកចុងក្រោយ​គេ​បង្អ​ស់ក្នុង​ខេត្ត​រតន​គិរី​ ទទួ​ល​បានកិច្ចសហការណ៍គាំទ្រពីក្រសួងទេសចរណ៍ ក្នុងកិច្ចការពារពូជដំរី ​ដែលនៅ​សេស​សល់​នេះ ក៏ដូច​ជាជួយផ្សព្វផ្សាយពីសក្តានុពលអេកូទេសចរណ៍នៅតំបន់នោះផងដែរ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-8-1153-262903

សេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ។សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ ថាជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។ ...

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា

ទាញយក៖ pdf

អ្នក​សម្រប​សម្រួល​​​អង្គការ​សហ​ប្រជាជាតិ​ស្ដីទី​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​និងថៃ​

លោក សាដា អ៊ូម៉ាអាឡាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា តំណាងអង្គការយូណេស្កូ បានអំពាវនាវឱ្យទាំងកម្ពុជា និងថៃ គោរព​បទឈប់បាញ់នាសំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-8-924-262900

អ្នកដែលទារប្រាក់ពីពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារ ប្រឈមជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះអ្នកដែលពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅទូទាំងប្រទេស។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-8-750-262899

សេចក្តីជូនដំណឹងស្ដីពីអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្ដីពីអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា។អធិការការងារនឹងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនដែលប្រព្រឹត្តិអំពោះល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា។ ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

ផលិតផល​ស្រូវអង្ករ​នាំថវិកាចូលជាតិ​បាន​ជាង ១,២​ ពាន់​លាន​ដុល្លារ

ការ​នាំ​ចេញ​​ស្រូវ​អង្ករ​របស់​កម្ពុជា​ទៅទីផ្សារ​អន្តរជាតិ​ ក្នុង​រយៈ​ពេល ៧​ខែ ​ដើម​ឆ្នាំ​២០២៥ មាន​ទឹក​ប្រាក់​សរុប​ជាង ១,២​ ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត ១៥​% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៤។ ប្រទេស​/ដែនដី​ចំនួន ៦៥ បាន​ទទួល​ទិញ​ស្រូវ​អង្ករ​ពី​កម្ពុជា។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-7-1837-262898

CBC៖​ ការ​ស្នើ​សុំឥណទាន​លក្ខណៈ​បុគ្គល​ប្រើ​ប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ធ្លាក់​ចុះ​ជិត ២០%

ចំនួននៃ​ពាក្យ​​ស្នើសុំឥណទាន​លក្ខណៈ​បុគ្គល​ប្រើ​ប្រាស់​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ​ក្នុង​ត្រីមាសទី ២ ឆ្នាំ​២០២៥ បានថយ​ចុះ​ប្រមាណ​ជាង ១៥​%​ ខណៈ​អនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៩០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ត្រឹម +៧,៤% ក្នុងត្រីមាសទី​២ នេះ​​។ ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2025-8-7-1557-262896

កម្ពុជា​-ថៃ បាន​ព្រម​ព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់​គ្នាដ៏​លម្អិត បន្ទាប់​ពី​បាន​ជួប​ប្រជុំ​អស់​រយៈ​ពេល ៤ ថ្ងៃ

កម្ពុជា និងថៃបានព្រម​ព្រៀង​លើ​កិច្ចព្រមព្រៀងបទឈប់បាញ់លម្អិតក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) រយៈពេល​ ៤ថ្ងៃ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានបិទបញ្ចប់នៅថ្ងៃនេះ ទី៧ ខែសីហា ក្រោមការឃ្លាំមើលរបស់សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-7-1625-262897

វិទ្យាស្ថានAVIលើកឡើងពី​សារៈសំខាន់នៃការបើកចំហទំនាក់ទំនងជាមួយដៃគូអន្តរជាតិ ក្នុងពេលមានជម្លោះ

តាមរយៈការចុះសង្កេតផ្ទាល់រយៈពេល៤ថ្ងៃរបស់ខ្លួននៅតំបន់ជម្លោះព្រំដែន និងជម្រកជនភៀសសឹកនាពេលថ្មីៗនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI​)​បានពង្រឹងការយល់ដឹងយ៉ាងស៊ីជម្រៅ អំពីស្ថានភាពនៅលើមូលដ្ឋាន និងសារៈសំខាន់នៃការរក្សាបណ្តាញបើកចំហនៃទំនាក់ទំនងរវាងតួអង្គរដ្ឋ និងមិនមែនរដ្ឋ ក៏ដូចជារវាង ស្ថាប័នជាតិ និងដៃគូអន្តរជាតិ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-7-1459-262894

សេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹក

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី​ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹក។វិទ្យាស្ថានចក្ខុវិស័យអាស៊ី​ សូមអំពាវនាវ អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងស្ថាប័នមនុស្សធម៌ពាក់ព័ន្ធ បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយតម្រូវការមនុស្សធម៌ជាបន្ទាន់របស់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅ ពង្រឹងស្ថិរភាពព្រំដែន និងការលើកកម្ពស់សន្តិភាពក្នុងតំបន់។ ...

វិទ្យាស្ថានចក្ខុវិស័យអាស៊ី

ទាញយក៖ pdf

កូន​សិស្សភៀស​សឹក​ជាង​១៥​ម៉ឺន​នាក់​មិន​បាន​ចូល​រៀន ខណៈសាលា​នៅ​បន្ត​បិទទ្វារ

កូន​សិស្សជាង​១៥ម៉ឺន​នាក់​មិន​អាច​ចូល​រៀន​​បាន​ទេ ​ដោយសារ​សាលា​ជា​ច្រើន​​នៅ​បន្ត​បិទទ្វារ​ ហើយ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​កំពុង​រស់​នៅ​ក្នុង​ទីតាំងភៀស​សឹក បើទោះ​បីជាមាន​​បទឈប់​បាញ់​ ក្រោយ​កម្ពុជា-​ថៃ​បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តាម ...

ឡុង សំនៀង និង ឃួន ណារីម​
https://khmer.cambojanews.com/over-150000-students-who-fled-conflict-have-no-access-to-lessons-as-schools-remain-shut/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gS5Vh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!