សេចក្តីថ្លែងការណ៍ស្តីពីការបដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់។

ជាថ្មីម្តងទៀត កម្ពុជាសូមទាត់ចោលទាំងស្រុងការបន្តប្រឌិតអះអាងរបស់ថៃ ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចេញថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០២៥។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលចាត់ទុកថាជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf