ODC English Site

​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ជួយ​សម្រេច​គោលដៅ​ទឹក​ស្អាត​

​ការ​ប្រើប្រាស់​ទឹក​ស្អាត​បាន​កើនឡើង​ដល់​៣៣១​លាន​ម៉ែត្រគូប​ក្នុង​ឆ្នាំ​ ២០១៩​ ខណៈ​ដែល​គោលដៅ​របស់​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ឲ្យ​គ្រួសារ​ទាំងអស់​នៅ​តំបន់​ទីក្រុង​មានទឹក​ស្អាត​ប្រើប្រាស់​នៅ​ ២០២៥​ ។​ ​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50697722/calls-on-private-sector-to-help-achieve-clean-water-targets

​ក្រសួង​អប់រំ​នឹង​បង្កើត​កន្លែង​អនាម័យ​ក្នុង​សាលារៀន​បន្ថែម​ទៀត​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​អំពាវនាវ​ដល់​សាលារៀន​នានា​ឲ្យ​តំឡើង​បង្គន់​អនាម័យ​និង​គ្រឿង​បរិក្ខារ​លាងដៃ​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​អនាម័យ​ល្អ​ក្នុង​ចំណោម​កុមារ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺឆ្លង​ផ្សេងៗ​។​ ...

សែន ដាវិដ
https://www.khmertimeskh.com/50697815/education-ministry-to-create-additional-school-based-hygiene-facilities

​ក្រសួង​ការងារ​៖​ រោងចក្រ​ចំនួន​២០០​អាច​ផ្អាក​ដំណើរការ​

​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​និយាយ​ថា​រោងចក្រ​ដល់​ទៅ​២០០​អាច​ផ្អាក​ផលិតកម្ម​របស់​ខ្លួន​នៅ​ខែ​នេះ​ដោយសារ​កង្វះ​វត្ថុធាតុដើម​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​។​ ...

ឃី សុវុទ្ធី
https://cambojanews.com/200-factories-could-suspend-operations-labor-ministry/

ប្រទេស​ជប៉ុន​បរិច្ចាគ​ថវិកា​ចំនួន​ ៩៦០.០០០​ ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម​

​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្តល់​វិភាគទាន​ថ្មី​ចំនួន​ ៩៦០.០០០​ដុល្លារ​ដល់​សមាសធាតុ​អន្តរជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​ការ​បន្ត​ដំណើរការ​នៃ​សាលាក្តី​ខ្មែរក្រហម​។​ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national-kr-tribunal/japan-donates-960000-khmer-rouge-tribunal

រឿង​បន្ទាប់​ពី​ជនជាតិ​ចិន​ចាក​ចេញពី​ក្រុងព្រះសីហនុ​

​ជាមួយនឹង​ការ​ហូរ​ចូល​នៃ​ជនជាតិ​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ​ដែល​ជា​ម្ចាស់​ដី​រក​ចំណូល​បាន​យ៉ាងច្រើន​ពី​ការ​ជួល​ដី​ឲ្យ​ជនជាតិ​ចិន​។​ ភ្ញៀវ​ដែល​មក​លេង​ទីក្រុង​តែងតែ​ត្អូញត្អែរ​អំពី​តំលៃ​ជួល​ខ្ពស់ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50697816/aftermath-of-chinese-exodus-from-sihanoukville

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​និង​ថៃ​ចុះ​កិច្ចព្រមព្រៀង​ដោះ​មីន​នៅ​តាម​ព្រំដែន​

​នៅ​ថ្ងៃ​អង្គារ​នេះ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​ស្រាវជ្រាវ​និង​បោសសំអាត​មីន​នៅ​តាម​តំបន់​ក្បែរ​ព្រំដែន​។​ ​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/cmac-tmac-ink-demining-agreements

​ថាមពលអគ្គីសនី​បន្ថែម​សំរាប់​កម្ពុជា​

ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា​ដំណាក់កាល​ទី​១​នៃ​រោងចក្រ​ថាមពល​HFO​ដែល​មាន​ទឹកប្រាក់​៣៨០​លាន​ដុល្លារ​នៅ​ស្រុក​ល្វាឯម​ខេត្តកណ្តាល​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែមេសា​ហើយ​អាច​ផលិត​ថាមពល​បាន​១០០​មេ​ហ្គា​វ៉ា​ត់​។​ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cambodia-powers

អង្គភាព​ប្រឆាំង​អំពើពុករលួយឃាត់ខ្លួន​អតីត​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុសង្ស័យ​ពាក់ព័ន្ធ​អំពើ​ពុករលួយ

លោក​ នួន ប៉ុក អតីត​ប្រធាន​មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១ ​មីនា​។ ការចាប់ខ្លួន​នេះ​ដោយសារ​មាន​ការសង្ស័យថា លោក​បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​អំឡុងពេល​កំពុងកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ​ ២០១៦ ​ដល់​ឆ្នាំ​ ២០១៨​។ ...

