សេចក្ដីជូនដំណឹងស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលសម្រេចពន្យារពេលនៃការប្រឡង ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥វិញ
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលសម្រេចពន្យារពេលនៃការប្រឡង ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥វិញ។
ដើម្បីធានាឱ្យដំណើរការការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តទៅដោយរលូន និងបេក្ខជន គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធមានសុខសុវត្ថិភាព ក្រសួងគ្រោងនឹងរៀបចំវិធានមួយចំនួនដូចចែងក្នុងសេចក្តីជូនដំណឹងនេះ។
ក្រសួងអប់រំ យុវជន និងកីឡា