សេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹក
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹក។
វិទ្យាស្ថានចក្ខុវិស័យអាស៊ី សូមអំពាវនាវ អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងស្ថាប័នមនុស្សធម៌ពាក់ព័ន្ធ បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយតម្រូវការមនុស្សធម៌ជាបន្ទាន់របស់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅ ពង្រឹងស្ថិរភាពព្រំដែន និងការលើកកម្ពស់សន្តិភាពក្នុងតំបន់។
វិទ្យាស្ថានចក្ខុវិស័យអាស៊ី