សេចក្តីប្រកាសព័ត៌មានស្តីពីការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាដែលបានវិលត្រឡប់ពីប្រទេសថៃឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជាក្រោមឈ្មោះថា “អាហារូបករណ៍សម្តេចតេជោ”

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាដែលបានវិលត្រឡប់ពីប្រទេសថៃឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជាក្រោមឈ្មោះថា “អាហារូបករណ៍សម្តេចតេជោ”។

ចាប់តាំងពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែលបានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់។ និស្សិតចំនួន ១៧២នាក់ ក្នុងចំណោម ៤២៣នាក់ បានស្នើសុំអាហាររូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf