ODC English Site
CMAC ដោះគ្រាប់បែកចង្កោមបាន ១៣២ គ្រាប់
ក្រុមអង្គភាពកំចាត់មីន នៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ប្រចាំទិសខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២១ ខែមករា បានចុះអន្តរាគមន៍ដោះគ្រាប់បែក BLU-24 ដែលជាប្រភេទគ្រាប់បែកចង្កោមចំនួនមួយសាងស្មើនឹង ១៣២ គ្រាប់ នៅចំណុចភូមិសម្រង ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ នេះបើតាមលោក កែវ សារ៉ាត់ ប្រធានអង្គភាពកម្ចាត់មីនទី ៥ ពីម្សិលមិញ។ ...
ឃុត សុភចរិយា
https://bit.ly/2FZqKxq
សេចក្តីជូនដំណឹង ស្តីពីការពន្យាការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពន្យារការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញ អនុលោមតាមប្រកាស ដែលចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ ...
ក្រុមប្រឹក្សាជាតិគណនេយ្យ
សេចក្តីជូនដំណឹង ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងច្រកអភិរក្សជីវៈចម្រុះ
នៅថ្ងៃទី២១ មករា ឆ្នាំ២០១៩ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹង ស្តីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងតំបន់ការពារធម្មជាតិ និងរបៀងច្រកអភិរក្សជីវៈចម្រុះ យោងតាមសារាចរណែនាំចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការ ...
ក្រសួងបរិស្ថាន
រដ្ឋាភិបាល បង្កើតស្រុកថ្មីមួយក្នុងខេត្តកំពង់ធំ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតស្រុកថ្មីមួយក្នុងខេត្តកំពង់ធំដែលមានឈ្មោះថា «ស្រុកតាំងគោក» ដោយកាត់យកឃុំចំនួន ៨ ចេញពីស្រុកបារាយណ៍ជាអ្វីដែលមន្ត្រីអះអាងថា ដើម្បីសម្រួលដល់ការគ្រប់គ្រងប្រព័ន្ធរដ្ឋបាល ប៉ុន្ដែសង្គមស៊ីវិលយល់ថា គួរពង្រឹងការផ្ដល់សេវាសាធារណៈ ...
សុទ្ធ គឹមសឿន
https://bit.ly/2FQpFI5
វិស័យឯកជននៅកម្ពុជា បារម្ភពីការដក EBA
វិស័យឯកជនកម្ពុជាបានសម្តែងនូវក្តីបារម្ភរបស់ខ្លួនយ៉ាងខ្លាំងទាក់ទងនឹងគម្រោង ដែលសហភាព អឺរ៉ុប ចង់ដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជា ដោយពួកគេគិតថា ...
ហ៊ឹន ពិសី
https://bit.ly/2T8sEiW
ចិន បន្ថែមកូតានាំចូលអង្ករពីកម្ពុជា ១០ ម៉ឺនតោនទៀត
៤ ថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើការនាំចូលអង្ករពីកម្ពុជា ដែលនឹងអាចធ្វើឲ្យបរិមាណនាំចេញរបស់កម្ពុជាធ្លាក់ចុះ ប្រទេស ចិន បានយល់ព្រមបង្កើនកូតានាំចូលអង្ករពីកម្ពុជាចំនួន ១០ ម៉ឺនតោនបន្ថែមទៀត ក្នុង ...
ហ៊ គឹមសាយ
https://bit.ly/2T9gF4C
លោក ស៊ី ជីនភីង៖ កម្ពុជានឹងទទួលជោគជ័យកាន់តែខ្លាំងក្នុងរយៈពេល ៦០ ឆ្នាំខាងមុខ
ជាមួយនឹងការផ្តល់ជំនួយ ៦០០ លានដុល្លារអាមេរិក លោកប្រធានាធិបតីចិន ស៊ី ជីនភីង ក្នុងជំនួបពិភាក្សាការងារទ្វេភាគី ពីម្សិលមិញ ចាត់ទុកទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកកាន់ប្រទេសចិននាពេលនេះ គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនងនៃប្រទេសទាំង ២ កាន់តែខ្ពស់ត្រដែតថែមទៀត ហើយថា កម្ពុជា ...