ខន សាវិ
http://bit.ly/38lfIgn

​ផ្លូវ​ល្បឿន​លឿន​តំលៃ​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ក្រុងព្រះសីហនុ​រួចរាល់​បាន​២០​ភាគរយ​

​យោង​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ (MPWT)​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​រួចរាល់​បាន​២០​ភាគរយ​ហើយ​ចាប់តាំងពី​ការ​សាងសង់​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​កាលពី​ឆ្នាំ​មុន​។​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50697727/billion-dollar-highway-to-sihanoukville-20pct-ready

ពីរ​ខែ​ដំបូង​ឆ្នាំ​២០២០​ ភ្ញៀវ​អន្តរជាតិ​ទៅ​លេង​ខេត្តសៀមរាប​ធ្លាក់​ចុះ​ ៣៧​ភាគរយ​

​ឧទ្យាន​បុរាណ​អង្គរ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៣៤១.៤៩៤​នាក់​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​ដែល​តួលេខ​នេះ​បង្ហាញ​អោយ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ ៣៧​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50697592/cambodias-famed-angkor-sees-37-percent-drop-in-foreign-tourists-in-first-2-months

អ្នកទិញ​ផ្ទះ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ឡើងថ្លៃ​ផ្ទះ​

​បន្ទាប់​ពី​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អំពី​ផែនការ​អនាគត​ដើម្បី​បញ្ចូល​ស្រុក​ល្វាឯម​ទៅ​ជា​សង្កាត់​ថ្មី​មួយ​របស់​រាជធានី​ភ្នំពេញ​តម្លៃ​អចលនទ្រព្យ​ និង​ដីធ្លី​ក្នុង​តំបន់​នេះ​អាច​នឹង​មានការ​ឡើងថ្លៃ​ខ្ពស់​។​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50697728/price-hike-warning-issued-to-house-buyers

រដ្ឋ​មន្ដ្រី​កសិកម្ម​ជំរុញ​អោយ​មន្ត្រី​ធ្វើ​អធិការ​កិច្ច​លើ​ថ្នាំ​កសិកម្ម​បន្លំ​គុណភាព

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន កាលពី​ថ្ងៃ​ចន្ទ បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ និង​អ្នកពាក់ព័ន្ធ ពង្រឹង​ការធ្វើ​អធិការកិច្ច និង​ការអនុវត្ត​ច្បាប់​ក្នុងការ​ទប់ស្កាត់​ការហូរចូល​ដោយ​ខុសច្បាប់ និង​ការ​ក្លែងបន្លំ​គុណភាព​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​។​​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50697605/banned-pesticides-should-be-stopped

សភាពាណិជ្ជកម្ម​បារាំង​គាំទ្រ​ការ​ឧបត្ថម្ភ​ធន​លើ​វិស័យ​ទេសចរណ៍​

​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង​ (FCCI)​ នៅ​កម្ពុជា​បាន​គាំទ្រ​វិធាន​ការណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​។​ ...

ខន សាវិ
https://www.phnompenhpost.com/national/french-chamber-supports-tourism-sector-subsidies

កិច្ចព្រមព្រៀង​គម្រោង​ថាមពល​ដើរ​ដោយ​ខ្យល់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើតឡើង​នៅ​ឆ្នាំ​នេះ​

​លោក​ វិច​ទ័​រ​ ហ្សូ​ នា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ រដ្ឋាភិបាល​រំពឹង​ថា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ Blue​ Circle​ ដែល​គ្រប់គ្រង​ដោយ​ប្រទេស​បារាំង​ដើម្បី​អភិវឌ្ឍ​គម្រោង​កសិដ្ឋាន​រោងចក្រ​អគ្គិសនី​ដើរ ...

ធូ វិរៈ
https://www.phnompenhpost.com/national/wind-power-project-deal-expected-year

រដ្ឋាភិបាល​នឹង​ចុះ​កិច្ចព្រមព្រៀង​រក​ប្រេង​ក្នុង​ប្លុក ​VIII ​ជាមួយ​ EnerCam

រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​កាណាដា EnerCam Resources Co. Ltd. (EnerCam) និង​ចុះ​កិច្ចព្រមព្រៀង​រុករក​ប្រេង​នៅក្នុង​ប្លុក VIII ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើ​យោងតាម​មន្ដ្រីជាន់ខ្ពស់​នៃ​​អគ្គនាយកដ្ឋាន​ប្រេងកាត​។​ ...

ធូ វិរៈ
http://bit.ly/2TwGRrp

លោក​ ហ៊ុន សែន និង​ក្រសួង​សុខាភិបាល​បញ្ជាក់​ជាថ្មី​ថា កម្ពុជា​មិនមាន​ជំងឺឆ្លង​ ខូវិដ-១៩ ​ទេ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ក្រសួងសុខាភិបាល បាន​បញ្ជាក់​សាជាថ្មី​ថា កម្ពុជា​មិនមាន​ករណី​ជំងឺឆ្លង ខូវិដ-១៩ ឬ​ដែល​គេ​ហៅ​ម្យ៉ាង​ទៀតថា វីរុស​កូរ៉ូណា​នោះទេ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​វិធានការ​ការពារ​ប្រសើរ​ជាង​ព្យាបាល​។ ...

