ODC English Site

ស៊ីម៉ាក់រកឃើញគ្រាប់បែកMK-84របស់ថៃបន្ថែមទៀត, អ្នកជំនាញអន្តរជាតិអាចទៅពិនិត្យបាន

ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់ បានស្រាវជ្រាវរណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង​ និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង​ ដែលមានរន្ធគ្រាប់បែក នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៥​។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-31-1354-262828

សេចក្ដីជូនដំណឹងស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលសម្រេចពន្យារពេលនៃការប្រឡង ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥វិញ

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលសម្រេចពន្យារពេលនៃការប្រឡង ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥វិញ។ដើម្បីធានាឱ្យដំណើរការការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តទៅដោយរលូន និងបេក្ខជន គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធមានសុខសុវត្ថិភាព ក្រសួងគ្រោងនឹងរៀបចំវិធានមួយចំនួនដូចចែងក្នុងសេចក្តីជូនដំណឹងនេះ។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាដែលបានវិលត្រឡប់ពីប្រទេសថៃឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជាក្រោមឈ្មោះថា "អាហារូបករណ៍សម្តេចតេជោ"

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាដែលបានវិលត្រឡប់ពីប្រទេសថៃឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជាក្រោមឈ្មោះថា “អាហារូបករណ៍សម្តេចតេជោ”។ចាប់តាំងពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែលបានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់។ និស្សិតចំនួន ១៧២នាក់ ក្នុងចំណោម ៤២៣នាក់ បានស្នើសុំអាហាររូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីការបដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់។ជាថ្មីម្តងទៀត កម្ពុជាសូមទាត់ចោលទាំងស្រុងការបន្តប្រឌិតអះអាងរបស់ថៃ ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចេញថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០២៥។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលចាត់ទុកថាជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

កម្ពុជាថាអាមេរិកសរសើរ​រឿង​ការចរចារពន្ធ ប៉ុន្តែតួលេខ​៣៦​ភាគរយ​នៅ​មិនទាន់ប្រែប្រួល

មន្ត្រី​ឱ្យ​ដឹង​ថា ​កម្ពុជា​បាន​ទទួល​ការ​កោត​សរសើរ​ពី​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​សម្រាប់​ដំណើរ​ការ​ចរចារ​​លើ​ពន្ធបដិការ ខណៈ​សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​អនុវត្តការ​ដំឡើង​ពន្ធ​នាំចូល​ចាប់ពី​ថ្ងៃទី​១ ខែសីហា នេះ។ ប្រទេស​ដៃគូពាណិជ្ជកម្មនានា​ដែល​មិនមាន​កិច្ច​ព្រម​ព្រៀង​​ដាច់ដោយ​ឡែក​នឹង​ប្រឈម​នឹង​ការ ...

ស៊ើង និមល់ និង ឡុង សំនៀង
https://khmer.cambojanews.com/cambodia-says-us-praised-trade-talks-but-36-tariff-still/

អាជ្ញាធរ​មីន​ចុះ​ពន្យល់​ប្រជាពលរដ្ឋ​ភៀស​សឹកពី​គ្រោះ​ថ្នាក់​នៃ​សំណល់​សង្គ្រាម មុន​ពេល​ត្រឡប់​ទៅ​ភូមិឋាន​វិញ

អាជ្ញាធរ​មីន​ ចុះ​​ផ្សព្វផ្សាយ​ការ​យល់ដឹង​អំពី​គ្រាប់បែក​ចង្កោម​ និង​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​ ដល់​ប្រជាពលរដ្ឋ​ភៀសសឹក​ដែល​កំពុង​ស្នាក់​នៅ​ទីតាំង​សុវត្ថិភាព​ក្នុង​ខេត្ត​ព្រះវិហារ ក្រោយ​ពេល​ទាហាន​ថៃ​ត្រូវ​បាន​រាយការណ៍​ថា បាន​ប្រើគ្រាប់​បែក​ចង្កោម​លើ​ដែន​ដី​កម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-30-177-262825

សំណល់រាវកខ្វក់ ជាង១លានម៉ែត្រគូប ត្រូវបានលួចបញ្ចេញចោល បង្កការបំពុលបរិស្ថាន

ក្រសួងបរិស្ថានបានរកឃើញយ៉ាងហោចណាស់សំណល់រាវចំនួន១ ៣៦៦ ៥៦០ ម៉ែត្រគូប ត្រូវ​បាន​រោង​ចក្រ​ ក្រុមហ៊ុន និងអគារពាណិជ្ជកម្មផ្សេងៗ ជិត៣០លួចបញ្ចេញ ដែលធ្វើឱ្យប៉ះ​ពាល់ដល់តំបន់​ទឹក​សា​ធារ​ណៈ បរិស្ថាន និង​ប្រជា​ព​លរ​ដ្ឋមូលដ្ឋាន គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-30-1453-262821

កម្ពុជា​ចោទប្រកាន់​ថៃបំពាន​កិច្ចព្រមព្រៀងបទឈប់បាញ់ និង​ឱ្យ​ភាគីថៃ​ដោះលែង​ទាហាន​ខ្មែរ​

យោធា​ថៃ ៧​នាក់​បានបំពាន​​បទ​ឈប់​បាញ់​ដោយពួកគេ​ដើរ​​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា។ លោក ​វិបុលសុភ័ក្រ្ត បាន​បង្ហាញ​រូបថត​បង្ហាញដល់​អនុព័ន្ធ​​យោធា​នូវ​ពី​សកម្មភាព​​ទាហាន​ថៃ​ទាំង​នោះ​អង្គុយ​ក្នុង​ដីកម្ពុជា ដោយ​មិន​ព្រមចាកចេញ​រហូត​ដល់​ពេល​យប់​ទើប​ត្រឡប់​ទៅវិញ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-30-1535-262823

គ្រឹះស្ថានហិរញ្ញវត្ថុជា​ច្រើនបាន​​​សម្រេចលុបបំណុល​ចំពោះ​យោធិនទទួល​រងគ្រោះ​​ក្នុង​សមរភូមិជាមួយយោធា​ថៃ​​​

គ្រឹះស្ថានធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា កាន់តែ​ច្រើន​បានសម្រេចលុបចោល​​បំណុលទាំង​ស្រុង ​ដែល​​យោធិន​ពលី និង​យោធិនពិការ​បាន​ខ្ចី​ពីស្ថាប័ន​ខ្លួន ហើយ​ក៏​បាន​សម្រេច​​កាត់​បន្ថយ​បំណុល​មួយ​ចំនួន​​ចំពោះ​​យោធិន​​ដែល​​រងរបួស​ក្នុង​សមរភូមិប្រយុទ្ធ​ដើម្បី​​ការ​ពារ​ទឹកដី​ខ្មែរពី​ការ​ឈ្លាន ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-7-30-1457-262822

កុមារភៀសសឹកទទួលបានការចាក់វ៉ាក់សាំងជាបន្ទាន់ ដើម្បីទ​ប់ស្កា​ត់​ការ​ឆ្ល​ង​រាល​ដាល​នៃជំងឺផ្សេងៗ

ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋនៅពោធិ៍សាត់ បាត់ដំបង​ និងបន្ទាយមានជ័យជាដើម ជាពិសេសការ​ពារសុខ​ភាពកុមារ​ភៀស​សឹក ក្រសួងសុខាភិបាល និង​យូនី​សេហ្វ​បា​ន​បន្តសហការគ្នា ដើម្បីចាប់ផ្តើម និង​ជំរុញ​យុទ្ធ​នាកា​រ​ចាក់​​វ៉ាក់សាំងជាបន្ទាន់ ចាប់ពីថ្ងៃទី ២៨ ខែ កក្កដានេះតទៅ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-30-1036-262820

សេចក្តីប្រកាសព័ត៌មានស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងស្ថាប័នសមាជិកទាំងអស់ ប្តេជ្ញាអនុវត្តវិធានការសង្គ្រោះបន្ទាន់ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារវីរៈបុរសដែលបានស្លាប់បាត់បង់ជីវិត យោធិនរបួស និងពិការ និងជនស៊ីវិលដែលភៀសខ្លួនដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ ...

សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីការបដិសេធ​ការ​ចោទ​ប្រកាន់​របស់​ថៃ​អំពី​ការ​រំលោភ​បទ​ឈប់​បាញ់

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបដិសេធ​ការ​ចោទ​ប្រកាន់​របស់​ថៃ​អំពី​ការ​រំលោភ​បទ​ឈប់​បាញ់។កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលអាចចាត់ថាជាការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា ដែលនេះជាការណ៍ផ្ទុយស្រឡះពីពាក្យចោទប្រកាន់មានលក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ជនបរទេសដែលបង្រ្កាបបានពីទីតាំងឆបោកតាមអនឡាញនាពេល​ថ្មីៗនេះត្រូវបានឃុំខ្លួនរង់ចាំអនុវត្តការនិរទេស

ជនបរទេសរាប់ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបទូទាំងប្រទេសលើប្រតិបត្តិការឆបោក​តាមអ៊ីនធឺណិតនៅក្នុងខែកក្កដា ដោយបច្ចុប្បន្នពួកគេទាំងនោះ ខ្លះត្រូវបាននិរទេស ខណៈ​អ្នកផ្សេងទៀតកំពុងរង់ចាំការនិរទេស ហើយជាច្រើននាក់ទៀតកំពុងឃុំខ្លួននៅមណ្ឌលរបស់ខេត្ត និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)។ ...

ឃួន ណារីម​
https://khmer.cambojanews.com/online-scam-crackdown-thousands-held-deportations-underway/

ឈប់លឺសំឡេងកាំភ្លើង បន្ទាប់បទឈប់បាញ់បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ

អ្នកនាំពាក្យខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបញ្ជាក់ថា សំឡេងកាំភ្លើងធំ និងការបាញ់កាំភ្លើងបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីពាក់កណ្ដាលអធ្រាត្រ នៅតំបន់ដែលការប៉ះទង្គិចគ្នាដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/no-sounds-of-shooting-after-ceasefire-comes-into-effect-at-midnight/

កម្ពុជា​បដិសេធ​ម្ដងទៀត​ការ​ចោទ​ប្រកាន់​របស់ថៃ​ទាំងព្រឹក​ទាំង​ល្ងាច​ថាកម្ពុជា​បំពានបទឈប់បាញ់គ្នា

ទាំង​អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ សុទ្ធ​តែបាន​បដិសេធ​ម្ដងហើយ​ម្ដងទៀត​អំពី​ការ​ចោទ​ប្រកាន់​របស់​ភាគី​ថៃ​ដែល​ថា កងទ័ព​កម្ពុជា​បាន​បំពាន​បទ​ឈប់​បាញ់​គ្នាក្រោយ​ពេល​ម៉ោង​ ១២ រំលង​អធ្រាត្រ​យប់​មិញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-29-1834-262818

អង្គការ​ទស្សនៈ​ពិភពលោក​ជំរុញ​ឱ្យ​បន្ត​ការការពារ​កុមារ​ពេល​មាន​បទ​ឈប់​បាញ់​នៅតាម​ព្រំដែន

បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​ដែល​បានប្រកាស​ថ្មី​រវាង​កម្ពុជា និង​ថៃ អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បានបង្កើត​​ជាសកម្មភាព​បន្ទាន់​មួយ ខណៈ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​អាទិភាព​ដល់​ការការពារ និង​សុខុមាលភាព​របស់​កុមារ​ដែល​រង​ផលប៉ះពាល់​ដោយ​ជម្លោះព្រំដែន​​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-29-1630-262817

ក្រសួងណែនាំឱ្យអ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ជាបន្ទាន់នូវការប្រមាថថ្នាក់ដឹកបរទេស ក្នុងពេលមានជម្លោះព្រំដែន

ក្រសួងព័ត៌មានបានណែនាំឱ្យអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋាន ត្រូវបញ្ឈប់ជាបន្ទាន់ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃជម្លោះ ជាមួយប្រទេសនោះក៏ដោយ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-29-1623-262816

កម្ពុជា និងUNESCO ពង្រឹងកិច្ចសហការលើការងារអភិរក្សប្រភពទឹកក្រោមដី និងបេតិកភណ្ឌ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត និងលោក Sardar Umar Alam ប្រធានអង្គការយូណេស្កូ (UNESCO) ប្រចាំប្រទេសកម្ពុជា បានជួបពិភាក្សាការងារគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌នាថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-29-161-262812

សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ។សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai បានលើកអំពីជំហររបស់ខ្លួន ព្រមទាំងឆន្ទៈសម្រាប់ការឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីថៃ​ប្រើ​ផ្សែង​ពុលប្រឆាំង​នឹង​កម្ពុជា៖​ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ បានចេញសេចក្តីថ្លែងការណ៍ស្តីពីថៃ​ប្រើ​ផ្សែង​ពុលប្រឆាំង​នឹង​កម្ពុជា៖​ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់ដោយចេតនារបស់ប្រទេសថៃចំពោះផ្សែងពុល និងការបំពុលដោយយោធានៅក្នុងការឈ្លានពានយោធានាពេលថ្មីៗនេះប្រឆាំងនឹងទឹកដីកម្ពុជា។ ...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​

ទាញយក៖ pdf

កងទ័ពថៃបើកការបាញ់ប្រហារនៅខេត្តពោធិ៍សាត់របស់កម្ពុជា បន្ទាប់ពីកិច្ចប្រជុំអង្គការសហប្រជាជាតិបញ្ចប់

នៅម៉ោង ៥:០២ ព្រឹក នាថ្ងៃទី២៦ ខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ចប់ ថៃបានពង្រីកតំបន់ជម្លោះដោយការបាញ់ប្រហារកាំភ្លើងធំចំនួន ៥ គ្រាប់ទៅលើទីតាំងជាច្រើននៅស្រុកវាលវែង ខេត្តពោធិ៍សាត់របស់ប្រទេសកម្ពុជា។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/as-u-n-meeting-ends-with-call-for-peace-thai-troops-open-fire-in-cambodias-pursat-province/

ថៃនៅតែបន្តបាញ់ប្រហារលើកម្ពុជា ទោះបីឯកភាពជាគោលការណ៍ជាមួយលោក ត្រាំ លើបទឈប់បាញ់

កងទ័ពថៃនៅតែបន្តវាយប្រយុទ្ធជាមួយកម្ពុជា ទោះបីភាគីទាំងពីរបានឯកភាពជាគោលការណ៍លើបទឈប់បាញ់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ យ៉ាងណាក្តី។ ...

ឃួន ណារីម​
https://khmer.cambojanews.com/thailand-continues-to-open-fire-at-cambodia-even-as-it-agreed-with-trump-to-a-ceasefire/

បុគ្គលិក​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​ពលរដ្ឋ​សរុប ៤៥​នាក់​ដែល​បាន​ជាប់​នៅ​ប្រាសាទ​ព្រះវិហារ​បាន​ចាកចេញ​ដោយ​សុវត្ថិភាព

បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥ រូប បាន​រួចផុតគ្រោះថ្នាក់​ហើយ​ បន្ទាប់​ពីជាប់គាំងនៅលើប្រាសាទព្រះវិហារជាង ២ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លង​ទៅ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-26-1530-262784

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BjmAV
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!