ម៉ិច ដារ៉ា
https://bit.ly/2B0JxoD
ឈ្មួញនាំធ្យូងទៅថៃ ត្អូញត្អែរពីការរកស៊ីមិនចំណេញ
ក្រុមឈ្មួញនាំធ្យូងទៅលក់នៅថៃតាមច្រកបឹងត្រកួនក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរពីការចំណាយលើសេវាផ្សេងៗច្រើនធ្វើឲ្យបាត់បង់ប្រាក់ចំណេញហើយអ្នកខ្លះបញ្ឈប់ការរកស៊ីរបរនេះ ខណៈមានបម្រាមនិងរឹតបន្តឹងពីមន្ត្រី ...
ឃុត សុភចរិយា
https://bit.ly/2R5RIoY
ក្រសួង ២ សហការជាមួយអង្គការបង្កើតកម្មវិធីអប់រំកម្រិតមូលដ្ឋានជួយដល់សិស្សបោះបង់ការសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការយូណេស្កូ បានសហការគ្នា បង្កើតគម្រោងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន Basic Education Equivalency Program (BEEP) ដើម្បីពង្រីកសេវាការអប់រំ មូលដ្ឋានសម្រាប់យុវជនកម្ពុជា និងដោះស្រាយបញ្ហាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សា និងបឋមសិក្សា។ ...
វ៉ន ដារ៉ា
https://bit.ly/2RXmbtR
យុទ្ធសាស្ត្រគ្រាប់ពូជដើម្បីជំរុញវិស័យកសិកម្ម
យុទ្ធសាស្ត្រថ្នាក់ជាតិសម្រាប់លើកកម្ពស់គុណភាព និងផលិតពូជត្រូវបានបង្ហាញជាសាធារណៈកាលពីសប្ដាហ៍មុន។ ផែនការនេះត្រូវបានបង្កើតឡើងដោយក្រសួងកសិកម្មសហការជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងបានលើកឡើងអំពីគំនិតផ្តួចផ្តើមនានា ដើម្បីកែ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50570964/seed-strategy-to-boost-agriculture/
សមត្ថកិច្ច រឹបអូសឈើ ៣០ កំណាត់ពីក្នុងព្រៃ
ឈើប្រភេទលេខ ១ និងលេខ ២ សរុបចំនួន ៣០ កំណាត់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រឹបអូសពីក្នុងព្រៃមួយកន្លែង នៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា កាលពីថ្ងៃទី ២០ ខែមករា ហើយបានប្រគល់ឲ្យមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើ ...
ឃុត សុភចរិយា
https://bit.ly/2Hp1ra9
កម្ពស់ទឹកកើនឡើងនៅក្នុងខេត្តក្រចេះ
កាលពីម្សិលមិញសាលាខេត្តក្រចេះបាននិយាយថា កម្រិតទឹកទន្លេមេគង្គបានកើនឡើង បន្ទាប់ពីអាជ្ញាធរនៅក្នុងប្រទេសជិតខាងបានបើកទំនប់វារីអគ្គីសនី។ លោក ប៉ែន លីណាតអភិបាលរងខេត្តបានថ្លែងកាលពីម្សិលមិញថា យោងតាមនាយកដ្ឋានធនធានទឹក ទ្វារ ...
ឃួន ណារីម
https://www.khmertimeskh.com/50571026/river-level-rises-in-kratie-province/
ការព្រួយបារម្ភពីវិសមភាពយេនឌ័រក្នុងវិស័យក្រៅប្រព័ន្ធ
ស្ត្រី និងអង្គការមិនមែនរដ្ឋាភិបាលមានការព្រួយបារម្ភថា ស្ត្រីដែលធ្វើការនៅក្នុងវិស័យក្រៅប្រព័ន្ធ នៅតែទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីវិសមភាពយេនឌ័រ ហើយបានជំរុញឱ្យរដ្ឋាភិបាលបង្កើតនូវសេវាកម្មចាំបាច់ ដើម្បីបញ្ចប់និន្នាការកើនឡើងនេះ ...