នៀម ឆេង
http://bit.ly/2Tv0RdW

ការនាំចេញ​អង្ករ​បាន​កើនឡើង​ ២១% ​ទោះបី​ការដឹកជញ្ជូន​កំពុង​រង​ផលប៉ះពាល់​ដោយសារ​វីរុស​កូរ៉ូណា​ក៏ដោយ

ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២០ នេះ​បាន​កើនឡើង​ប្រមាណ​ជាង ២១ ​ភាគរយ បើទោះបី​ជា​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺឆ្លង COVID-19 កំពុង​បង្កក្តី​បារម្ភ​ និង​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​នោះ​ក៏ដោយ​។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ...

ហ៊ឹន ពិសី
http://bit.ly/2vAU5Lz

​មូលនិធិ​សប្បុរសធម៌ ​BIN​ និង​ TGB​គាំទ្រ​ដល់​ការ​អប់រំ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ឆ្នាំ​នេះ​មូលនិធិ​សប្បុរសធម៌​TGB​ ដែល​ជា​យីហោ​សប្បុរសធម៌​របស់​ BBIN​បាន​សហការ​ជាមួយ​មូលនិធិ​កុមារ​កម្ពុជា​ (CCF)​ និង​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន​ ៤០,០០០​ ដុល្លារ​ដល់​គម្រោង​អប់រំ​ផ្សេងៗ​ដើម្បី​គាំទ្រ​ដល់​កុមារ​ងាយ​រង​គ្រោះ​នៅ​កម្ពុជា​។​ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50697539/bin-tgb-charity-support-childrens-education-in-cambodia

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ជំរុញ​ឱ្យ​មាន​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ជៀសវាង​ការ​កកស្ទះ​នៅ​ច្រកព្រំដែន​

​យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ការ​អនុវត្ត​ច្រក​ឆ្លងកាត់​ព្រំដែន​ដាច់​ដោយឡែក​ និង​ច្រក​សេវា​ចេញចូល​តែ​មួយ​តាម​ច្រកព្រំដែន​ថៃ​ និង​វៀតណាម​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ឱ្យ​បាន​ប្រសើរ​។ ...

សុខ ចាន់
http://khmertimeskh.com/50697464/economy-minister-urges-better-infrastructure-to-prevent-congestion-at-border-crossings

ខេត្ត​ព្រះ​សីហ​នុ​ទទួល​បានការ​វិនិយោគ​ច្រើន​ជាងគេ​សម្រាប់​ភ្ញៀវ​ទេសចរ​

​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ខេត្ត​ព្រះ​សីហ​នុ​ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​បាន​ទទួល​ការ​វិនិយោគ​ទេសចរណ៍​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​កាលពី​ឆ្នាំ​មុន​។​ ...

ជា​ វណ្ណៈ
https://www.khmertimeskh.com/50697314/preah-sihanouk-province-receives-most-investment-for-visitors

ស្ថាប័ន​សុខភាព​ចំនួន​ ៣ ​បញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​ជានិច្ច​ ចំពោះ​កូវីដ​ ១៩

ក្រសួង​សុខាភិបាល អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កាលពី​ម្សិលមិញ​បាន​ធ្វើ​សន្និសីទ​រួមគ្នា​បញ្ជាក់​ពី​ការត្រៀមខ្លួន​ ដើម្បី​ប្រឈម​នឹង​ជំងឺ​កូវីដ​ ១៩ បើទោះបី​ជា​ករណី​សង្ស័យ​ក្នុងស្រុក​ចំនួន​ ១៣៥ ​នាក់​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​លទ្ធផល​អវិជ្ជមាន​យ៉ាងណាក្តី​។ ...

នៀម ឆេង
http://bit.ly/2IepOoB

មន្ត្រី​ចិន​ជួប​ជាមួយ CDC ពិភាក្សា​ពី​ផលប៉ះពាល់​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម

គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​ដើម្បី​ពិភាក្សា​ពី​ផលប៉ះពាល់​មួយចំនួន​ទាក់ទង​នឹង​កង្វះ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ឲ្យ​បាន​កាន់តែ​ប្រសើរ​។ ...

ហ៊ឹន ពិសី
http://bit.ly/32IGhLe

មីក្រូហិរញ្ញវត្ថុប្តេជ្ញាបំពេញកាតព្វកិច្ចពន្ធ

កាលពីម្សិលមិញសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បាននិយាយថាខ្លួនបានចាត់វិធានការដើម្បីបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនចំពោះរដ្ឋាភិបាល។​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50696115/microfinance-commits-to-fulfilling-tax-obligations

​នៅ​ឆ្នាំ​២០១៩​ពលករ​ចំណាកស្រុក​កម្ពុជា​បាន​ផ្ញើរ​លុយ​មក​ផ្ទះ​វិញ​ប្រមាណ​២,៨​ ពាន់​លាន​ដុល្លារ​

​យោង​តាម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ពលករ​ចំណាកស្រុក​កម្ពុជា​បាន​ផ្ញើ​ប្រាក់​មក​ផ្ទះ​វិញ​ចំនួន​ ២,៨​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៩​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50696319/2-8-billion-sent-home-by-cambodian-migrant-workers-in-2019

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

N89Nm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!