សែន ដាវីត
https://www.khmertimeskh.com/50571052/concern-over-gender-inequality-in-informal-work-sector/
សាលារាជធានីគ្រោងលែងឲ្យមានរោងចក្រ និងឃ្លាំងទំនិញក្នុងក្រុង
ដើម្បីបញ្ចៀសកុំឱ្យមានរថយន្តធំៗបើកបរចូលក្នុងក្រុង បង្កការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញកំពុងរៀបចំគម្រោងឱ្យឃ្លាំងផ្ទុកទំនិញ និងរោងចក្រវាយនភណ្ឌទាំងអស់ ដែលកំពុងស្ថិតនៅក្នុងក្រុងត្រូវប្ដូរទីតាំងទៅនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី ៣ វិញ បន្ទាប់ពី ...
ខន សាវិ
https://bit.ly/2T9jmmI
ក្រុមហ៊ុននាំចេញអង្ករថា កម្ពុជានៅតែអាចនាំចេញអង្ករទៅអឺរ៉ុបដោយរួចពន្ធ
ក្រុមហ៊ុននាំចេញអង្ករកម្ពុជាអាចបន្តការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបដោយរួចពន្ធបន្តទៀត តាមរយៈការលក់អង្ករពាក់កណ្តាលសម្រេចទៅឲ្យក្រុមហ៊ុនរោងម៉ាស៊ីននៅអឺរ៉ុបជំនួសវិញ ...
ហ៊ គឹមសាយ
https://bit.ly/2T8awWp
ពលរដ្ឋជាង ១០០ គ្រួសារកំពុងរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ
យ៉ាងហោចណាស់ប្រជាពលរដ្ឋប្រមាណ ៦៥ គ្រួសារនិងអាជីវករប្រមាណ ៥០ តូបក្នុងតំបន់រមណីយដ្ឋានកំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលធ្លាក់មកពីដងទន្លេមេគង្គភាគខាងលើនៃខេត្តស្ទឹងត្រែង ដែលកំពុងបន្តឡើងក្នុងរយៈពេលប្រមាណ ១ សប្ដាហ៍កន្លងមកនេះ ប៉ុន្តែមិនទាន់បណ្ដាលឲ្យមានការខូចខាត និង ...
សុទ្ធ គឹមសឿន
https://bit.ly/2RGxjfc
ក្រសួងបរិស្ថាន ជូនដំណឹងឲ្យចូលរួមការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ
ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង ដល់ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ឲ្យចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ខណៈដែលកម្ពុជានឹងទទួលរងឥទ្ធិពលបាតុភូតអែលនីណូ ដែលអាកាសធាតុនឹងឡើងកម្តៅខ្លាំងនៅក្នុងរដូវប្រាំងនេះ។ ...
វ៉ន ដារ៉ា
https://bit.ly/2R6M3Pp
Scott Ryan៖ អូស្ត្រាលីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក Scott Ryan កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំង ២ ហើយប្រធានព្រឹទ្ធសភារូបនេះ អះអាងថា អូស្ត្រាលី នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរឹងមាំនិងកាន់តែស៊ីជម្រៅជាមួយកម្ពុជា។ ...
នៀម ឆេង
https://bit.ly/2RXaNOB
រោងចក្រ ៨១ ភាគរយកំពុងអនុវត្តបើកប្រាក់ឈ្នួល ២ ដងក្នុង ១ ខែ
រោងចក្រ សហគ្រាសចំនួន ៨១ ភាគរយហើយ ដែលកំពុងអនុវត្តការបើកប្រាក់ឈ្នួលឲ្យកម្មករ ២ លើកក្នុង ១ ខែ ទៅតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញកាលពីថ្ងៃពុធ ទី ១៦ ខែមករាឆ្នាំ ២០១៩។ ...
វ៉ន ដារ៉ា
https://bit.ly/2HsyBFM
មន្ត្រីជំនាញរឹបអូសត្រាក់ទ័រ ៤ គ្រឿងក្នុងការបង្ក្រាបការទន្ទ្រានយកដីព្រៃឈើរដ្ឋ
កាលពីថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ មន្ត្រីជំនាញខាងផ្នែកព្រៃឈើសហការជាមួយកម្លាំងប៉ូលិសមូលដ្ឋាន បានចុះបង្ក្រាបសកម្មភាពឈូសឆាយដីព្រៃឈើរដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយបានរឹបអូសត្រាក់ទ័រចំនួន ៤ គ្រឿង ប៉ុន្តែជនប្រព្រឹត្តបានរត់គេចខ្លួនបាត់។ ...
ខន សាវិ
https://bit.ly/2HsxbuW
ដំណាំកញ្ឆាជិត ២ ២០០ ដើមត្រូវបានអាជ្ញាធរ ២ ខេត្តរកឃើញ និងកម្ទេច
ដំណាំកញ្ឆាប្រមាណជិត ២ ២០០ ដើម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវ និងបាត់ដំបង កាប់ដុតកម្ទេចចោល កាលពីថ្ងៃពុធ ក្រោយពីបានស្រាវជ្រាវ រុករកឃើញមានគេដាំដោយលួចលាក់នៅក្នុងព្រៃ និងក្នុងចម្ការដំណាំរួមផ្សំមួយចំនួននៅក្នុងភូមិ។ នេះបើតាមការអះអាងពី ...
ឃុត សុភចរិយា
https://bit.ly/2HlJ4my
អាជ្ញាធរខេត្តព្រះវិហារ បិទអាជីវកម្មរ៉ែមាសជាង ១០ កន្លែង
ទីតាំងជីកយករ៉ែមាស មានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ ប្រមាណជាង ១០ កន្លែង ត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះត្រួតពិនិត្យ និងបង្គាប់ឱ្យរុះរើ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ប្រកបអាជីវកម្មរ៉ែ ចំពោះទីតាំងដែលខុសច្បាប់ នៅតំបន់ភ្នំអន្លង់ និងភ្នំបុសតាថោង ក្នុងឃុំរមទម្យ ស្រុករវៀង។ នេះបើតាមលោក យូ ចិន្ដាយុត្តិ ប្រធាន ...
សុទ្ធ គឹមសឿន
https://bit.ly/2ARJtrf
កម្ពុជា នាំចូលម៉ាស៊ីនត្រជាក់ពីថៃមានតម្លៃ ១៦ លានដុល្លារ
ការនាំចេញម៉ាស៊ីនត្រជាក់ពីប្រទេស ថៃ មកកាន់កម្ពុជា កាលពីឆ្នាំ ២០១៨ មានតម្លៃប្រមាណ ១៦ លានដុល្លារក្នុងចំណោមការនាំចេញម៉ាស៊ីនត្រជាក់សរុបរបស់ថៃជាង ៥ ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ។ ...
ហ៊ឹន ពិសី
https://bit.ly/2QWAWbE
អង្ករកម្ពុជា បាត់បង់សិទ្ធិរួចពន្ធនាំចូល ទៅទីផ្សារអឺរ៉ុបចាប់ពីថ្ងៃនេះក្នុងរយៈពេល ៣ ឆ្នាំ
អង្កររបស់កម្ពុជាបានបាត់បង់សិទិ្ធទទួលការលើកលែងពន្ធពីទីផ្សារអឺរ៉ុបជាផ្លូវការហើយ ចាប់ពីថ្ងៃសុក្រនេះតទៅ បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធ ...
ហ៊ គឹមសាយ
https://bit.ly/2RSIlgD

